ប្រភពធនធាន នៃបេឡាជាតិរបបសន្តិសុខសង្គម មានដូចខាងក្រោម ៖
- ធនធានដំបូងដែលរដ្ឋផ្តល់សម្រាប់ការបង្កើតក បេឡាជាតិរបបសន្តិសុខសង្គម
- ការផ្ទេរក្នុងលក្ខណៈអន្តរាគមន៍សាធារណៈដែលមានចែងក្នុងថវិការដ្ឋ ដូចជាឧបត្ថម្ភសម្រាប់ដំណើរការ និងឧបត្ថម្ភធនជាមូលធន
- ភាគទានរបស់សមាជិកនៃបេឡាជាតិរបបសន្តិសុខសង្គម និងនិយោជិកដែលទុកសម្រាប់ហិរញ្ញិប្បទានលើផ្នែកនីមួយៗ នៃរបបសន្តិសុខសង្គម
- ប្រាក់ពិន័យពីការយឺតយូរក្នុងការបង់ភាគទានឬការផ្តល់តារាងងបៀវត្ស ព្រមទាំងការប្រាក់ពីការយឺតយូរនេះ
- ផលចំណេញដែលបានមកពីការវិនិយោគ
- អំណោយ និងអច្ច័យទានផ្សេងៗ
- ប្រភពធនធានដទៃទៀតដែល បេឡាជាតិរបបសន្តិសុខសង្គមអាចទទួលបានស្របតាមលច្បាប់ ។