Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការស្គាល់ខ្លួនឯងជាអ្វី ? មានសារៈសំខាន់យ៉ាងដូចម្តេច ?

២. តើមនុស្ស​ប្រភេទណាដែលចាត់ទុកថាជាមនុស្សដែលមានវប្បធម៌ពេញលេញ ?

៣. តើយុវជនល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?

៤. ចូរបង្ហាញពីពណ៌ទាំងបីរបស់ទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា ?

៥. តើព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា មានចំណុចសំខាន់អ្វីខ្លះ ?

ចម្លើយ

១. ការស្គាល់ខ្លួនឯងគឺ ៖​

ស្គាល់ពីអ្វីៗដែលខ្លួនមាន ដូចជា កម្លាំងកាយ ចំណេះដឹង ស​មត្ថភាព លទ្ធភាព ទ្រព្យធនធាន គុណធម៌ សីលធម៌និងចិត្តគំនិតផ្ទាល់ខ្លួន ស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយ រាល់ចំណុចខ្សោយើត្រូវចេះកែច្នៃឱ្យបានល្អ ។

សារៈសំខាន់នៃការស្គាល់ខ្លួនឯងមាន ៖

  • ចេះធ្វើជាម្ចាស់លើខ្លួនឯង
  • ចេះប្រមាណ គឺមិនមានអំនួតពេក ឬបន្ថោកខ្លួនឯង
  • មិនចង់បានអ្វីហួសពីសមត្ថភាព
  • ចេះយកសមត្ថភាពផ្ទាល់ខ្លួនទៅអភិវឌ្ឍសង្គមជាតិ
  • សង្គមមានសណ្តាប់ធ្នាប់ របៀបរបបល្អ មានតម្លាភាព យុត្តិធម៌ចេះគោរពសិទ្ធិគ្នា ។

២. មនុស្សដែលមានវប្បធម៌ពេញលេញ ត្រូវមានលក្ខណៈសម្បត្តិដូចជា ៖

  • មានចំណេះដឹងផ្នែកវប្បធម៌ទូទៅ មុខជំនាញច្បាស់លាស់និងចំណេះដឹងផ្នែកបច្ចេកទេស វិទ្យាសាស្ត្រទំនើប
  • មានចំណេះដឹងខាងផ្នែកសីលធម៌ អាកប្បកិរិយា សីលធម៌ គុណធម៌ ច្បាប់ របៀបរស់នៅក្នុងសង្គម
  • មានចិត្តស្មោះត្រង់ ភក្តីភាព និងមាតុភូមិ
  • ប្រកាន់ភ្ជាប់នូវសា្មរតី សាមគ្គីភាពជាតិ អន្តរជាតិដើម្បីទទួលបានសន្តិភាព សេចក្តីសុខ ។

៣. យុវជនល្អត្រូវមានលក្ខណៈសម្បត្តិដូចជា ៖

  • កាយសម្បទា ៖ មានសុខភាពមាំមួន អវយវៈគ្របគ្រាន់មានភាពឈ្លាសវៃ ។
  • បញ្ញាសម្បទា ៖ មានចំណេះដឹងទូលំទូលាយ ចំណេះដឹងសង្គមនិងបច្ចេកទេសវិទ្យាសាស្រ្ត ។ ត្រូវមានបំនិនច្បាស់លាស់ត្រឹមត្រូវបទពិសោធល្អ ។
  • សីលសម្បទា ៖ ត្រូវមានសីលធម៌ និងគុណធម៌ក្នុងការរស់នូវល្អ ។

៤. ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង មានលក្ខណៈ ៖

  • ពណ៌ខៀវជាំ ៖ ជានិមិត្តរូបទឹកដីដ៏ធំទូលាយ សំបូរស្តុកស្តម្ភដោយសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌ ។
  • ពណ៌ក្រហមឈាម ៖ តំណាងនៃសេចក្តីអង់អាចក្លាហានរបស់ជាតិខ្មែរ ក្នុងការការពារនិងកសាងមាតុភូមិ ។
  • ពណ៌ស ៖ តំណាង នៃសម្បត្តិវប្បធម៌ កេតនភ័ណ្ឌ និងសេចក្តីរុងរឿងរបស់ជាតិខ្មែរ ។

៥. រូបព្រះសង្ហារមានចំណុចសំខាន់ៗ ៥បែប ៖ ពន្លឺឆព្វណ្នណរង្សីតំណាងឱ្យអារ្យធម៌ខ្មែរដ៏រុងរឿងត្រចេះត្រចង់ស្វេតឆ័ត្រទាំងពីរតំណាងឱ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានីជាអ្នកថែរក្សាប្រជារាស្រ្ត ព្រះខ័ណ្ឌនៅក្រោមម្កុដរាជ្យនិមិត្តរូបនៃអំណាច និងភាពយុត្តិធម៌សង្គម ។ រាជសីហ៍ទាំងពីរតំណាងឱ្យកម្លាំងទ័ព ប្រជានុរាស្រ្តខ្មែរនៅជុំវិញព្រះរាជបល្ល័ង្គ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login