+ កាលានុវត្តភាព (Opportunity)
កត្តាប្រជាសាស្រ្តៈ
- កម្ពុជាមានកម្លាំងពលកម្មសរុបប្រមាណជាង ៧លាននាក់ ។ ជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងច្រើន ។ ស្ថិតិជំរឿនប្រជាសាស្រ្តបង្ហាញថាប្រជាពលរដ្ឋអាយុពី ១៥.២៤ឆ្នាំ (២២.៥ % ) និង២៥.៣៤ឆ្នាំពលកម្មចន្លោះពីអាយុ ១៥.២៤ឆ្នាំច្រើនជាងគេផងដែរ (៣២% ) ឥណ្ឌូនេស៊ី (១៨% ) ថៃ (១៣% ) និងវៀតណាម (១៩% ) ជាដើម ។
- ប្រជាកពលរដ្ឋកម្ពុជា ដែលឈានដល់អាយុបំពេញការងារ មានប្រមាណចន្លោះពី ២៥០.០០០ទៅ៣០០.០០០នាក់រួមជាមួយនឹងកំណើនកប្រជាពលរដ្ឋប្រមាណជាង ២សែននាក់ក្នុងមួយឆ្នាំ ។
- ការព្យាករណ៍ក៏បានបង្ហាញដែរថា កំណើនប្រជាពលរដ្ឋកម្ពុជា នឹងមានសភាពថេរគិតចាប់ពីពេលនេះរហូតដល់រវាងឆ្នាំ ២០៥០ ដែលបញ្ជាក់ថាកម្ពុជាមិនមានបញ្ហាកង្វះកម្លាំងពលកម្ម ឬប្រឈមជាមួយកត្តាសង្គមដែលមានមនុស្សចាស់ច្រើនដូចប្រទេសអភិវឌ្ឍន៍មួយចំនួនឡើយ ។
+ កត្តាវិនិយោគទុនផ្ទាល់ពីបរទេសៈ
- រាជរដ្ឋាភិបាលបានខិតខំក្នុងការទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសតានរយៈការរៀបចំច្បាប់វិនិយោគដែលមានលក្ខណៈល្អប្រសើរ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់បម្រើឲ្យការវិននិយោគ និងការអភិវឌ្ឍន៍ឧស្សាហកម្ម ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី ខេត្ត ប្រព័ន្ធគមនាគមន៍ និងដឹកជញ្ជូននិងបណ្តាញអគ្គិសនីជាដើម ។
- យោងទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ស្តីពីគម្រោងវិនិយោគដែលបានទទួលការអនុម័តពីឆ្នាំ ២០០៩.២០១៣ អាចបង្កើតការងារដល់កម្លាំងពលកម្មជិត ៨សែនកន្លែងក្នុងចំណោមនោះតម្រូវការកម្លាំងពលកម្មដែលមានជំនាញជាង ៦០% សម្រាប់បម្រើការងារ ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ។
+ កត្តាសេដ្ឋកិច្ច
- រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ធ្វើពិពិធកម្មសេដ្ឋកិច្ចពីវិស័យកសិកម្មទៅឧស្សាហកម្ម និងសេវាកម្មតាមរយៈការបង្កើតឱកាសការងារកាន់តែច្រើនក្នុងវិស័យមិនមែនកសិកម្ម ។ តាមរយៈការព្យាករបានបង្ហាញថាចន្លោះឆ្នាំ ២០១២.២០១៥ កំណើនការងារក្នុងវិស័យកសិកម្ម (៨.២០% ) ឧស្សាហកម្ម (១៦.០៦ % ) និងសេវាកម្ម ( ១៤.២៦% ) ។
+ ឧបសគ្គឬបញ្ហាប្រឈម
- ជាង ៦៦%នៃប្រជាពលរដ្ឋមានអាយុចន្លោះ ២០.២៤ឆ្នាំ និង៧៧%នៃប្រជាពលរដ្ឋអាយុចាប់ពី២៥ឆ្នាំ បានបញ្ចប់ការសិក្សាត្រឹមកម្រិតបឋមសិក្សា (ទិន្នន័យអង្កេតចន្លោះជំរឿនឆ្នាំ ២០១៤ របស់ក្រសួងផែនការ ) ដែលចូនាករនេះបង្ហាញថាកម្ពុជានៅមានកម្រិតគ្មានជំនាញ ឬជំនាញទាបរបស់កម្លាំងពលកម្មនិងផលិតភាពក្នុងការងារ
- ជិត ៦០% នៃនិស្សិតបញ្ចប់ការសិក្សាកមហាវិទ្យាល័យ ( ចាប់ពីបរិញ្ញាបត្ររង ) សិក្សាមុខវិជ្ជាធុរកិច្ចហិរញ្ញវត្ថុ គ្រប់គ្រង និងវិទ្យាសាស្រ្តសង្គម (ទិន្នន័យចន្លោះជំរឿនឆ្នាំ ២០១៣របស់ក្រសួងផែនការ ) ។
- គុណភាពនិងកម្មវិធី នៃការអប់រំនិងបណ្តុះបណ្តាល មិនទាន់ឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការ នៃទីផ្សារការងារ ។
- កង្វះជំនាញពេញលេញក្នុងចំណោមអ្នកស្វែងរកការងារធ្វើដូចជា ជំនាញផ្នែកទំនាក់ទំនង ភាសាបរទេសការប្រើប្រាស់កុំព្យូទ័រ ការងារជាក្រុម ឥរិយាបថភាសានិងទឹកចិត្តក្នុងការងារ ...(អង្កេតរបស់ទីភ្នាក់ងារ ជាតិមុខរបរ និងការងារស្តីពីតម្រូវការជំនាញរបស់និយោជក ) ។
- ការប្រឈមចំពោះមុខរបរវិជ្ជាជីវៈឯកទេសចំនួន ៨ដែលត្រូវយកចិត្តទុកដាក់ចំពោះគុណភាពនិង ប្រសិទ្ធិភាពតាមរយៈកិច្ចព្រមព្រៀងអាស៊ានស្តីពីបំលាស់ទីរូបវន្តបុគ្គលនៅពេលធ្វើសមាហរណកម្មក្រោយឆ្នាំ ២០១៥រួមមាន៖ សេវាកម្មគណនេយ្យ គ្រូពេទ្យ ទន្តពេទ្យ សេវាកម្មវិស្វកម្ម សេវាកម្មគិលានុបដ្ឋាកសេវាកម្មស្ថាបត្យកម្ម ការវាស់ស្ទង់ដី សេវាកម្មឯកទេសចរណ៍ ។
- បញ្ហាពលករទូទៅស្ថិតនៅក្នុងដំណាក់កាលចរចានៅឡើយ ។ កម្ពុជាកំពុងធ្វើការជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីជំរុញការអនុម័តឧបករណ៍រួមរបស់អាស៊ាន ស្តីពីការការពារនិងលើកកម្ពស់ពលករទេសន្តប្រវេសន៍ ។ ប្រសិនជាមានលិខិតតូបករណ៍នេះពលករកម្ពុជានឹងទទួលបានការការពារសិទ្ធិកាន់តែប្រសើរឡើង ។