Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើវប្បធម៌បរទេសបានហូរចូលមកកម្ពុជាជាច្រើនណាស់វាមានការជះឥទ្ធិពលយ៉ាងចំពោះយុវជនខ្មែរ ?

២. ក្នុងនាមជាអ្នកបុគ្គលិកសិក្សាមួយរូប តើត្រូវមានវិធានការបែបណាដើម្បីទប់ស្កាត់វប្បធម៌ពាលាអាវ៉ាសែទាំងនោះ ?

៣. ហេតុអ្វីបានជាអ្នកជ្រើសរើសមុនរបរវិជ្ជាជីវៈជាគ្រូបង្រៀន ?

៤. តើពាក្យគរុសិស្សមានអត្ថន័យយ៉ាងណាដូចម្តេច ?

៥. បើអ្នកយល់ពាក្យនេះតើអ្នកត្រូវកាន់អាកប្បកិរិយាបែបណាក្នុងរយៈពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យ ?

ចម្លើយ

១. ឥទ្ធិពលវប្បធម៌បរទេសជះមកលើយុវជនខ្មែរ ៖

  • តន្រ្តីញ័រញាក់ខុសពីលក្ខណៈជាតិខ្មែរ
  • ភាពយ​ន្តអាសអាភាស កាប់សំលាប់ ឆក់ប្លន់ ល្បិចកលខ្មៅ
  • សំលៀកបំពាក់ស៊ីវិល័យហួសហេតុហូរចូលពីបរទេស
  • ម៉ូតសក់ ឬកពារកិរិយាមាយាទបរទេសនិយម “ចាប់ដៃញាក់ចិញ្ចើម លើកដៃ ដំណើរលោតៗ
  • អត្តចរិតទំនៀមទំលាប់ប្រពៃណី ឥរិយាបទ ដេក ដើរ ឈរ អង្គុយ​ប្រាសចាកនឹង ចរិតលក្ខណៈរបស់ជាតិខ្មែរ
  • និយមប្រើប្រាស់ច្រើនតែបរទេសនិយម មិនចូលចិត្តប្រើប្រាស់នូវរបស់អ្វីដែលជារបស់ជាតិខ្លួន ។

២. ខ្ញុំបាទតាងនាមជាបុគ្គលិកសិក្សាមួយរូបត្រូវមានវិធានការទប់ស្កាត់ វប្បធម៌ពាលាអាវ៉ាសែទាំងនោះដូចតទៅ ៖

  • បណ្តុះស្មារតីស្រលាញ់សិល្បៈវប្បធម៌ជាតិខ្មែរចូលឱ្យជ្រៅក្នុងស្រទាប់យុវជន
  • ផ្សព្វផ្សាយសិល្បៈនិងវប្បធម៌ជាតិឱ្យបានច្រើនជាងការផ្សព្វផ្សាយវប្បធម៌បរទេសនៅតាមគ្រឹះស្ថានសិក្សានានា និងនៅតាមទីសាធារណៈ
  • ទប់ស្កាត់វប្បធម៌បរទេសណាដែលមិនផ្តល់ផលប្រយោជន៍ដល់សង្គមខ្មែរ
  • បង្កើតស្នាដៃនូវអ្វីដែលជារបស់ខ្លួនឱ្យបានច្រើន ហើយមានលក្ខណៈសុក្រិតល្អ ​ប្រណិតដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ
  • ស្រាវជ្រាវស្វែងយល់កែលំអរវប្បធម៌ជាតិឱ្យស៊ីជំរៅថែមទៀត
  • រួបរួមគ្នាលើកដំកើងសិល្បៈវប្បធម៌ជាតិឱ្យបានព្រមៗគ្នា
  • អប់រំឱ្យប្រជាពលរដ្ឋ យុវជននិយមប្រើប្រាស់សិល្បៈវប្បធម៌ជាតិឱ្យបានទូទាំងប្រទេស
  • អប់រំនិងចាត់វិធានការអនុវត្តទៅលើទ្រឹស្តីព្រំប្រទល់នៃសិទ្ធិ និងច្បាប់ សិទ្ធិនិងការទទួលខុសត្រូវដើម្បីបំបាត់ភាពអនាធិបតេយ្យឱ្យអស់ពីក្នុងសង្គមជាតិព្រមទាំងបំបាត់ ការរំលោតសិទ្ធិ
  • អប់រំសីលធម៌ទាំង៥ (សីលធម៌ផ្ទាល់ខ្លួន គ្រួសារ សង្គម វិជ្ជាជីវៈនិងអន្តរជាតិជាតិ)
  • ខិតខំពន្យល់ហេតុផលនូវអ្វីដែលជាអសីលធម៌ជាកត្តាប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណីជាតិ
  • អប់រំឱ្យគេយ់ល់ច្បាស់នូវអ្វីដែលជាលក្ខណៈជាតិអត្តសញ្ញាណជាតិដើម្បីទប់ស្កាត់ ការបំផ្លាញវប្បធម៌ខ្មែរ ។

៣. បានជាខ្ញុំជ្រើសរើសយកមុខរបរមុខវិជ្ជាជីវៈជាគ្រូបង្រៀនព្រោះ ៖

  • គ្រូបង្រៀនគឺជាមុខរបរមួយថ្លៃថ្នូរឧត្តុង្គឧត្តមហើយមានគុណប្រយោជន៍ចំពោះ មាតុភូមិក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឍន៍ (ដាំនៅក្នុងសាលា ផ្លែផ្កា នៅក្នុងសង្គម)
  • គ្រូបង្រៀនជាវិស្វករនៃព្រលឹងជាតិ
  • ជាអ្នកសាងសតិបញ្ញារបស់ជាតិ
  • ជាអ្នកចង្អុលបង្ហាញពីសេចក្តីសុខសុវត្ថិភាពរបស់សង្គម
  • ជាអ្នកការពារ និងដោះស្រាយបញ្ហាជាតិ
  • ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្មៅរបស់ប្រជាជនលើផែនដី
  • ជាអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន រឺជាអ្នកចិត្តបុណ្យដ៏ប្រសើរ
  • ជាអ្នកចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាង និងរុងរឿងរបស់ជាតិ
  • ជាឪពុកម្តាយរបស់សិស្សនៅលើផែនដី
  • ជាបុគ្គលគួរឱ្យគោរព
  • ជាឃ្លាំងនៃសតិបញ្ញារបស់ជាតិ
  • ជាអ្នកកសាងគ្រឹះរបស់ជីវិតមនុស្សលោក ។

៤. គរុនិស្សិតមកពី ៖ គរុ + និស្សិត

  • គរុ ៖ គ្រូ គំរូ
  • និស្សិត ៖ អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូអ្នករៀនដែលមានកំរិតយល់ដឹងខ្ពស់ គរុនិស្សិត គឺជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ គឺជាអ្នករៀនមុខវិជ្ជាជីវៈផ្នែកខាងគ្រូបង្រៀន ។

៥. រយៈពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យត្រូវប្រកាន់អាកប្បកិរិយាដូចតទៅ ៖

  • យកចិត្តទុកដាក់គោរពវិន័យ និងបញ្ជារបស់មហាវិទ្យាល័យ
  • យកចិត្តទុកដាក់តាមដាន គិតសង្កេតត្រិះរិះ ពិចារណា វិភាគធ្វើសំយោគ ប្រៀបធៀបលើប្រធានបទនីមួយៗ ដែលលោកសាស្រ្តចារ្យដាក់ឱ្យ
  • ខិតខំប្តូរយោបល់ ស្តាប់មតិអ្នកដទៃ ស្តាប់ការណែនាំរបស់គណៈគ្រប់គ្រង មហាវិទ្យាល័យសា្តប់ការណែនាំរបស់លោកសាស្រ្តាចារ្យ
  • ខិតខំត្រងត្រាប់ស្តាប់រាល់ពុទ្ធិទាំងលាយសាស្រ្តចារ្យផ្តល់ជូន
  • ខិតខំសិក្សាបំពេញការងារដែលសាលាប្រគល់ជូនក៏ដូចជាកិច្ចការរបស់លោក សាស្រ្តចារ្យដើម្បីយកកិច្ចការនោះទៅប្រគល់ឱ្យទាន់ពេលវេលា​
  • ខិតខំស្រាវជ្រាវដកស្រង់នូវបទពិសោធន៍ល្អៗ ក្នុងសាលារៀននិងបង្រៀន (សំភារៈឧបតេស គ្រប់គ្រង វិន័យសិស្ស ការលើកទឹកចិត្តកិច្ចតែងការបង្រៀន)
  • ចេះស្វ័យវាយតំលៃនិងកែលំអឱ្យទាន់ពេលវេលាដើម្បីក្លាយជាគរុនិស្សិតល្អ និងក្លាយជាគ្រូបង្រៀនល្អទៅអនាគត) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login