Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដើម្បីអភិវឌ្ឍន៍មុខរបរការងារ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវិចារណកម្មអ្វីខ្លះ ?
២ . កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ជារបៀបវារៈក្នុងអាណត្តិទី៥ នៃនីតិកាលរដ្ឋសភារបស់ខ្លួន ថាតើចតុកោណ និងមុំណាខ្លះនៃយុទ្ធសាស្រ្តចតុកោណនោះដែលពាក់ព័ន្ធនិងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ?

៣. តើប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមានលក្ខណៈបែបណា ? តើរាជរដ្ឋាភិបាលរៀបចំប្រព័ន្ធនេះបែបណាខ្លះពីថ្នាក់ជាតិនិងក្រោមជាតិ ?

៤. ការពិភាក្សាលើការលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ តើមន្រ្តីមានសមត្ថកិច្ចអនុវត្តកាតព្វកិច្ចអ្វីខ្លះល់សហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិក ?

៥. តើអ្វីខ្លះមិនត្រូវរាប់បញ្ចូលជាមួយប្រាក់ឈ្នួល ?

ចម្លើយ

១. ការអភិវឌ្ឍន៍មុខរបរ និងការងារសមរម្យ ដែលស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការខិតខំទាក់ទាញទុនវិនិយោគពីវិស័យឯកជនក្នុងស្រុក និងក្រៅស្រុកដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានផ្ទេរកម្លាំងពលកម្មពីវិស័យកសិកម្មនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅវិស័យឧស្សាហកម្ម សេវាកម្ម  និងសេដ្ឋកិច្ចរៀបរយបានរាប់លានការងារ ក្នុងរយៈពេលជាង២ ទសវត្សរ៍មកនេះ ។ តាមរយៈការធ្វើសមាហរណកម្មកម្ពុជាទៅកាន់តំបន់ និងសកលលោកដើម្បីពង្រីកទីផ្សារផលិតផលនិងទីផ្សារការងារនោះ ប្រជាពលរដ្ឋកម្ពុជាក៏មានជម្រើសបន្ថែមក្នុងការជ្រើសរើសការងារនៅឯបរទេសឬការងារនៅក្នុងប្រទេសដែលមានស្រាប់ផងដែរ ។ ក្នុងរយៈពេលដូចគ្នានេះ រាជរដ្ឋាភិបាលក៏បានរៀបចំក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត ​និងស្ថាប័នទទួលខុសត្រូវវិស័យមុខរបរនិងការងារជាបន្តបន្ទាប់ស្របតាមបច្ចុប្បន្នភាពនៃសង្គមសេដ្ឋកិច្ច ។

២. យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ជារបៀបវារៈ ក្នុងអាណត្តិទី៥ នៃនីតិកាលរដ្ឋសភាពាក់ព័ន្ធនឹងការចូលរួមអនុវត្តដោយក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមាន៖

  • ចតុកោណទី៣ មុំទី៣៖ កា​រអភិវឌ្ឍន៍ទីផ្សារការងារ
  • ចតុកោណទី៤ មុំទី១៖ ការពង្រឹង និងការលើកកម្ពស់វិស័យអប់រំវិទ្យាសាស្រ្តបច្ចេកវិទ្យាព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស ។
  • ចតុកោណទី៤ មុំទី៣៖ ការអភិវឌ្ឍន៍គាំរពារសង្គម
  • ចតុកោណទី៤ មុំទី៤៖ ការជំរុញអនុវត្តគោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ ។

៣. ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមានលក្ខណៈចម្រុះនៅក្រោមឱវាទក្រសួងស្ថាប័ន វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ។ ក្នុងនោះមានប្រព័ន្ធ ២គឺ៖

១.ថ្នាក់ជាតិ

· គណៈកម្មាធិការជាតិបណ្តុះបណ្តាល(NTB )

· ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ

· ការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ

· មជ្ឈមណ្ឌល សលាបណ្តុះបណ្តាលវិជ្ជាជីវៈ ។

៤. ការលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរមន្រ្តីមានសមត្ថកិច្ចអនុវត្តកាតព្វកិច្ចអនុវត្តកាតព្វកិច្ចដូចខាងក្រោម ៖

  • ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ
  • ពង្រឹងអធិការកិច្ចការងារតាមរយៈការបង្កើតក្រុមកអធិការកិច្ចចម្រុះ
  • រៀបចំរបបអធិការកិច្ចឲ្យបានទៀងទាត់ និងជាប្រចាំដោយកំណត់យ៉ាងតិច ១០០គោលដៅរោងចក្រសហគ្រាសគ្រឹះស្ថានក្នុង១ឆ្នាំ
  • រៀបចំបញ្ជីត្រូវត្រួតពិនិត្យតាមដានការងារអធិការកិច្ចបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យា
  • ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិជាពិសេសជាមួយអង្គការអន្តរជាតិខាងការងារក្នុងការពង្រឹង និងកសាងសមត្ថភាពរបស់មន្រ្តី​អធិការកិច្ចការងារ
  • រៀបចំឲ្យមាន គ្រូបង្គោល ផ្នែកអធិការកិច្ចការងារ ​ដើម្បីធ្វើការបណ្តុះបណ្តាលដល់អង្គការវិជ្ជាជីវៈ សហគ្រាស គ្រឹះស្ថាន និងអង្គការជាតិ ឲ្យបានយល់ដឹងច្បាស់សកតីពីការងារ និងបទបញ្ញត្តិពាក់ព័ន្ធ
  • សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំឲ្យមានសិក្ខាសិលាស្តីពីសិទ្ធិការងារ និងលក្ខខណ្ឌការងារយ៉ាងតិចចំនួន២ដង ក្នុងមួយឆ្នាំសំដៅបង្កើនការយល់ដឹងពីច្បាប់ស្តីពីការងារ និងបទបញ្ញត្តិពាក់ព័ន្ធ
  • ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនក៏ដូចជាការតាមដាន និងអនុវត្តនូវរបាយការណ៍អធិការកិច្ចការងារ
  • ពង្រឹងយន្តការចុះបញ្ជាកានិងទិដ្ឋាការសំណុំបែបបទស្តីពីសហគ្រាស គ្រឹះស្ថាន ដូចជាការប្រកាសបើកគ្រឹះស្ថានឲ្យបានច្បាស់លាស់ និងមានតម្លាភាពឲ្យស្របតាមស្មារតីនៃប្រកាសនៃប្រកាសរួមរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការផ្តល់សេវាសាធារណៈ
  • ពង្រឹងក្រុមការងារច្បាប់របស់មន្ទីរសំដៅជួយសម្រួលនីតិវិធីក្នុងការអនុវត្តច្បាប់ ។

៥. ចំណុចដែលមិនត្រូវជាមួយប្រាក់ឈ្នួលរួមមាន៖ ការព្យាបាលសុខភាពកវិភាជន៍គ្រួសារតាមច្បាប់សោហ៊ុយធ្វើដំណើរអត្ថប្រយោជន៍ដែលប្រយោជន៍ដែលផ្តល់ឲ្យជាពិសេសចំពោះកម្មករនិយោកជិកដើម្បីសម្រួលដល់ការបំពេញមុខងារ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login