Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្នកជាគ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពយ៉ាងណាខ្លះក្នុងមុខរបរវិជ្ជាជីវៈក្នុងគ្រួសារនិងសង្គមជាតិ ?

២. តើអ្នកជាគ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពយ៉ាងណាខ្លះក្នុងមុខរបរវិជ្ជាជីវៈក្នុងគ្រួសារ និងសង្គមជាតិ ?

៣. ដើម្បីទប់ស្កាត់ជំងឺអេដស៍តើអ្នកត្រូវអប់រំយុវជនដូចម្តេចខ្លះ ?

៤. ចូរបង្ហាញពីមូលហេតុនិងផលវិបាកនៃសង្គមខ្មែរទៅអនាគតអំពីគ្រឿងញៀនការរំលោភសេពសន្ធវៈកុមារ ការជួយដូរមនុស្សនិងអំពើពាលាវ៉ាសែផ្សែងៗទៀត ។

៥. តើនៅក្នុងសង្គមប្រជាធិបតេយ្យ តើប្រជាពលរដ្ឋមានលក្ខណៈអ្វីខ្លះ ?

ចម្លើយ

១. គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពក្នុងមុខរបរវិជ្ជាជីវៈក្នុងគ្រួសារនិងសង្គមជាតិ ។ ផ្សព្វផ្សាយវប្បធម៌ជាតិដល់បណ្តាលប្រទេសនានា ។ រាល់ទង្វើនិងសកម្មភាពត្រូវស្តែងឱ្យសមស្របតាមលក្ខណៈនៃវប្បធម៌ជាតិ ។

២. គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពយ៉ាងណាខ្លះក្នុងមុខរបរវិជ្ជាជីវៈក្នុងគ្រួសារ និងសង្គមជាតិ ៖

ក. មុខរបរវិជ្ជាជីវៈ

  • មានសិទ្ធិគោរពច្បាប់(គោរពពេលម៉ោងធ្វើការគោរពតាមការចាត់តាំងរបស់អង្គភាព)
  • បំពេញភារកិច្ចជាប្រជាជនម្នាក់ (បោះឆ្នោតបញ្ចេញមិត) ។

៣. ដើម្បីទប់ស្កាត់ជំងឺអេដស៍តើអ្នកត្រូវអប់រំយុវជនដូចតទៅ ៖

  • សិក្សាស្វែងយល់ពីជំងឺអេដស៍
  • ការពារដើម្បីកុំឱ្យឆ្លងជំងឺនេះតាមរយៈ
  • ជួយឱ្យគេចេះការពារខ្លួនកុំឱ្យឆ្លង
  • ពន្យល់គេកុំឱ្យឆាប់ប្រលូកក្នុងរឿងនេះ
  • បង្ហាញឱ្យឃើញំពីតំលៃស្នេហាស្មោះត្រង់មួយទប់នឹងមួយ
  • ចេះប្រើស្រោមអនាម័យត្រឹមត្រូវពេលរួមភេទជាមួយដៃគូខាងក្រៅ
  • ឱ្យគេចៀសវាងប្រើសំភារៈទំលុះស្បែករួមគ្នា
  • អប់រំកុំឱ្យប្រើគ្រឿង៣ស្រវឹង
  • ឱ្យចៀសវាងរួមភេទ (ភេទដូចគ្នា)
  • រក្សាភាពបរិសុទ្ធមុនពេលរៀបអាពាហ៍ពិពាហ៍ក្នុងនាមជាគ្រូបង្រៀនខ្ញុំត្រូវធ្វើជាគំរូល្អដល់យុវជននិងជួយអប់រំដល់មនុស្សគ្រប់ រូបដើម្បីទប់ស្កាត់ជំងឺកាចសាហាវនេះ ។

៤. ក. មូលហេតុ

  • គ្មានវិធានការដើម្បីទប់ស្កាត់ (អ្នកមានសម្ថកិច្ច)
  • ប្រទេសយើងស្ថិតនៅជីកតំបន់ត្រីកោណមាស (កន្លែងដាំអាភៀន)
  • ភាពក្រីក្រអាចឱ្យគេបណ្តាលអូសទាញមនុស្សបានតាមចិត្ត
  • អំពើចាប់រំលោភ បណ្តាលមកពីការបញ្ចាំង នាំឱ្យអ្នកមើល (ក្មេងៗ) ចង់សាក់ល្បង
  • ល្បែងស៊ីសងគ្រប់កន្លែងបង្កើតឱ្យមានការឆក់ប្លន់កាប់សំលាប់ជាដើម
  • ដោយសារគ្រឿងញៀនឪពុកម្តាយអាណាព្យាបាលលែងគ្រប់គ្រង់កូនក្មួយបាន

ខ. ផលវិបាក

  • គ្រឿងញៀននាំឱ្យក្មេងកើតជំងឺសរសៃប្រសាទ
  • គ្រឿងញៀននាំឱ្យក្លាហាន ហ៊ានប្រព្រឹត្តអំពើបាបកម្មគ្រប់យ៉ាងដូចជាកាប់ចាក់​
  • ក្មេងមិនបានចូលរៀនធម្មតា បង្កើតក្រុមបងធំ បងតូច
  • រំលោភសេពសន្ធវៈចំលងជំងឺផ្សេងៗដូចជា HIV ។

គ. សន្និដ្ឋាន

  • ចំពោះវិបត្តិនេះទាំងឪពុកម្តាយ អាណាព្យាបាលនឹងអជ្ញាធរមានសមត្ថកិច្ចមិនត្រូវមើលស្រាលត្រូវមានវិធានការដាក់ទណ្ឌកម្មតាមកំរិតដែលមានចែងនៅក្នុងច្បាប់ ។ បើធ្វើបានដូចនេះប្រទេសយើងនិងមានមនុស្សជឿនលឿន មានមនុស្សខ្លាំងពូកែមាំមួនក្នុងការកសាងនិងការពារមាតុភូមិកម្ពុជានាពេលបច្ចុប្បន្នក៏ដូចជាអនាគត ។

៥. ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យត្រូវមាន ៖

ក. សិទ្ធិ

ដូចនេះអនាគតស្រទាប់យុវជន ដែលចាត់ទុកជាទំពាំងស្នងឬស្សីនោះពុំមាន លទ្ធភាពបន្តជំនាន់មនុស្សល្អបានទេ ។ សង្គមត្រូវធ្លាក់ចុះសង្គមប្រៀបដូចមនុស្សកើតជំងឺមហារីក ។

ខ. សន្និដ្ឋាន

ចំពោះវិបត្តិនេះ ទាំងឪពុកម្តាយ អាណាព្យាបាលនិងអាជ្ញាធរមានសមត្ថកិច្ចមិនត្រូវមើលស្រាលត្រូវមានវិធានការដាក់ទណ្ឌកម្មតាមកំរិតដែលមានចែងនៅក្នុងច្បាប់ ។ បើធ្វើបានដូចនេះប្រទេសយើងនិងមានមនុស្សជឿនលឿន មានមនុស្សខ្លាំងពូកែមាំមួនក្នុងការកសាងនិង ការពារមាតុភូមិកម្ពុជានាពេលបច្ចុប្បន្នក៏ដូចជាអនាគត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login