Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. លទ្ធិប្រជាធិបតេយ្យជាអ្វី ? លទ្ធិប្រជាធិបតេយ្យមានកំណើតនៅកម្ពុជានៅថ្ងៃ ខែឆ្នាំណា ? នាំចូលដោយនរណា ? អនុវត្តនៅឆ្នាំណា ? ក្នុងរបបណា ? កម្ពុជាចូលអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណា ?

២. តើវិស័យទេសចរណ៍នូវកម្ពុជាចែកចេញជាប៉ុន្មានផ្នែក ? ចូររៀបរាប់ ។

៣. តើយើងត្រូវធ្វើដូចម្តេចដើម្បីរស់ឱ្យបានសេចក្តីថ្លៃថ្នូរ ?

៤. តើសីលញាណ សីលធម៌ គុណធម៌ មានន័យដូចម្តេច ?

៥. តើការសាងផ្នួសមានអត្តន័យយ៉ាងដូចម្តេច ?

ចម្លើយ

១. លទ្ធិប្រជាធិបតេយ្យជាទម្រង់នៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ហើយអ្វីៗដែលរដ្ឋាភិបាលធ្វើត្រូវស្របតាមច្បាប់ផង និងស្របតាមឆន្ទៈរាស្រ្តផង ។

  • លទ្ធិប្រជាធិបតេយ្យមានកំណើតនៅកម្ពុជានៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩៤៦
  • នាំចូលដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិវង្ស
  • អនុវត្តនៅកម្ពុជាក្នុងឆ្នាំ ១៩៤៧
  • ក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
  • ប្រទេសកម្ពុជាចូលអង្គការសហប្រជាជាតិនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៥៥ ។

លទ្ធិប្រជាធិបតេយ្យ មានសារៈសំខាន់ដូចជា ៖

  • ប្រជាពលរដ្ឋទទួលផល​ប្រយោជន៍ហើយប្រទេសជាតិក៏មានការរីកចម្រើន ។
  • ប្រជាពលរដ្ឋអាចជ្រើសរើស និងផ្លាស់ប្តូរអ្នកដឹកនាំតាមឆន្ទៈរបស់ខ្លួនដោយសន្តិវិធី មានសន្តិភាព សន្តិសុខ ស្ថិរភាពពិតប្រាកដ ។
  • ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពទូលំទូលាយជម្រុញឱ្យមានអភិបាលកិច្ចឬមានតម្លាភាព អាចទប់ស្កាត់អំពើពុករលួយ ។

២. វិស័យទេសចរណ៍នូវកម្ពុជាចែកចេញជា៥ផ្នែកគឺ ៖

  • ទេសចរណ៍វប្បធម៌ មានប្រាសាទ ប្រពៃណី ទំនៀមទំលាប់របាំប្រជាប្រិយ
  • ទេសចរណ៍ធម្មជាតិ មានសត្វព្រៃ មច្ឆាជាតិ ការរស់នៅ ជំនឿ
  • ទេសចរណ៍កែច្នៃ រួមមរណីយដ្ឋានកន្លែងកំសាន្តមជ្ឈមណ្ឌលកីឡា
  • ទេសចរណ៍ជំនួញ មានវិស័យឧស្សាហកម្ម (ឈ្មួញ) ។

៣. យើងត្រូវ ៖ មានសីលធម៌ គុណធម៌ រស់នៅល្អ ៖

  • គោរពសិទ្ធិ ច្បាប់ និងសេរីភាពអ្នកដទៃ
  • ស្វះស្វែងរកមុខជំនាញចំណេះដឹងបច្ចេកទេសវិទ្យាសាស្រ្តតាមការវិវត្តរបស់សង្គម ដើម្បីកសាងសមត្ថភាពខ្លួន
  • ចូលរួមកសាង ការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ និងទឹកដី
  • ចូលរួមបំបាត់បាតុភាពអវិជ្ជមាន
  • អភិវឌ្ឍន៍ខ្លួនឯងជានិច្ច ។

៤. សីលញាណ ជាសំឡេងមួយដែលស្ថិតនៅខ្លួនយើងហើយមានមុខងារជាអ្នកសង្កេតពិនិត្យ វិនិច្ច័យ សរសើរ ដាក់ទណ្ឌកម្ម នូវរាល់អំពើដែលយើងបានប្រព្រឹត្តកន្លងមក ។

  • សីលធម៌ ជាធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើដែលជាកុសលឬជាគន្លងនៃចរិយារបស់មនុស្សដែលរស់នៅប្រកបដោយគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម ។ ឬជាទ្រឹស្តីពាក្យទូន្មានទាំងឡាយណាដឹកនាំមនុស្សទៅរកផ្លូវល្អ ។
  • គុណធម៌ ជាតម្លៃដ៏ល្អ ដែលស្តែងចេញតាមរយៈកាយវាចាចិត្តនិងសកម្មភាពរបស់មនុស្ស ។

៥. អត្ថន័យ នៃការសាងផ្នួស

  • ការសាងផ្នួសជាការបួសរៀនដើម្បីសងគុណឪពុកម្តាយដែលប្រជាជនខ្មែរមានជំនឿស៊បទៅលើព្រះពុទ្ធសាសនា (គុណម្តាយមាន ១២ គុណឪពុកមាន២១) ។
  • ដំណាក់កាលទី១ បួសជាសាមណេរ ដើម្បីសងគុណម្តាយ ។
  • ដំណាក់កាលទី២ បួសជាភិក្ខុ ដើម្បីសងគុណឪពុក គោលបំណងនៃការសាងបួសមាន ៖
  • បួសដើម្បីទទួលការអប់រំពីចៅអធិការវត្តជាគ្រូអាចារ្យខាងផ្លូវលោក និងខាងផ្លូវធម៌
  • មានចំណេះដឹងទូទៅ បំណិន ឥរិយាបថ ពិសោធន៍ចំណេះចេះរស់នៅក្នុងសង្គម
  • មានចំណេះដឹងផ្នែកសីលធម៌គុណធម៌ ច្បាប់នានាទំនៀមទំលាប់ប្រពៃណី របស់ជាតិខ្មែរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login