Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទោះបីមនុស្សអាចធ្វើការសិក្សាពេញមួយជីវីត ប៉ុន្តែគោលដៅសំខាន់មួយ នៃការបណ្តុះបណ្តាលជំនាញនិងចំណេះដឹងគឺដើម្បីអនុវត្ត និងប្រើប្រាស់លជំនាញឯកទេសនៅក្នុងកន្លែងការងារជាក់ស្តែង ។ ដូច្នេះប្រសិនបើការសិក្សាមានគោលដៅឆ្ពោះទៅកាន់ការងារដោយចៀសមិនផុតអ្នកសិក្សាគ្រប់រូប គួរតែរំពឹងគិតពីភាពប្រទាក់ក្រឡាគ្នារវាងការសិក្សា និងការបង្កើតទម្លាប់ធ្វើការឬការស្វែងរកបទពិសោធន៍ដែលពាក់ព័ន្ធដើម្បីត្រៀមទុកជាមុន​។

          ធម្មតាទីផ្សារការងារមានភាពប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដើម្បីទទួលបានការងារល្អ និងបុគ្គលិកឆ្នើមដែលតម្រូវឲ្យអ្នកស្វែងរកការងារបង្ហាញពីសក្តានុពលរៀងៗខ្លួនទៅកាន់និយោជក ។ ក្នុងន័យនេះបុគ្គលដែលមានទំាងជំនាញទាំងបទពិសោធន៍ងាយនឹងទទួលបានឱកាសការងារល្អស្របតាមបំណង ។ ដូច្នេះដើម្បីឈានចូលទីផ្សារការងារដោយរលូនប្រកបដោយលក្ខណៈសម្បត្តិប្រកួតប្រជែងយុវជនសិស្ស និស្សិត គួរតែពិចារណាចំពោះការបង្កើតបទពិសោធន៍ការងារតាំងពីពេលសិក្សានៅឡើយតាមរយៈ ៖

  • ការបំពេញការងារស្ម័គ្រចិត្តសម្រាប់កិច្ចការសង្គមឬសហគមន៍
  • ការហាត់ការឬកម្មសិក្សាការងារនៅតាមក្រុមហ៊ុន ឬសហគ្រាសដែលខ្លួនមានបំណងចូលធ្វើការ
  • ការធ្វើការងារក្រៅម៉ោងសិក្សា ចំពោះការងារដែលអាចជួយរឹតបន្តឹងលើការសិក្សាបែបទ្រឹស្តីក្នុងសាលានិងអាចរកប្រាក់កម្រៃបន្ថែម
  • ការស្វែងយល់ពីរបៀបធ្វើការវប្បធម៌ការងារសម្ពាធការងារនិងការទំនាក់ទំនង ដើម្បីបណ្តុះឆន្ទៈនិងភាពសម្របខ្លួនបានល្អប្រសើរក្នុងការដណ្តើមយកឱកាសការងារក្នុងពេលខាងមុខ
  • ការទទួលយកភាពបរាជ័យ ឬឧបសគ្គដើម្បីជាការសាកល្បង និងត្រៀមខ្លួនសម្រាប់ថែរក្សាការងារពិតប្រាដក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login