2019-02-23 17:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បេឡាជាតិរបបសន្តិសុខសង្គម មានបុព្វសិទ្ធិនៃអំណាចសាធារណៈក្នុងការប្រមូលចំណូល ការឲ្យលសងបំណុលនិងការការពារទ្រព្យសម្បត្តិ ។ បុព្វសិទ្ធនេះអាចអនុវត្តនៅពេលដែលសហគ្រាស គ្រឹះស្ថាន ក្ស័យធន ឬត្រូវបានជម្រះបញ្ជីដោយតុលាការ បន្ទាប់ពីកាលបរិច្ឆេទនៃការចេញសាលក្រមរបស់តុលាការ ។ នីតិវិធី នៃការទារបំណុលរបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ភ្នាក់ងារមានសមត្ថកិច្ចតាមច្រក ត្រូវហាមឃាត់មិនឲ្យចាកចេញពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជាចំពោះជនណាដែលមិនទាន់បានសង់បំណុល បេឡាជាតិរបបសន្តិសុខសង្គម តាមដីការរបស់តុលាការ ។