Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើនៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានលក្ខណៈអ្វីខ្លះ ?

២. ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសគ្រូបង្រៀនម្នាក់ តើអ្នកយល់ថាយុវជនល្អនិងពលរដ្ឋល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?

៣. ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីឱ្យសិស្សបានសំរេច បាននូវសសរស្តម្ភទាំងបួនស្តីពីវប្បធម៌ ? ចូរពន្យល់ ។

៤. ជារឿយៗនៅក្នុងសង្គមខ្មែរ គេតែងសង្កេតឃើញមានអំពើហិង្សានៅក្នុងគ្រួសារខ្លះៗ ។ អំពើហឹង្សាជាអ្វីៗបណ្តាលមកពីកត្តាអ្វីខ្លះ និងមានផលវិបាកើអ្វីខ្លះ ?

៥. តើគ្រួសារគ្រូបង្រៀនអាចមានអំពើហឹង្សាដែរឬទេ ? ព្រោះអ្វី ?

ចម្លើយ

១. ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យត្រូវមាន ៖

ក. សិទ្ធិ

  • បោះឆ្នោតនិងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត
  • ចូលរួមរឹបបង្កើតគណៈបក្សនយោបាយ
  • ចូលរួមរឹបបង្កើតសមាគមផ្សេងៗ
  • ទាមទារឱ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរបស់ខ្លួន

ខ. កាតព្វកិច្ច

  • គោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញច្បាប់នានា
  • គោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ
  • ចូលរួមដឹងលឺនិង ចូលរួមចំណែកគ្រប់កិច្ចការរបស់រដ្ឋ

គ. ស្មារតី

  • អត់ធ្មត់ អនុគ្រោះ សំរបសំរួល សហការគ្នា
  • ហ៊ានបញ្ចេញមតិជជែកវែកញែករកខុសត្រូវ ។

២. ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសគ្រូបង្រៀនម្នាក់ខ្ញុំយល់ថាលក្ខណៈសម្បត្តិរបស់យុវជនល្អនិងពលរដ្ឋល្អត្រូវមាន ៖

  • ចំណេះធ្វើ (បំនិន) ៖ ល្អត្រឹមត្រូវប្រកបដោយបទពិសោធខ្ពស់
  • ស្វ័យសិក្សាស្រាវជ្រាវជាប់ជានិច្ច និងមានឥរិយាបទល្អត្រឹមត្រូវ
  • សីលសម្បទាន ៖ មានសីលធម៌រស់នៅល្អគុណធម៌ជឿនលឿន
  • ចេះរួមរស់ក្នុងសន្តិភាព និងចុះសំរុងគ្នា
  • គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
  • មានមនសិការជាតិសាមគ្គីឯកភាព និងយុត្តិធម៌
  • សរុប ៖ លក្ខណៈសម្បត្តិទាំងអស់ដូចបានពោលខាងលើជាមធ្យោបាយដើម្បីកសាងយុវជនល្អពលរដ្ឋឆ្ពោះទៅកសាងសង្គមជាតិ ។

៣. ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវអប់រំអំពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ ដើម្បីឱ្យសិស្សបានសំរេច បាននូវសសរស្តម្ភទាំងបួន ៖

ក. ចំណេះដឹង

  • បើកទូលាយនូវចំណេះដឹងទូទៅឱ្យបានទូលំទូលាយបន្ថែមទៀត
  • ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ
  • យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមានដែលល្អហើយគេស្រលាញ់ និងទទួលស្គាល់តាំងពីបុរាណ

ខ. ចំណេះធ្វើ

  • បណ្តុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយថែរក្សានិងការពារអ្វីដែលរបស់ជាតិ
  • ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួនឥរិយាបទ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ ប្រពៃណីជំនឿសាសនាសិល្បៈ
  • ចេះយកអ្វីដែលមិនមែនជារបស់ជាតិមកកែច្នៃឱ្យ់សមស្របតាមចំណង់ ចំណូលចិត្តប្រជាជាតិខ្លួន ឱ្យមកជាលក្ខណៈជាតិខ្លួននិង ឱ្យសមស្របតាមដូងព្រលឹងជាតិ
  • ចេះរកវិធានការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌អរិធម៌បរទេសទាំងឡាយដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ជាតិខ្លួន ។

គ. ចំណេះដឹងអប់រំ

  • ធ្វើការអប់រំឱ្យស្វែងយល់កាន់តែស៊ីជំរៅលើអត្តសញ្ញាណជាតិនិងដួងព្រលឹង របស់ជាតិខ្មែរ (ប្រជាជន ទឹកដី ​ប្រវត្តិការគ្រប់គ្រង ភាសា អក្សរសិល្ប៍ សិល្បៈ ទំនៀម ទំលាប់ប្រពៃណី ជំនឿសាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា ។

ឃ. ចេះរស់នៅក្នុងសង្គម

  • ចេះរស់នៅជាមួយគ្នា ចេះស្រលាញ់រាប់អានគ្នាគោរពសិទ្ធិទៅវិញទៅមក គ្មានបែងចែក វណ្ណៈ ឋានៈ ពណ៌សំបុរ ភេទជំនឿ សាសនា
  • ចេះរស់នៅប្រកបដោយចរិយាធម៌និងគុណធម៌ដើម្បីរស់នៅក្នុងសង្គម
  • ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឱ្យក្លាយជាពលរដ្ឋល្អ
  • មានមនសិការក្នុងវិជ្ជាជីវៈតាមសម្មាជីវោមិនរំលោភលើអ្នកដទៃ
  • មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ ស្រលាញ់មនុស្សជាតិទូទៅ
  • ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
  • មានទំនាក់ទំនងល្អជាមួយជាតិនិងអន្តរជាតិមិនប្រកាន់ពូជសាសន៌ ជំនឿ សាសនា ។

 ៤. អំពើហឹង្សានៅក្នុងសង្គមគ្រួសារខ្មែរ

ក. អំពើហឹង្សាក្នុងគ្រួសារមានន័យថា អំពើរំលោភបំពានដែលកើតឡើងក្នុងគ្រួសារ ធ្វើឈឺចាប់ផ្លូវកាយនិងផ្លូវចិត្តដល់សមាជិកគ្រួសាររបស់ខ្លួន ។ កត្តាដែលឱ្យនាំមានអំពើហឹង្សាក្នុងគ្រួសារ ៖

  • កត្តាធម្មជាតិ ៖ ស្រ្តីមានកំលាំងខ្សោយជាងបុរស
  • កត្តាបុគ្គល ៖ ជាមនុស្សដែលគិតថាខ្លួនជាអ្នកមានអំនាចនៅក្នុងគ្រួសារចិត្តថាប្រពន្ធជាអ្នកបំរើនៅក្នុងគ្រួសារត្រូវតែស្តាប់បង្គាប់ប្តីគ្មានសិទ្ធិតវ៉ា រឺជជែកវែកញែក
  • មិនស្តាប់យោបល់អ្នកដទៃនិងមិនចូលចិត្តការផ្តល់យោបល់ពីភរិយា
  • មានចរិតឆាប់ខឹង មូរម៉ៅ និងឆេវឆាវ
  • និយមប្រើអំនាចជាប្តី ដើម្បីគ្រប់គ្រងលើប្រពន្ធ ឬធ្វើឱ្យប្រពន្ធខ្លាច
  • មានទំលាប់មើលងាយសមត្ថភាពរបស់ស្រ្តីភេទ ជាពិសេសប្រពន្ធ​
  • មិនទទួលខុសត្រូវលើតួនាទីនិងកាតព្វកិច្ចរបស់ខ្លួននៅក្នុងគ្រួសារ
  • គិតថាប្រពន្ធជាកម្មសិទ្ធរបស់ខ្លួននិងប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហា នៅក្នុងគ្រួសារ
  • គិតថាការវាយដុំប្រពន្ធ គឺជាការប្រៀនប្រដៅតែប៉ុណ្ណោះគ្មានច្បាប់ដាក់ទោសឡើយ

កត្តាទំនៀមទំលាប់ប្រពៃណី ៖

  • ឱ្យតំលៃមិនស្មើគ្នារវាងបុរសនិងស្រ្តីបុរសមានតួនាទីជាមេគ្រួសារស្រ្តីជាមេផ្ទះ
  • ឱ្យតំលៃបុរសជាមាសទឹកដប់ ស្រ្តីដូចជាសាច់ក្រណាត់សងាយប្រលាក់ឬហើរ ពណ៌
  • ណែនាំប្រដៅឱ្យស្រ្តីគោរពប្តីទោះប្តីវាយជេរស្តីក៏ដោយមិនត្រូវយករឿងក្នុងផ្ទះទៅប្រាប់អ្នកដទៃឬឪពុកម្តាយខ្លួនឯងក៏ដោយ នាំឱ្យខូចកិត្តយសប្តី
  • ណែនាំស្រី្តមិនឱ្យចុះចោលដំណេក ឬផ្ទះសំបែងឡើងទោះបីក្នុងករណីហឹង្សា ក្នុងគ្រួសារក៏ដោយណែនាំឱ្យប្រពន្ធស្តាប់បង្គាប់ប្តី និងត្រូវចេះផ្កាប់ចិត្តប្តី
  • យល់ថាស្រ្តីមេម៉ាយជាច្រើនចំណាយមាត់ញាតិ (ក្រមុំដណឹ្តងម្តាយ មេម៉ាយ​ ដណ្តឹងចិត្ត)
  • មិនចង់ឱ្យមានស្ត្រីមេម៉ាយច្រើន ព្រោះស្រ្តីជាប្រពន្ធរស់ដោយសារប្តីចិញ្ចឹម

កត្តាសង្គម

  • អំពើហឹង្សាក្នុងគ្រួសារជារឿងធម្មតាជាបញ្ហាផ្ទៃក្នុងរបស់គ្រួសារគេ ជាបញ្ហា ឯកជន
  • ថ្ងៃនេះគេឈ្លោះ ថ្ងៃស្អែកគេជានាត្រូវគ្នាវិញ
  • មិនត្រូវលូកដៃទៅក្នុងបញ្ហាផ្ទៃក្នុងគ្រួសារអ្នកដទៃពេលគេត្រូវគ្នាវិញកំហុស ធ្លាក់លើអ្នកជួយទាំងអស់
  • បើជួយអន្តរាគមន៍ខ្លាំងគ្រួសារនោះនឹងលែងលះគ្នាសង្គមមិនចង់ឱ្យគ្រួសារ បែកបាក់ទេ
  • អំពើហឹង្សាក្នុងគ្រួសារកម្របណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់
  • ប្តីវាយប្រពន្ធគឺគ្រាន់តែប្រៀបប្រដៅណែនាំដូចចៅហ្វានែនាំស្តីបន្ទោស កូនចៅ ។

កត្តាច្បាប់

  • ពុំទាន់ច្បាប់ស្តីអំពីអំពើហិង្សាក្នុងគ្រួសារនៅឡើយ
  • គេចាត់ទុកអំពើហឹង្សាក្នុងគ្រួសារ ជាមូលហេតុលែងលះ​
  • ការធ្វើអន្តរាគមន៍លើបញ្ហាអំពើហឹង្សាក្នុងគ្រួសាររបស់សមត្ថកិច្ចអជ្ញាមូលដ្ឋាននៅមានកំរិត
  • តុលាការមិនចាត់ទុកអំពើហឹង្សាក្នុងគ្រួសារជាបទព្រហ្មទណ្ឌទេលុះត្រាតែ ភាគីណាមួយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់ទើបចាត់ទុកជាបទល្មើស
  • នីតិវិធីដោះស្រាយអំពើហឹង្សាក្នុងគ្រួសារតំរូវឱ្យមានការផ្សះផ្សាច្រើនដង ហើយក៏គ្មានយន្តការតាមដានលើគ្រួសារដែលបានធ្វើការផ្សះផ្សារួចហើយនោះផងទេ ដូច្នេះអ្នករងគ្រោះនៅតែរងគ្រោះអ្នកវាយនៅតែវាយដំ ។

ផលវិបាក

ក. រាយកាយ

ស្លាកស្នាមឈឺចុកចាប់សំរស់ឆាប់ចាស រោគពីប្តី STD , HIV, AIDS មានជំងឺប្រចាំកាយនិងរឹតតែធ្ងន់ធ្ងរផ្ទៃពោះដោយចៃដន្យ (មិនចង់បាន) បើនាងទើបនឹងមានឆ្លងទន្លេអាចស្លាប់ បើនាងមានផ្ទៃពោះអាចរលូត ស្លាប ស្រ្តីថយចុះ ។

ខ. ផ្លូវចិត្ត

ពិបាកចិត្ត ដេកមិនបាន បាយមិនទៀងពេលបាយមិនបានច្រើន លែងខ្វល់ខ្វាយពីបញ្ហាគ្រួសារ និងកូនគិតថាខ្លួនជាអ្នកខុស មិនថែទាំខ្លួន មិនរវល់សុខភាពខ្លួនលែងស្រលាញ់ប្តីដូចមុន ធុនទ្រាន់និងជីវិតឡប់សតិអាចជាឃាតករឬអាច​ធ្វើអត្តឃាត ។

៥. ចំពោះគ្រួសារគ្រូបង្រៀនពុំសូវមានអំពើហឹង្សាកើតឡើងទេព្រោះគ្រូបង្រៀន​សុទ្ធសឹងជាអ្នកមានចំណេះដឹងនិងមានវិធីទប់ទល់អំពើហឹង្សាទាំងឡាយ ព្រមទាំងយល់ច្បាស់អំពីតូនាទីរបស់ប្តីប្រពន្ធប្រកបដោយសុភមង្គលរៀងៗខ្លួន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login