Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.​ ហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន ?

២. តើពាក្យគរុនិស្សិតមានន័យដូចម្តេច ? តើអ្នកត្រូវប្រកាន់អាកប្បកិរិយាបែបណាក្នុងពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យ ?

៣. អ្វីជាជាបេតិកភណ្ឌ័ ? តើអ្នកត្រូវមានអាកប្បកិរិយាបែបណាខ្លះ ? ចំពោះបេតិកភណ្ឌ័ជាតិ ? ហេតុអ្វី ?

៤. ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរគឺការបណ្តុះបណ្តាលនូវគំនិតឧត្តមគតិ និងអត្តសញ្ញាណជាតិខ្លួន ឱ្យដល់កូនខ្មែរ ។ ចូរពន្យល់ ?

៥. តើយុវជនត្រូវស្វែងរកការថែរក្សាជីវិតឱ្យល្អប្រសើរតាមវិធីឬលក្ខណៈអ្វីខ្លះ ?

ចម្លើយ

១. ពីព្រោះចង់ ៖

  • ចង់ឱ្យយុវជន ជាអ្នកបន្តវេណពីមនុស្សចាស់ធ្វើការអភិវឌ្ឍខ្លួនជាពលរដ្ឋល្អ ដែលជាទីសង្ឃឹម និងសរសទ្រងប្រទេសជាតិ
  • អប់រំឱ្យមានចំណេះដឹងទូលំទូលាយអប់រំឱ្យមានសីលធម៌ល្អនិងគុណធម៌ល្អ
  • អប់រំឱ្យមានលក្ខណៈវិទ្យាសាស្ត្រនិងបច្ចេកទេសជឿនលឿន
  • អប់រំឱ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមកមានលក្ខណៈប្រធិបតេយ្យ
  • អប់រំឱ្យមានមនសិការខ្ពស់ចំពោះប្រទេសជាតិ
  • អប់រំឱ្យមានសាមគ្គីភាពល្អ
  • អប់រំឱ្យមានសាមគ្គីភាពល្អ
  • អប់រំឱ្យមានល្បិច និងវិធីសាស្រ្តក្នុងការផ្តល់ចំណេះដឹងដល់មនុស្សជំនាន់ក្រោយឱ្យក្លាយជាមនុស្សល្អ
  • ខិតខំស្រាវជ្រាវចំណេះដឹងថ្មី បទពិសោធល្អៗ សម្រាប់អ្នកក្រោយៗ
  • ចេះស្វ័យអភិវឌ្ឍខ្លួនឯងឥតឈប់ឈរ ។

២. គរុ=គ្រូ=គំរូ

  • និស្សិត= អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូឬអ្នករៀនមានកម្រិតយល់ដឹងខ្ពស់
  • គរុនិស្សិត =ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ
  • ជាអ្នករៀនមុខវិជ្ជាជីវៈផ្នែកខាងគ្រូបង្រៀន ក្នុងពេលបណ្តុះបណ្តាល យើងត្រូវប្រកាន់អាកប្បកិរិយាដូចជា ៖ យកចិត្តទុកដាក់តាមដានគិតសង្កេតត្រិះរិះពិចារណាវិភាគធ្វើសំយោគ លើប្រធាន​បទនីមួយៗដែលលោកសាស្រ្តចារ្យដាក់ឱ្យ ។
  • ខិតខំប្តូរយោបល់ផ្តល់មតិ ស្តាប់ការណែនាំរបស់គណៈគ្រប់គ្រងខិតខំត្រងត្រាប់ស្តាប់រាល់ពុទ្ធិទាំងឡាយដែលសាស្រ្តចារ្យផ្តល់ឱ្យដើម្បីដោះស្រាយបញ្ហាក្នុងមេរៀនខិតខំបំពេញការងារដែលសាលាប្រគល់ឱ្យដូចជាកិច្ចការស្រាវជ្រាវ ការតាំងពិរពណ៍ ។
  • ចេះស្វ័យវាយតម្លៃនិងកែលំអរអោយទាន់ពេលវេលាដើម្បីឱ្យក្លាយជាគរុនិស្សិតល្អ គ្រូបង្រៀនល្អទៅអនាគត ។
  • ខិតខំស្រាវជ្រាវដកស្រង់បទពិសោធល្អក្នុងការរៀននិងបង្រៀន ។

៣. បេតិកភណ្ឌ័ ជាទ្រព្យសម្បត្តិ ឬជាកេរមរតដែលមានជាប់មកពីខាងឪពុក ។ បេតិកភណ្ឌ័ជាតិ ជាទ្រព្យសម្បត្តិឬជាកេរមរតរបស់ជាតិ ។ យើងត្រូវមានអាកប្បកិរិយាចំពោះបេតិកភណ្ឌ័ជាតិដូចជា ៖ ថែរក្សា និងការពារឱ្យបានគង់វង្ស ទប់ស្កាត់គ្រប់រូបភាពដែលធ្វើឱ្យប៉ះពាល់ឬបំផ្លិចបំផ្លាញ លើកស្ទួយនូវតម្លៃបេតិកភណ្ឌ័ជាតិខិតខំបង្កើតស្នាដៃ និងផ្សព្វផ្សាយគ្រប់រូបភាពអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីតម្លៃបេតិបភណ្ឌ័ជាតិ បានជាយើងចាំបាច់ ត្រូវមានអាកប្បកិរិយាចំពោះបេតិកភណ្ឌ័ព្រោះ ៖

  • បេតិកភណ្ឌ័ជាតិ ជាព្រលឹងជាតិ
  • បេតិកភណ្ឌ័ជាតិ ជាអត្តសញ្ញាណជាតិ ។

៤. ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរគឺធ្វើឱ្យកូនខ្មែរយើងបានស្គាល់ពីប្រភពលក្ខណៈ និងតម្លៃពីវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិខ្មែរបានច្បាស់លាស់ ។ ឧត្តមគតិជាតិ ជាទឹកចិត្តដ៏ខ្ពង់ខ្ពស់ ដ៏ល្អប្រពៃដែលផុសចេញពីបេះដូងរបស់មនុស្ស ម្នាក់ៗ ។ អត្តសញ្ញាណជាតិ សំដៅទៅលើអ្វីៗដែលមានលក្ខណៈសំគាល់ ជារបស់ជាតិខ្មែរ ដូចជា ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ សំលៀកបំពាក់របៀបខ្មែរ ធម្មជាតិ សិល្បៈល្បែងប្រជាប្រិយ ។ ឧត្តមគតិជាតិនិងអត្តសញ្ញាណជាតិ ឱ្យយើងស្គាល់អំពីសារៈសំខាន់នៃអត្តសញ្ញាណជាតិដូចជា ៖

  • ស្គាល់ពីតម្លៃនៃអរិយធម៌ជាតិ
  • យល់ដឹងស៊ីជម្រៅ និងចេះថែរក្សាការពារព្រលឹងជាតិឱ្យបានគង់វង្ស
  • ស្គាល់ពីអត្តចរិតពិតរបស់ជាតិ
  • មានជំហរស្រលាញ់ពេញចិត្ត និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ជាតិ
  • ចេះថែរក្សាអត្តសញ្ញាណជាតិខ្មែរ
  • មានវិធានការទប់ស្កាត់នូវអ្វីដែលអសកម្មមិនល្អចំពោះអត្តសញ្ញាណជាតិ ។

៥. តាមវិធី ឬលក្ខណៈដូចតទៅ ៖

  • ត្រូវចេះរៀបចំផែនការគ្រួសារ
  • មិនត្រូវរៀបការនៅវ័យក្មេងពេកនិងការរួមភេទ ដោយគ្មានការពិចារណាដែលនាំឱ្យទទួលផលវិបាកធ្ងន់ធ្ងរ
  • ត្រូវសម្រេចចិត្តឱ្យបានត្រឹមត្រូវមុននឹងរៀបអាពាហ៍ពិពាហ៍ព្រោះជាជម្រើស់នៃជីវិតសុភមង្គល
  • មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូន ដើម្បីធានាសុវត្ថិភាព
  • ចៀសវាងការមានផ្ទៃពោះឆាប់ញឹកញាប់ព្រោះនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិត
  • បំបាត់អំពើហិង្សាគ្រប់យ៉ាងលើស្រ្តី
  • បំប៉នចំណីអាហារដល់ស្រ្តីពេលមានផ្ទៃពោះ និងអំឡុងពេលអំបៅដោះ
  • មិនត្រូវប្រព្រឹត្តអំពើពាលាអាវាសែស្រីស្រាល្បែងស៊ីសងថ្នាំញៀនជាដើម
  • មានលំហាត់ប្រាណជាប្រចាំ
  • រក្សាអនាម័យឱ្យល្អ ហូបស្អាត ផឹកស្អាត រស់នៅប្រកបដោយអនាម័យ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login