ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ចូរអ្នកផ្តល់អត្ថន័យអំពីបុណ្យអុំទូក និងអកអំបុកនៅប្រទេសខ្មែរ ។
២. តើគេធ្វើបុណ្យពិសាខបូជានៅថ្ងៃខែណា ? ដើម្បីអ្វី ?
៣. តើបុណ្យភ្ជុំបិណ្ឌ គេប្រារព្ធធ្វើនៅខែណាមានអត្ថន័យដូចម្តេច ?
៤. ក្នុងពិធីអាពាហ៍ពិពាហ៍ ជាទំលាប់មានផ្កាស្លាបី ។ តើផ្កាស្លាទាំងបីនេះតំណាងឱ្យអ្វីខ្លះ ?
៥. តើកាកបាទក្រហមអន្តរជាតិ ចាប់បដិសន្ធិឡើងនៅឆ្នាំណា ? អ្នកផ្តើមគំនិតបង្កើតឈ្មោះអ្វី ? ជនជាតិអ្វី ? ហើយគោលការណ៍ជាមូលដ្ឋាននៃកាកបាទក្រហមអន្តរជាតិនេះមានចំណុចសំខាន់ប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
ចម្លើយ
១. ប្រជារាស្រ្តខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ថ្ងៃគឺ ១៤កើត ១៥កើត និង១រោច ខែកត្តិក ។ ពិធីនេះទាក់ទងឯកសារប្រវត្តិសាស្ត្រដែលមានឆ្លាក់តាមសិលាប្រាសាទបាយ័ននិងបន្ទាយឆ្មារ ។ ក្នុងរាជកាល ព្រះបាទជ័យវរ្ម័នទី៧ដែលបានធ្វើសឹកសង្គ្រាមបង្ក្រាបពួកចាមដោយទ័ពទូក ដើមរំដោះក្រុងកម្ពុជា ។ អត្ថន័យសំខាន់ៗមាន ៖
នឹកគុណព្រះគង្គាដែលបានឡើងមកស្រោចស្រពដំណាំនិងដីល្បាប់ដ៏មានជីវជាតិ ដែលនាំឱ្យដំណាំលូតលាស់ល្អនឹកគុណដល់ពលយោធាជើងទឹក នៅពេលដែលព្រះបាទជ័យវរ្ម័នទី៧ ដឹកនាំកងទ័ពតាមទន្លេដើម្បីប្រយុទ្ធជាមួយចាមនឹកគុណ្ និងសុំទោស ចំពោះព្រធរណី និងព្រះគង្គាដែលយើងបានធ្វើឱ្យកង្វក់ និងល្អក់កករ ។ ឧទ្ធិសដល់ចង្កូមកែវ របស់ព្រះសម្មាសម្ពុទ្ធ ដែលនៅស្ថានទាំង៤(ត្រៃត្រឹង្ស ពិភពនាគ ស្រុកគន្ធារ និងទន្តបុរល្លឹងរដ្ឋ) និមិត្តរូបនៃអំណរសាទរលើភោគផលដំណាំដូចជាស្រូវ ដែលគេយកមកធ្វើក្នុងពិធីអកអំបុក ។
២. គេធ្វើបុណ្យពិសាខបូជានៅថ្ងៃ១៥កើត ខែពិសាខ ។ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បី ៖
៣. បុណ្យភ្ជុំបិណ្ឌ គេប្រារព្ធធ្វើចំនួន ១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោជដល់ ១៥រោជ ភទ្របទ រៀងរាល់ឆ្នាំ ។ ពិធីបុណ្យនេះ មានអត្ថន័យដូចជា ៖ ប្រជាជនខ្មែរប្រារព្ធធ្វើសព្វថ្ងៃនេះដើម្បីឧទ្ទិសផលដល់ជនជាតិខ្មែរ ឬបុព្វការីជន ដែលបានភ្លាត់ទៅកើតជា សត្វនរក ប្រេត ហើយសត្វនរកប្រេតទាំងអស់នេះសោយតែទុកគ្មានអ្វីស៊ីទេ ស៊ីតែខ្ទុះឈាម ។ គេនិយមរើសចំថ្ងៃរនោច ខែភទ្របទ ព្រោះពេលវេលានោះ ព្រះចន្ទ័ពុំសូវមានពន្លឺ ហើយចេះតែងងងឹតទៅៗ ។ នៅក្នុងពេលនោះហើយដែលយមបាលដោះលែងពួកប្រេតឱ្យមករស់នៅលាយឡំជាមួយពួកមនុស្សដើម្បីទទួលភោគផល ដែលសាច់ញាតិឧទ្ទិសឱ្យ ។ ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតបានដើររកគ្រប់វត្តពុំឃើញមានបងប្អូនញាតិសន្តានណា ធ្វើបុណ្យបញ្ចូនកុសលទៅឱ្យទេពួកប្រេតនឹងអត់បាយអត់ទឹក ស្រែកឃ្លានរងទុក្ខវេទនា ហើយប្រការនេះហើយ ដែលពួកប្រេតជេរផ្កាសាមកបងប្អូនញាតិសន្តានឱ្យវិនាសហិនហោចទ្រព្យសម្បត្តិព្រាត់ប្រាស់គ្រួសារ ។
៤. ផ្កាស្លាទី១ មានផ្កាស្លា ២១ទង រុំស្រោបម្លូ ២១សន្លឹកជាផ្កាស្លាច្បង ជានិមិត្តរូបគុណទាំង ២១របស់ឪពុក ។
៥. កាកបាទក្រហមអន្តរជាតិ ចាប់បដិសន្ធិឡើងនៅឆ្នាំ១៨៦៣ ។ អ្នកផ្តើមគំនិតឈ្មោះហង់រីឌុយណង់ជាជនជាតិស្វីស ។ គោលការណ៍ជាមូលដ្ឋាននៃកាកបាទក្រហមអន្តរជាតិមានចំណុចសំខាន់ៗ៧យ៉ាងគឺ ៖