2019-02-23 17:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សេវាស្តានីតិសម្បទាមាន ៣ចំណុចសំខាន់ ៖
១. សេវាកែលំអកាយសម្បទា មានជាអាទិ៍ បង្វឹកបង្ហាត់ធ្វើយ៉ាងណាឲ្យជនរងគ្រោះអាចរស់នៅប្រកបការងារនិងជីវភាពសង្គមបាន ដោយការព្យាយាមតាមរយៈការធ្វើចលនា ការផ្តល់អវៈយវៈសប្បនិមិត្ត និងការសម្រួលធ្វើចលនា នានាដូចជារទេះរុញ ឬរទេះស្វ័យប្រវត្តិដែលអាចឲ្យជនរងគ្រោះបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបាន ។ បង្វឹកជនរងគ្រោះ ឲ្យចេះប្រើសម្ភារៈឬអាវៈយវៈសប្បនិមិត្តសម្រាប់ការងារប្រចាំថ្ងៃ នឹងទំនាក់ទំនងសង្គម ។
២. បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឲ្យជនរង់គ្រោះអាចត្រឡប់ធ្វើការងារវិញបាននៅកន្លែងដដែល ឬនៅកន្លែងផ្សេងស្របទៅតាមសម្បទា ដែលយើងបានបណ្តុះបណ្តាល ។ ករណីខ្លះទៀតត្រូវបណ្តុះបណ្តាលជំនាញថ្មីដើម្បីឲ្យជនរង់គ្រោះអាចប្រកបរបរចិញ្ចឹមជីវីតស្របតាមពិការភាពរបស់ខ្លួន ហើយនិងតម្រូវការជាក់ស្តែងរបស់សង្គម
៣. ការស្វែងរកទីផ្សារការងារជូនជនរងគ្រោះ ៖ នៅពេលដែលជនរងគ្រោះត្រូវបានបណ្តុះបណ្តាលហើយយើងត្រូវរកទីផ្សារជូនគាត់ដើម្បីឲ្យមានលទ្ធភាពរកចំណូលឡើងវិញ តាមអ្វីដែលនយោបាយរបស់ររដ្ឋមាន ។ ការងារនេះទាមទារឲ្យមានកាតព្វកិច្ចរបស់នយោជកជ្រើសរើសជនពិការចូលធ្វើការ ដែលមានចែងក្នុងគោលនយោបាយរបស់រដ្ឋ ។