Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គេនិយាយ “បរិស្ថានបានភ្ជាប់ទៅនឹងជីវិតមនុស្ស” ជីវិតមនុស្សរស់នៅបានអាស្រ័យលើបរិស្ថាននៅជុំវិញខ្លួន ។ អាស្រ័យហេតុនេះ ហើយបានជាគេនិយាយថាបរិស្ថានបានផ្សារភ្ជាប់ទៅនឹងជីវិតមនុស្ស ដែលមានភស្តុតាងដូចតទៅ ៖

  • បរិស្ថានគឺយើងទាំងអស់គ្នា និងអ្វីទាំងអស់ដែលមាននៅជុំវិញយើង ហើយអ្វីៗទាំងនោះជីវិតយើងមានចំណងទាក់ទងដោយផ្ទាល់ឬដោយប្រយោលជាមួយវា ហើយជីវិតយើងត្រូវកាវាដោយមិនអាចខ្វះបាន ។ បរិស្ថានទាំងនេះរួមមានបរិស្ថានធម្មជាតិ បរិស្ថានសង្គមវ​ប្បធម៌ និងបរិស្ថានមនុស្ស​ ។ បរិស្ថានធម្មជាតិសំដៅលើរាល់សរីរាង្គ ដែលកើតមានឡើងឯកឯងក្រៅពីសកម្មភាពពលកម្ម ផលិតកម្ម របស់មនុស្សគឺវាកើតឡើងដោយលក្ខណៈធម្មជាតិផ្សំបង្កើតវាឡើង ហើយវាមានមុខរួចជាស្រេចមុននឹងការកើតមានមនុស្សលើភពផែនដី ។ យើងត្រូវយល់ហើយកំណត់ចំណាំឱ្យបានច្បាស់លាស់ថាបរិស្ថានធម្មជាតិវិវត្តតាមក្រឹត្រក្រមធម្មជាតិ វាមិនចំណុះឆន្ទៈរបស់មនុស្សឡើយ តែមនុស្សអាចស្វែងយល់បានក្រឹត្យក្រមទាំងនោះហើយបើអនុវត្តតាមក្រឹត្យក្រមរបស់វា មនុស្សនឹងបានទទួលផលពីវា ។ បើប្រព្រឹត្តផ្ទុយវិញមនុស្សនិងបរាជ័យ ។
  • បរិស្ថានសង្គមវប្បធម៌ ៖ កើតឡើងដោយស្នាដៃពលកម្មផលិតកម្មនិងការចាត់តាំងប្រកបដោយការប៉ិនប្រសប់ និងច្នៃប្រឌិតរបស់មនុស្សដើម្បីបម្រើឱ្យសំណូមពរ និងតម្រូវការក្នុងជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតីព្រមទាំងការគ្រប់គ្រងដឹកនាំសង្គមឆ្ពោះទៅរកការរីកចម្រើន ។ រាល់សមិទ្ធិផលនានាបម្រើ ឱ្យជីវភាពសម្ភារៈ និងស្មារតីមនុស្ស អាចច្នៃប្រឌិតបង្កើតឡើងបានគឺដោយសារបរិស្ថានធម្មជាតិ ជាអ្នកផ្តល់នូវវត្ថុធាតុដើមហើយមនុស្សត្រូវគោរពតាមក្រឹត្យក្រមរបស់វាដោយគួបផ្សំភាពប៉ិនប្រសប់និងភាពឧស្សាហ៍ព្យាយាម ។ បើគ្មានបរិស្ថានធម្មជាតិទេម​នុស្សមិនអាចបង្កើតអ្វីបានឡើយ ។
  • បរិស្ថានមនុស្ស ៖ មនុស្សទូទៅដែលបាននឹងកំពុងរស់នៅលើភពផែនដីជាផលិតករដែលបានទាញយកបរិស្ថានធម្មជាតិកែច្នៃឱ្យចេញជាបរិស្ថានសង្គម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login