Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូររាប់ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាសុទ្ធសាធ ?

២. ចូររាប់ពិធីបុណ្យដែលមានលក្ខណៈចំរុះ ?

៣. តើសារៈសំខាន់នៃអត្តសញ្ញាណជាតិរបស់ប្រទេសខ្មែរមានអ្វីខ្លះ ?

៤. តើសុជីវធម៌ ៦ប្រការមានអ្វីខ្លះ ?

៥. ហេតុអ្វីបានជាអ្នកជ្រើសរើសមុខរបរវិជ្ជាជីវៈជាគ្រូបង្រៀន ?

ចម្លើយ​

១. ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាសុទ្ធសាធមាន ៖ បុណ្យចូលវស្សានិងចេញវស្សា

,បុណ្យពិសាខបូជា , មាឃបូជា, កឋិនទាន, បុណ្យផ្កា, បុណ្យបច្ច័យបួន, បុណ្យឆាកមហាបង្សុកូល, បុណ្យទេសនាមហាជាតក ។

២. ពិធីបុណ្យដែលមានលក្ខណៈចំរុះមាន ៖

  • បុណ្យចម្រើនព្រះបរិត្ត ពិធីច្រត់ព្រះនង្គ័ល ពិធីសូត្រមន្តរំដោះគ្រោះ សូត្រមន្តរំដោះកម្មផល បុណ្យភ្ជុំ ពិធីបូជាសព ពិធីដង្ហែរសពបុណ្យចូលឆ្នាំខ្មែរ ។

៣. សារៈសំខាន់នៃអត្តសញ្ញាណជាតិរបស់ប្រទេសខ្មែរមាន ៖

  • ការស្គាល់ពីប្រភពលក្ខណៈនិងតម្លៃនៃព្រលឹងជាតិឱ្យបានច្បាស់លាស់ជាហេតុឈានទៅស្គាល់ពីអរិយធម៌ខ្មែរ និងអាចឱ្យខ្មែរមានមោទនភាពមនសិការ ជាតិខ្ពស់ដែលជាប្រយោជន៍របស់ជាតិនិងប្រជាជន ។
  • ការចេះរក្សា ការពារ អត្តសញ្ញាណជាតិរបស់ខ្លួន និងមានវិធាការការណ៍ទប់ស្កាត់នូវរាល់ភាពអសកម្មដែលនាំឱ្យប៉ះពាល់ដល់ជាតិ ។

៤. សុជីវធម៌ ៦ប្រការមាន ៖

  • ការស្តាប់ហេតុផលគួរមិនគួរ
  • ការស្គាល់ឋានៈខ្លួន និងអ្នកដទៃ
  • ការស្គាល់ប្រមាណជីវភាព
  • ការស្គាល់កាលសម័យ
  • ការស្គាល់ប្រជុំជន និងទីប្រជុំ
  • ការស្គាល់មិត្តសំឡាញ់ ។

៥. ព្រោះ ៖ គ្រូបង្រៀនជាមុខរបស់មួយថ្លៃថ្នូរឧត្តុង្គឧត្តមហើយមានប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឍ ។

  • គ្រូបង្រៀនជាវិស្វករនៃព្រលឹង
  • ជាអ្នកកសាងសតិបញ្ញារបស់ជាតិ
  • ជាអ្នកចង្អុលបង្ហាញពីសេចក្តីសុខសុវត្ថិភាពរបស់សង្គម
  • ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្លៅរបស់ប្រជាជនលើផែនដី
  • ជាអ្នកចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាង និងរុងរឿងរបស់ជាតិ
  • ជាបុគ្គលគួរឱ្យគោរព
  • ជាឃ្លាំងសតិបញ្ញរបស់ជាតិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login