បេឡាជាតិរបបសន្តិសុខសង្គមមានភារកិច្ចដូចខាងក្រោម ៖
- គ្រប់គ្រងរបបសន្តិសុខសង្គម ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិលនៃច្បាប់ស្តីពីការងារ
- ធានាឲ្យបានសមស្របនូវតាវកាលិកទាំងឡាយ សម្រាប់សមាជិកនៃប.ស.ស ក្នុងគោលដៅជួយសម្រាលការលំបាកនានានៅពេលជរាភាពទុព្វលភាព មរណភាព ហានិភ័យការងារ ឬពេលជួបប្រទះជាយថាហេតុផ្សេងៗទៀតដូចជាជំងឺ មាតុភាពជាដើម
- ប្រមូលភាគទានពីសមាជិក នៃប.ស.សនិងនិយោជក
- សម្របសម្រួល និងរៀបចំឲ្យមានសេវាកម្មផ្នែកសុខាភិបាល និងកិច្ចសង្គមសម្រាប់ជាប្រយោជន៍ដល់សមាជិករបស់ខ្លួន
- សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បី ៖
+ អបរំផ្សព្វផ្សាយអំពីរបៀបបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ
+ ចាត់វិធានការផ្នែកបច្ចេកទេសសន្តិសុខ និងអនាម័យការងារ
- សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីសិក្សាស្រាវជ្រាវ និងអង្កេតហានិភ័យការងារ
- ចាត់ចែង និងគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ។