សំណួរ
១. តើការស្គាល់ខ្លួនឯងមានសារៈសំខាន់ណាស់ដូចម្តេច ?
២. អ្វីជាបុណ្យអុំទូក និងអកអំបុក ? ហើយមានអត្ថន័យសំខាន់ៗអ្វី ?
៣. តើពិធីចូលឆ្នាំប្រារព្ធធ្វើឡើងក្នុងគោលបំណងអ្វី ?
៤. តើគេបែងចែកវប្បធម៌ជាប៉ុន្មានប្រភេទ ?
៥. តើអ្វីជាកំណាព្យ ? ហើយកំណាព្យខ្មែរមានប៉ុន្មានកាព្យ ?
ចម្លើយ
១. ការស្គាល់ខ្លួនឯងមានសារៈសំខាន់ណាស់ដូចជា ៖
- ចេះធ្វើជាម្ចាស់លើខ្លួនឯង
- ចេះប្រមាណ គឺមិនមានអំណួតពេក ឬបន្ថោកខ្លួនឯងពេកមិនចង់បានអ្វីហួសពីសមត្ថភាពខ្លួន
- ចេះយកសមត្ថភាពផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍន៍សង្គមជាតិ បង្កើនការរស់នៅឱ្យកាន់តែមានលក្ខណៈកាន់តែប្រសើរ សង្គមមានសណ្តាប់ធ្នាប់ របៀបរបបល្អ មានតម្លាភាព យុត្តិធម៌ការគោរពសិទ្ធិមនុស្ស និងវឌ្ឍនភាព ។ ដូចនេះការស្គាល់ខ្លួនឯងមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍខ្លួនឱ្យបានល្អ ហើយឈានដល់ការ អភិវឌ្ឍ គ្រួសារ និងសង្គមជាតិ ។
២. បុណ្យអុំទូកនិងអកអំបុកជាបុណ្យជាតិមួយដែលប្រជាជនខ្មែរយើងតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។ អត្ថន័យសំខាន់ៗមាន ៖
- នឹកគុណព្រះគង្គាដែលបានឡើងមកស្រោចស្រពដំណាំ និងនាំដីល្បាប់ដ៏មានជីវជាតិដែលធ្វើឱ្យដំណាំលូតលាស់បានល្អ
- នឹកគុណពលយោធោជើងទឹក នៅពេលដែលព្រះបាទជ័យវរ្ម័នទី៧ ដឹកនាំទ័ពតាមទន្លេដើម្បីប្រយុទ្ធជាមួយចាម
- នឹកគុណនិងសុំទោស ចំពោះព្រះធរណី និងព្រគង្គាដែលយើងបានធ្វើឱ្យកង្វក់
- ឧទ្ទិសដល់ចង្កូមកែវ របស់ព្រះសម្មាសម្ពុទ្ធ ដែលនៅស្ថានទាំង៤ (ត្រៃត្រឹង្សពិភពនាគ ស្រុកគន្ធារ និងទន្តបុរល្លឹងរដ្ឋ ។
- និមិត្តរូបនៃអំណរសាទរលើភោគផលដំណាំ ដូចជា ស្រូវ ដែលគេយកមកធ្វើក្នុងពិធីអកអំបុក ។
៣. ពិធីចូលឆ្នាំប្រារព្ធធ្វើឡើងក្នុងគោលបំណង ៖
- ដើម្បីឧទ្ទិសកុសលជូនដលវិញ្ញាណក្ខន្តបុព្វបុរសខ្លួន ដែលស្លាប់បាត់បង់ជីវិតទៅហើយ សូមឱ្យបានសេចក្តីសុខចម្រើន ។
- ដើម្បីធ្វើបុណ្យកុសលជូនបុព្វបុរស ដែលកំពុងមានជីវិតរស់នៅសូមឱ្យលោកបានសេខក្តីសុខ ។ ម៉្យាងទៀតជាឳកាសល្អបានធ្វើម្ហូបអាហាដែលមានឪជារស់ឆ្ងាញ់ពិសា និងយកភស្តុភារជូនព្រមទាំង ទឹកថ្លាត្រជាក់មកស្រោចស្រព ដុះលាង មាតាបិតា ជីដូនជីតា ជូនសំលៀកបំពាក់ សំពះថ្វាយបង្ខំជូនលោកធ្វើឱ្យលោកមានចិត្តសប្បាយរីករាយ ។
- ដើម្បីឧទ្ទិសកុសល ជូនទេវតា ដែលជាអ្នកថែរក្សាមនុស្សទឹកដី ព្រៃព្រឹក្សតាវល្លិ៍ ទន្លេ ស្ទឹង បឹងបួរ សមុទ្រ រហូតដល់ទេវតាសណ្ឋិតនៅឋានត្រៃត្រឹង្សសួគ៌ជាដើម ។
- ដើម្បីសប្បាយរីករាយដែលខ្លួនបានឆ្លងផុតពីទុក្ខភ័យពីឆ្នាំចាស់និងឆ្លងចូលមកឆ្នាំថ្មី ។
- ជាឳកាសល្អដើម្បីធ្វើឱ្យខ្លួនបានសុខស្ងប់ប្រព្រឹត្តល្អ ប្រាសចាកការប្រព្រឹត្តមិនល្អ និងដើម្បីសុំ សេចក្តីចម្រើននៅឆ្នាំថ្មី ។
- ជាការអបអរសាទរនិងត្រៀមខ្លួនធ្វើកសិកម្មដែលចូលមកដល់នៅពេលខាងមុខ ។
៤. គេបែងចែកវប្បធម៌ជា៥ប្រភេទ ៖
- សិល្បកម្ម សំដៅលើភាសាវណ្ណកម្ម ល្ខោននាដកម្ម តន្ត្រីស្ថាបត្យកម្មការសម្តែងផ្សេងៗ
- មនុស្សសាស្រ្ត សំដៅលើ គុណធម៌ ចរិយាធម៌ ទំនៀមទំលាប់ច្បាប់ការគ្រប់គ្រងប្រវត្តិសាស្រ្តសាសនា
- ហត្ថកម្ម សំដៅលើការដេរប៉ាក់ ការឆ្លាក់ ការត្បាញការធ្វើគ្រឿងប្រាក់
- កីឡា និងការកំសាន្ត សំដៅលើការប្រដាល់សេរី គុណដំបងល្បែងប្រជាប្រិយ
- គេហកម្ម សំដៅលើការហូបចុក មារយាទក្នុងសង្គមការតែងខ្លួន ការតុបតែងគេហដ្ឋាន ការថែទាំក្មេង ។
៥. កំណាព្យ ជាកំរង់ពាក្យសំដីដែលមានការចាប់ចុងជួនពិរោះរណ្តំមានឃ្លា ប្រយោគ មានល្បះ និងមានកំរិតចំនួនព្យាង្គជាកំណត់ ។ កំណាព្យរបស់ខ្មែរមានបទ ១៣កាព្យគឺ ៖
- បទពាក្យ ៤
- បទពំនោល
- បទពាក្យ៧
- បទថ្យាវត្ត
- បទបន្ទោលកាក
- កាកគតិ
- បទពាក្យ៨
- បទភុជង្គលីលា
- បទពាក្យ៩
- បទព្រហ្មគិតិ
- បទពាក្យ៦
- បទពាក្យ១០
- បទពាក្យ១១ ។