+ គោលដៅនៃយុទ្ធសាស្រ្តចតុកោណសំណាក់ទី៣ គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព
+ យុទ្ធសាស្រ្តចតុកោណនេះបានដាក់ចេញនូវគោលនយោបាយចម្បងដូចជា៖
- បន្តអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ខលការងារ
- ការបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យស្របតាមសេចក្តីត្រូវការទីផ្សារ
- រៀបចំ និងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ
- ពង្រឹងយន្តការវេទិកានិងពង្រឹងសេវារកការងារ និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារក្នុងនិងឥក្រៅប្រទេសឲ្យបានទូលំទូលាយ
- បន្តអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានទីផ្សារការងារឲ្យកាន់តែល្អប្រសើរ
- បន្តអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកបច្ចេកទេស ឲ្យឆ្លើយតបតាមសំណូមពរនៃការអភិវឌ្ឍន៍សង្គម
- បន្តលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែល្អប្រសើរ និងពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ
- បន្តសិក្សាប្រាក់ឈ្នួលអប្បរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិក
- បន្តពង្រឹងសេវាធានារ៉ាប់រង់ហានិភ័យការងារ រៀបចំអនុវត្តធានារ៉ាប់រង់សុខភាព សម្រាប់កម្មករនិយោជិកព្រមទាំងធានារ៉ាប់រង់ប្រាក់សោធន ។
+ បញ្ហាប្រឈមក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ មានដូចជា៖
- មិនសូវមានការចូលរួមខ្ពស់ និងមោះមុតពីសាធារណៈជន មន្រ្តី អ្នកនយោបាយ និងថ្នាក់ដឹកនាំគ្រប់អង្គភាពឬស្ថាប័ន
- ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក
- ការធ្វើវិសោធនកម្ម និងពង្រឹងយន្តការច្រើន ដើម្បីជម្រុញការអនុវត្ត
- ភាពជឿទុកចិត្តលើការផ្តល់សេវាសាធារណៈ និងសេវាយុត្តិធម៌នៅមានកម្រិត
- សមត្ថភាពធនធានមនុស្សនៅមានកម្រិត ។