ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០១៦របស់បេឡាជាតិរបបសន្តិសុខសង្គម មានដូចជា ៖
- ពង្រឹង ពង្រីក និអភិវឌ្ឍន៍ផ្នែកហានិភ័យការងារ ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
- បន្តរៀបចំបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីដាក់ឲ្យដំណើរការ ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦នេះ
- រៀបចំបែបបទ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីដាក់ឲ្យដំណើរការ ផ្នែកប្រាក់សោធន
- បន្តដាក់ភ្នាក់ងារ បេឡាជាតិរបបសន្តិសុខសង្គម និងសម្របសម្រួលជាមួយមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ឲ្យផ្តល់សេវាកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរជាងមុន ។
- បន្តធ្វើការផ្សព្វផ្សាយ សម្របសម្រួលនិងពន្យល់ណែនាំពីការអនុវត្តគោលនយោបាយ ផ្នែកហានិភ័យដល់ម្ចាស់ោសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិក
- បន្តចុះផ្សព្វផ្សាយអប់រំជូនដំណាងនិយោជិក សហជីព ប្រតិភូបុគ្គលិក អ្នកបើកបរ និងកម្មករនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន
- បន្តធ្វើការចុះអង្កេតគ្រោះថ្នាក់ការងារចំពោះជនរងគ្រោះដែលជាសមាជិក ប.ស.ស
- បន្តចុះស្រាវជ្រាវសហគ្រាស គ្រឹះស្ថានដែលបង្កើតថ្មីឲ្យមកចុះបញ្ជិកានៅប.ស.ស
- បន្តចុះបញ្ជិកាកម្មករឡើងវិញ
- បណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យា ។