Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអក្សរសិល្ប៍ជាអ្វី ? មានប្រភពមកពីណា ?

២. តើមុនងាររបស់អក្សរសិល្ប៍មានអ្វីខ្លះ ? ចូររៀបរាប់បញ្ចាក់ ។

៣. តើព្រះពុទ្ធសាសនា បានចូលរួមចំណែកអ្វីខ្លះ ដល់ការកសាងជីវភាពស្មារតីរស់នៅរបស់មនុស្សខ្មែរក្នុងសង្គម ?

ចម្លើយ

១. អក្សរសិល្ប៍ ជាអត្ថបទទាំងឡាយណាដែលប្រើដោយអក្សរប្រកបដោយសិល្ប៍វិធីធ្វើឱ្យអ្នកអានអ្នកស្តាប់រំភើបសប្បាយក្នុងអារម្មណ៍ ។ អក្សរសិល្ប៍មានប្រភពមកពី ៖

  • សភាវគតិចង់កំសាន្តសប្បាយ
  • សភាវគតិអសកម្ម (ការចម្លង ឬត្រាប់តាម)
  • សាសនា និងមន្តអាគម
  • ពលកម្ម ។

២. មុខងារសំខាន់ៗរបស់អក្សរសិល្ប៍មានដូចតទៅ ៖

  • មុខងារពុទ្ធិ ឬផ្តល់ចំណេះដឹង យល់ដឹងពីបញ្ហាទាំងឡាយដែលទាក់ទងទៅនឹង ជីវភាពរស់នៅដូចជា ជំនឿ សាសនា ទំនៀមទំលាប់ ប្រវត្ថិ សាស្រ្ត វប្បធម៌អរិយធម៌ ។
  • ការយល់ដឹងដែលទទួលបានពីការសិក្សាស្នាដៃហើយបានវាយតម្លៃលើបាតុភូតសង្គម និងជីវភាពជាក់ស្តែង ងាយស្រួលក្នុងការពិចារណា ផ្សារភ្ជាប់នឹងជីវភាពរស់នៅ ។
  • មុខងារអប់រំ ទទួលបានចំណេះដឹងក្នុងការគិតរបស់គេសាជាថ្មី ព្រោះអក្សរសិល្ប៍មានសមត្ថភាពពេញលេញនិងខ្លាំងក្លាក្នុងការអ​ប់រមនុស្សជួយបម្រើផ្នែកមនោសញ្ចេតនាឱ្យកសាងលោកទស្សនៈមួយត្រឹមត្រូវសមស្របតាម ក្រឹតក្រមធម្មជាតិ និងក្រឹតក្រមតថាភាពសត្យានុម័ត ។
  • មានអានុភាពខ្លាំងទៅលើស្មារតីអ្នកអាន អ្នកសិក្សាដោយជួរតម្រង់ទិសដៅតាមបែបផែននៃការរស់នៅដើម្បីបម្រើសង្គមមនុស្សគឺធ្វើឱ្យកើតមានទស្សនៈសុទិដ្ឋិនិយម ។
  • មុខងារសោភ័ណ មានសិល្ប៍រូបបារម្មណ៍របស់អ្នកនិពន្ធ ដែលចេះប្រើវិធីប្លែកៗក្នុងការអន្ទងចិត្តអ្នកអាន ឱ្យរំជើបរំជួលរហូតបង្កើត ឱ្យមានសោភ័ណក្នុងស្នាដៃ ។
  • មុខងារ ឆ្លុះបញ្ចាំងតថភាព ៖ មិនត្រឹមតែបម្រើអារម្មណ៍អ្នកអានឱ្យរំភើបសប្បាយប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំង ពីតថភាពសង្គមទៀតផង ។​

៣. ព្រះពុទ្ធសាសនា បានចូលរួមដូចជា ៖

  • ផ្នែកសីលធម៌រស់នៅ ៖ អប់រំឱ្យស្គាល់ខុសត្រូវស្គាល់គុណស្គាល់ទោស ល្អ អាក្រក់ ចេះជួយគ្នា
  • ផ្នែកវប្បធម៌ ៖ ជួយបណ្តុះបណ្តាលអក្សរសាស្រ្ត អក្សរសិល្ប៍ ដល់កូនខ្មែរ ជួយថែរក្សាការពារទំនៀមទំលាប់ប្រពៃណី
  • ផ្នែកស្ថាបត្យកម្ម ៖ បណ្តុះឆន្ទៈជាតិខ្មែរ ឱ្យបង្កើតស្នាដៃស្ថាបត្យកម្មជាច្រើន ទុកជាកេរដំណែលដល់កូនចៅ
  • ផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គម ៖ ជួយកសាង ផ្លូវលំ ស្ពាន សាលារៀន មន្ទីរពេទ្យ
  • ផ្នែកសុខាភិបាល​និងបរិស្ថាន ៖ ជម្រុញឱ្យកូនខ្មែរលះបង់អំពើពាលាទាំងឡាយ ក្នុងសង្គមមាន ស្រី ស្រា គ្រឿងញៀន ល្បែងស៊ីសង ការថែរក្សាសម្អាតភូមិដ្ឋាន ដាំដើមលើថែរក្សាអាណិត
  • ផ្នែកសិទ្ធិមនុស្ស ៖ ឱ្យកូនខ្មែរចេះគោរព ស្រលាញ់ យោគយល់គ្នាមិនកេងប្រវ័ញ្ច ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login