Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. គេតែងនិយាយថា “បរិស្ថានបានផ្សារភ្ជាប់ទៅនឹងជីវិតមនុស្ស”ចូរពន្យល់ ។

២. ក្រោយការបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យ តើអ្នកមានភារកិច្ច ដូចម្តេចខ្លះដើម្បីបំពេញតួនាទីជាគ្រូល្អ ?

៣. នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មានយុវជនសិស្សមួយចំនួនកំពុងប្រឈមមុខ ទៅនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន) ។ តើបញ្ហាទាំងនេះបណ្តាលមកពីបញ្ហាអ្វីខ្លះ ?

៤. តើអ្នកជាគ្រូបង្រៀនត្រូវមានភារកិច្ចយ៉ាងណាដើម្បីទប់ស្កាត់បញ្ហាទាំងនេះ ?

៥. អ្នកជាគ្រូបង្រៀនមួយរូបតើអ្នកមានលក្ខណៈសម្បត្តិយ៉ាងណានិងត្រូវមានសកម្មភាពអ្វីខ្លះ សំរាប់ការបណ្តុះបណ្តាលធនធានមនុស្ស ?

ចម្លើយ

១. គេនិយាយ “បរិស្ថានបានភ្ជាប់ទៅនឹងជីវិតមនុស្ស” ជីវិតមនុស្សរស់នៅបានអាស្រ័យលើបរិស្ថាននៅជុំវិញខ្លួន ។ អាស្រ័យហេតុនេះ ហើយបានជាគេនិយាយថាបរិស្ថានបានផ្សារភ្ជាប់ទៅនឹងជីវិតមនុស្ស ដែលមានភស្តុតាងដូចតទៅ ៖

  • បរិស្ថានគឺយើងទាំងអស់គ្នា និងអ្វីទាំងអស់ដែលមាននៅជុំវិញយើង ហើយអ្វីៗទាំងនោះ ជីវិតយើងមានចំណងទាក់ទងដោយផ្ទាល់ឬដោយប្រយោលជាមួយវា ហើយជីវិតយើងត្រូវកាវាដោយមិនអាចខ្វះបាន ។ បរិស្ថានទាំងនេះរួមមានបរិស្ថានធម្មជាតិ បរិស្ថានសង្គមវ​ប្បធម៌ និងបរិស្ថានមនុស្ស​ ។ បរិស្ថានធម្មជាតិសំដៅលើរាល់សរីរាង្គ ដែលកើតមានឡើងឯកឯងក្រៅពីសកម្មភាពពលកម្ម ផលិតកម្ម របស់មនុស្សគឺវាកើតឡើងដោយលក្ខណៈធម្មជាតិផ្សំបង្កើតវាឡើង ហើយវាមានមុខរួចជាស្រេចមុននឹងការកើតមានមនុស្សលើភពផែនដី ។ យើងត្រូវយល់ហើយកំណត់ចំណាំឱ្យបានច្បាស់លាស់ថាបរិស្ថានធម្មជាតិវិវត្តតាមក្រឹត្រក្រមធម្មជាតិ វាមិនចំណុះឆន្ទៈរបស់មនុស្សឡើយ តែមនុស្សអាចស្វែងយល់បានក្រឹត្យក្រមទាំងនោះហើយបើអនុវត្តតាមក្រឹត្យក្រមរបស់វា មនុស្សនឹងបានទទួលផលពីវា ។ បើប្រព្រឹត្តផ្ទុយវិញមនុស្សនិងបរាជ័យ ។
  • បរិស្ថានសង្គមវប្បធម៌ ៖ កើតឡើងដោយស្នាដៃពលកម្មផលិតកម្មនិងការចាត់តាំងប្រកបដោយការប៉ិនប្រសប់ និងច្នៃប្រឌិតរបស់មនុស្សដើម្បីបម្រើឱ្យសំណូមពរ និងតម្រូវការក្នុងជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតីព្រមទាំងការគ្រប់គ្រងដឹកនាំសង្គមឆ្ពោះទៅរកការរីកចម្រើន ។ រាល់សមិទ្ធិផលនានាបម្រើ ឱ្យជីវភាពសម្ភារៈ និងស្មារតីមនុស្ស អាចច្នៃប្រឌិតបង្កើតឡើងបានគឺដោយសារបរិស្ថានធម្មជាតិ ជាអ្នកផ្តល់នូវវត្ថុធាតុដើម ហើយមនុស្សត្រូវគោរពតាមក្រឹត្យក្រមរបស់វាដោយគួបផ្សំភាពប៉ិនប្រសប់និងភាពឧស្សាហ៍ព្យាយាម ។ បើគ្មានបរិស្ថានធម្មជាតិទេម​នុស្សមិនអាចបង្កើតអ្វីបានឡើយ ។
  • បរិស្ថានមនុស្ស ៖ មនុស្សទូទៅដែលបាននឹងកំពុងរស់នៅលើភពផែនដីជាផលិតករដែលបានទាញយកបរិស្ថានធម្មជាតិកែច្នៃឱ្យចេញជាបរិស្ថានសង្គម ។

២. ភារកិច្ចនិងតួនាទីជាគ្រូល្អ ៖

  • បណ្តុះបណ្តាលអោយមានចំណេះដឹងទំលំទូលាយ
  • កសាងធនធានមនុស្សតាមផែនការអភិវឌ្ឍន៍ សង្គមកិច្ចរបស់ជាតិ
  • អោយមានចំណេះដឹងផ្នែកវិធីសាស្រ្តបង្រៀនខ្ពសទាន់សម័យទំនើប
  • បណ្តុះបណ្តាលតាមភាពជាក់ស្តែងនៃសេដ្ឋកិច្ចទីផ្សារ និងរីកចំរើនខាងការសិក្សា
  • កសាងធនធានមនុស្សដើម្បីបំពេញតំរូវការរបស់សង្គមនិងសហគមន៍
  • បង្ហាត់បង្រៀនខាងផ្នែកទ្រឹស្តីត្រូវផ្សារភ្ជាប់នឹងការអនុវត្តន៍
  • ត្រូវមានគុណសម្បត្តិខាងចិត្តគរុកោសល្យខ្ពស់
  • ត្រូវមានល្បិចិនង បទពិសោធន៍បង្ហាត់បង្រៀនខ្ពស់
  • ត្រូវមានសីលធម៌និងគុណធម៌ប្រកបដោយព្រហ្មវិហារធម៌
  • ត្រូវមានការអភិវឌ្ឍខ្លួន (សិក្សាស្រាវជ្រាវ សិក្សាបន្ត) និងស្វ័យអភិវឌ្ឍខ្លួនជាប់ ជានិច្ច
  • ត្រូវមានឧត្តមគតិ មនសិការរក្នុងការវិជ្ជាជីវៈជាគ្រូបង្រៀន ។

៣. នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃយុវជនមួយចំនួនកំពុងប្រឈមមុខទៅ និងបញ្ហាអសកម្ម (ស្រី ស្រា ល្បែងគ្រឿងញៀន..)៖

ក. បណ្តាលមកពីកត្តាគ្រួសារ ៖

  • គ្រួសារមានជីវភាពក្រីក្រដែលងាយអូសទាញយុវជន
  • គ្រួសារខ្លះមធ្យមរឺមានប៉ុន្តែបណ្តែតបណ្តោយអោយកូនខ្វះការអប់រម រឺក៏ទំរើសកូន
  • រវល់និងការប្រកបមុខរបររកស៊ី រឺរវល់ក្នុងការងារជាមន្រ្តីរាជការដោយមិនបាន អប់រំកូនហើយមានទស្សនៈថា “ការរកស៊ីចិញ្ចឹមផ្គត់ផ្គង់កូនចៅគឺជាភារកិច្ចតែមួយគត់ របស់គ្រួសារ”ធ្វើឱ្យយុវជនទាំងនោះមានឳកាសគ្រប់គ្រាន់ងាយនិងធ្លាក់ទៅក្នុងបញ្ហា សង្គមទាំងនោះដូចជា ជក់គ្រឿងញៀនៅតាមផ្ទះសំណាក់ដើរលួចឆក់ ប្លន់...។

ខ. កត្តាសាលារៀន

  • ជីវភាពគ្រូមានកំរិតទាបជាងសិស្សមិនហ៊ាននិយាយស្តីអប់រំសិស្សនិងខ្លាចនូវអំពើហិង្សាដែលសិស្សបង្កឡើងតាមគ្រប់រូបភាព
  • សាលាមានពេលវេលាតិចតូចណាស់ក្នុងការអប់រំ
  • សាលាមានពេលខ្លះខ្លាចឥទ្ធិពលឪពុកម្តាយសិស្សដែលមានបុណ្យសក្តិអំណាច តួនាទី

គ. កត្តាសង្គម

  • ការចូលរួមពីមជ្ឈដ្ឋានសង្គមនៅមានកំរិត
  • អំណាចច្បាប់នៅក្នុងសង្គមធូររលុង (ការសហការរវាងតុលាការនិងកំលាំង សមត្ថកិច្ចពុំទាន់រលូននិងគ្នា)
  • ការវាយលុកវប្បធម៌បរទេសយ៉ាងអនាធិបតេយ្យដែលធ្វើឱ្យយុវជនងាយទទួល យកនិងអនុវត្តតាដោយល្ងិតល្ងង់គ្មានព្រំដែន
  • ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមិនបានយកចិត្តទុកដាក់ក្នុងការអប់រំយុវជន ប៉ុន្តែបែរ ជាផ្សព្វផ្សាយបន្ថែមនូវអ្វីដែលអាក្រក់បន្ថែមទៀតដល់យុវជនដូចជា ខ្សែភាពយន្ត អាសអាភាស ប្លន់កាប់ចាក់ចាប់ចំរិត ទស្សនាវដី sex ដែលប្រឈមមុខនិងជំងឺកាមរោគ
  • ការសាបព្រោះនូវឥទ្ធិពលអាក្រក់ពីកូនអ្នកមានអំណាចបុណ្យសក្តិនិង ទឹកលុយ ច្រើនតែរួចខ្លួន

ឃ. កត្តាបុគ្គលផ្ទាល់

  • ការសេពគប់សមាសភាពមិត្តភក្តិមិនល្អ
  • ការស្វែងយល់អំពីអ្វីដែលប្លែកៗតាមរយៈការអូសទាញរបស់សំភារៈ លុយកាក់ ដោយការខ្វះការអប់រំ ក្រីក្រ

៤. ស្ថិតនៅចំពោះមុខបញ្ហាទាំងនេះ គ្រូបង្រៀនត្រូវមានភារៈកិច្ចនិងអាកប្បកិរិយា ដូចតទៅ ៖

  • ត្រូវគោរពច្បាប់សង្គមឱ្យបានភ្ជាប់ខ្លួនដើម្បីក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ
  • រស់នៅត្រូវមានសីលធម៌ល្អ គោរពឪពុកម្តាយបងប្អូន គ្រូចាស់ព្រឹទ្ធាចារ្យ ដើម្បីឱ្យសក្តិសមជាកូនល្អ សិស្សល្អ
  • ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែដើម្បីយកចំណេះដឹងមកចិញ្ចឹមគ្រួសារ និងកសាងប្រទេសជាតិ
  • ត្រូវតែចៀសវាងនូវអំពើអបាយមុខ (ស្រី ស្រា ល្បែងគ្រឿងញៀន...) ឱ្យបានដាច់ខាត ។

៥. គ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិនិងសកម្មភាពដូចតទៅ ៖

ក. លក្ខណៈសម្បត្តិ

រូបសម្បត្តិ

  • រូបរាងសមរម្យ
  • សុខភាពល្អ
  • កាយសម្បទានមាំមួន ។

ចរិយាសម្បត្តិ

  • ចំណេះដឹងទូទៅ (ទូលំទូលាយ)
  • ចំណេះដឹងឯកទេសច្បាស់លាស់មានលក្ខណៈវិទ្យាសាស្ត្រ
  • គរុកោសល្យមានចំណេះដឹងគ្រប់គ្រាន់លើវិធីសាស្រ្តបង្រៀន (គោលការណ៍សិស្ស មជ្ឈមណ្ឌល)
  • សុខភាពល្អ
  • កាយសម្បទានមាំមួន

ចរិយាសម្បត្តិ

  • ចំនេះដឹងទូទៅ (ទូលំទូលាយ)
  • ចំណេះដឹងឯកទេសច្បាស់លាស់មានលក្ខណៈវិទ្យាសាស្ត្រ
  • គរុកោសល្យមានចំណេះដឹងគ្រប់គ្រាន់លើវិធីសាស្រ្តបង្រៀន (គោលការណ៍សិស្ស មជ្ឈមណ្ឌល)

ខ. សកម្មភាព

  • យកចិត្តទុកដាក់សិស្ស (មានទំនាក់ទំនងល្អ ជាមួយសិស្ស គ្រួសារ សង្គម)
  • បង្រៀនឱ្យបានត្រឹមត្រូវ (គោរពតាមកម្មវិធីសិក្សាឆ្លើយតបនឹងខ្លឹមសារមេរៀន មានកិច្ចតែងការបង្រៀន)
  • ទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ជាតិ
  • ថែរក្សា កែលំអរ
  • ទប់ស្កាត់វប្បធម៌បរទេសពាលាអាវ៉ាសែ

ផ្សព្វផ្សាយ

  • ផ្សព្វផ្សាយវប្បធម៌ជាតិដល់ស្រទាប់មហាជន
  • ផ្សព្វផ្សាយវប្បធម៌ជាតិដល់បណ្តាលប្រទេសនានា

អនុវត្ត

  • រាល់ទង្វើនិង សកម្មភាពត្រូវស្តែងឱ្យសមស្របតាមលក្ខណៈនៃវប្បធម៌ជាតិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login