Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-25 02:32

យោងតាមប្រវត្តិសាស្ត្រប្រទេសកម្ពុជា ចាប់តាំងពីសម័យបូរាណមកមានព្រះមហាក្សត្រគ្រប់គ្រងប្រទេសទ្រង់ជាតំណាងឲ្យជាតិខ្មែរទាំងមូល ។ លើគ្រប់វិស័យព្រះមហាក្សត្រដឹកនាំរ៉ាប់រងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សាសនា សង្គមកិច្ច កសាង ហេដ្ឋារចនាសម្ព័ន្ធ និង ពង្រីកទឹកដី រក្សាបានគង់វង្សដល់បច្ចុប្បន្ននិងទៅអនាគត ។ល។ ទីណាមានព្រះមហាក្សត្រ ទីនោះមានជំនឿទុកចិត្ត ការគោរពទទួលស្គាល់ស្រឡាញ់ពីប្រជារាស្ត្រទ្រង់ជាម្លប់ត្រជាក់នៃប្រជារាស្ត្រខ្មែរទាំងមូល ។ ទ្រង់បានកសាងបង្កើតទឹកដី វប្បធម៌-អារ្យធម៌ ដ៏រុង្គរឿងដល់ប្រជាជាតិខ្មែរទាំងមូល ។ ពេលប្រទេសជាតិបែកបាក់ ឬមានសង្គ្រាមកើតឡើង ព្រះមហាក្សត្រដឹកនាំបង្រួមបង្រម ឬវាយដណ្ដើមយកទឹកដីពីខ្មាំងសត្រូវទាំងក្នុង និង ក្រៅប្រទេស ឬ ធ្វើការរំដោះទាមទារទឹកដីមកវិញបង្កើតជារដ្ឋឯករាជរាជ្យ អធិបតេយ្យបន្តបន្ទាប់ដល់បច្ចុប្បន្ន ។ ព្រះមហាក្សត្រជាតំណាងឲ្យជាតិខ្មែរទាំងមូលលើសកលលោក ។ ដូចនេះទើបរដ្ឋធម្មនុញ្ញចែងកំណត់ក្នុងមាត្រា៨ថា ព្រះមហាក្សត្រជានិមិត្តរូបជាតិនៃឯកភាពជាតិ និង និរន្តភាពជាតិជា អ្នកធានា ឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ធានាការគោរពសិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login