Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ច្បាប់ស្តីពីរបបសន្តិសុខសង្គមគឺជាសយន្តការដែលមានសារៈសំខាន់បំផុតហើយត្រូវបានរៀបចំ គ្រប់គ្រង និងចាត់ចែងឡើងដោយរដ្ឋ ​ដើម្បីធានាកនូវសន្តិសុខប្រាក់ចំណូល នៅពេលជួបហានិភ័យសង្គមនានាដោយទទួលបានតាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកថែទាំព្យាបាលវេជ្ជសាស្រ្ត តាវកាលិកជំងឺ តាវកាលិកគ្មានការងារធ្វើ និងតាវកាលិកគ្រួសារ ។

          ១. ផ្នែកប្រាក់សោធនៈ នៅពេលដែលពួកគេចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាពឬមរណៈភាពរបស់មេគ្រួសារដែលត្រូវទទួលបានប្រាក់សោធនជរាភាព ឬប្រាក់សោធនទុព្វលភាព ឬសោធនចំពោះអ្នកនៅក្នុងបន្ទុកមានប្តីឬប្រពន្ធ នឹងកូននៅក្នុងបន្ទុកដែលមិនទាន់មានលទ្ធភាពរកប្រាក់ចំណូល ។

          ២. ធានារ៉ាប់រងហានិភ័យការងារៈ នៅពេលដែលពួកគេមានគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬពេលធ្វើដំណើរពីលំនៅស្ថានឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានរវាងជាប្រយោជន៍ផ្ទាល់ខ្លួន ឬមានជំងឺវិជ្ជាជីវៈពួកគេត្រូវទទួលបានតាវកាលិកដែលកើតឡើងដោយគ្រោះថ្នាក់ការងារឬជំងឺវិជ្ជាជីវៈដែលទាក់ទងនឹងការងាររនេះ ។

          ៣. របបថែទាំសុខភាពៈ នៅពេលដែលពួកគេមានជំងឺ ឬគ្រោះថ្នាក់ជាយកថាហេតុ ពួកគេ​ត្រូវទទួលបានការព្យាបាលនិងថែទាំវេជ្ជសាស្រ្ត ប្រាក់បំណាច់ប្រចាំថ្ងៃក្នុង​ឱកាសមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុនិងទទួលបានប្រាក់បំណាចប្រចាំថ្ងៃក្នុងឱកាសសម្រាប់មាតុភាព ព្រមទាំងទទួលបានការអប់រំនិងការបង្ការសុខភាព

          ៤. របបនិកម្មវេលាៈ ត្រូវទទួលបានអត្ថប្រយោជន៍ពីររបបនេះនៅពេលដែលពួកគេបុំមានការងារធ្វើដោយទទួលប្រាក់ឧបត្ថម្ភក្នុងឱកាសគ្មានការងារ បណ្តុះបណ្តាលមុខជំនាញថ្មីឬជួយស្វែងរកការងារធ្វើ ។

៥. ​របបគ្រួសារៈ របបនេះច្រើនតែអនុវត្តនៅពេលដែលសេដ្ឋកិច្ចរីកចម្រើន ហើយរដ្ឋលើកទឹកចិត្តជួយផ្គត់ផ្គង់ដល់គ្រួសារណាដែលមានបន្ទុកកូនច្រើន​។ ការលើកទឹកចិត្តនេះច្រើនតែអនុវត្តនៅលើប្រទេសជឿនលឿនដែលពុំបានកូនច្រើន ក្នុងគោលបំណងធានានូវស្ថេរភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមតាមរយៈកំណើនប្រជាជនស្របតាមសុចនាករប្រជាសាស្រ្ត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login