2019-02-23 17:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ហានិភ័យសង្គម គឺជាសំណុំនៃព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនាពេលអនាគតដោយឥតព្រៀងទុកជាមុនធ្វើឲ្យោប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ចរបស់បុគ្គល ។ ហានិភ័យសង្គមមានគោលការណ៍គ្រឹះ៥ចំណុចគឺ៖
១. កត្តាធម្មជាតិ
ក. ទាក់ទងទៅនឹងភូគព្ភសាស្រ្ត ដូចជាការរញ្ជូយផែនដី បន្ទុះភ្នំភ្លើង រលកយក្ស ដែលបណ្តាលមកពីការរញ្ជួយផែនដីនៅបាតសមុទ្រ ការហូតច្រោះដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង
ខ. ឧតុសាស្រ្ត ដូចទឹកជំនន់ ខ្យល់ព្យុះ រន្ទះ អាកាសធាតុប្រែប្រួលក្តៅខ្លាំង ត្រជាក់ខ្លាំង
២. កត្តាសង្គមមានដូចជាការកើតកលយុគ្គសង្គ្រាមក្នុងស្រុកឬសង្គ្រាមឈ្លានពានពីបរទេស វិបត្តិនយោបាយច្បាប់ទម្លាប់នានានៅក្នុងប្រទេស រដ្ឋបាលទាក់ទងនឹងការចាត់ចែង និងការរៀបចំគោលនយោបាយរបស់ប្រទេស វិសមភាពសង្គម
៣. កត្តាគ្រួសារ ការរៀបអាពាហ៍ពិពាហ៍ជាសកត្តាមួយធ្វើឲ្យកមានបន្ទុកគ្រួសារ ហើយបន្ទុកនេះត្រូវបន្តដល់កូនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាទីជម្រកសម្រាប់ស្នាក់អាស្រ័យ ។ ការចូលរួមវិភាគទានសង្គម មានជាអាទិ៍ ពិធីបុណ្យ ចូលរួមអាពាហ៍ពិពាហ៍ ។
៤. កត្តាសរីរៈសាស្រ្ត ជំងឺ និងឧបទ្ទវហេតុផ្សេងៗ សម្រាកមាតុភាព ពីការភាព ទុព្វលភាព ជរាភាព និងមរណៈភាពមេគ្រួសារជាដើម ។
៥. កត្តាវិជ្ជាជីវៈ
ក. អសន្តិសុខមុខរបរ មានដូចជាវិបត្តិសេដ្ឋកិច្ច កូដកម្ម ឡុកអ៊ៅ និកម្មវេលា (គ្មានការងារធ្វើ )
ខ. គ្រោះថ្នាក់ការងារ នៅកន្លែងធ្វើការ ធ្វើដំណើរពីកន្លែងធ្វើការទៅលំនៅស្ថាន និងវិលមកវិញ និងជំងឺវិជ្ជាជីវៈ ។