Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងត្រូវបានដំឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ   ២០០០ មក ។ បច្ចុប្បន្នកម្មកនិយោជិកក្នុងវិស័យនេះទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន១៤០$ អាមេរិចក្នុងមួយថ្ងៃ ។ ទោះបីយន្តការត្រីភាគីដែលសម្របសម្រួលដោយរាជរដ្ឋាភិបាល តាមយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចពិភាក្សា និងជំរុញដំណើរការនេះយ៉ាងសកម្មផុលផុសដោយឈរលើមូលដ្ឋានសិក្សាស្រាវជ្រាវជាក់លាក់ពីស្ថានភាពទីផ្សារការងារក្តី ក៏ពុំអាចបំពេញតាមការទា​មទារដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យកាន់តែខ្ពស់គួរតែពិនិត្យលើកត្តាពាក់ព័ន្ធផ្សេងៗទៀតដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តដូចជា ៖

  • ត្រូវពិនិត្យលើកត្តាផលិតភាពការងារ និងជំនាញរបស់កម្មករនិយោជិកដែលអាចបង្កើនតម្លៃបន្ថែមកាន់តែខ្ពស់
  • ស្ថានភាពវិនិយោគនិងស្ថានភាពសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា
  • ការអនុវត្តច្បាប់បទដ្ឋានគតិយុត្តលក្ខខណ្ឌការងារនិងសុខដុមរមនាផ្នែកទំនាក់ទំនងវិជ្ជាជីវៈ
  • អត្ថប្រយោជន៍និងការគាំពារផ្សេងទៀតដែលទទួលបានក្រៅពីប្រាក់ឈ្នួលអប្បរមា
  • ការព្យាករពីស្ថានភាពទីផ្សារនិងកំណើនសេដ្ឋកិច្ចក្នុងពេលអនាគត
  • ឆន្ទៈ និងយន្តការត្រីភាគី ដែលបានកំណត់ពេលវេលាចរចាជាក់លាក់សម្រាប់ការដំឡើងកម្រិតប្រាក់ឈ្នួលអប្បរមា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login