សំណួរ
១. តើការសិក្សាពីវប្បធម៌ ចំណេះដឹងទូទៅត្រូវសិក្សាអ្វីខ្លះ ?
២. តើការសិក្សានោះសារៈសំខាន់យ៉ាងណាខ្លះដល់ប្រជាពលរដ្ឋខ្មែរ ?
៣. តើប្រជាពលរដ្ឋខ្មែរជួប “កង្វះការអប់រំកង្វះការអភិវឌ្ឍន៍” អ្វីខ្លះ ?
៤. តើបុព្វហេតុនាំអោយអ្នកដាក់ពាក្យប្រលងចូលនិងមកប្រលងរកក្របខណ្ឌ័ក្រសួង អប់រំយុវជននិងកីឡាមកពីអ្វី ? តើអ្នកស្រឡាញ់មុខរបរវិជ្ជាជីវៈជាគ្រូបង្រៀនដែរឬទេ ?
៥. តើអ្នកដែលបាត់បង់មនសិការរមែងតែងនាំមកនូវបញ្ហាអ្វីខ្លះចំពោះខ្លួនឯង ?
ចម្លើយ
១. ការសិក្សាពីវប្បធម៌ ចំណេះដឹងទូទៅត្រូវសិក្សា ៖
- ចំណេះដឹង ជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្ត្របច្ចេកទេសភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ពត័មានទំនៀមទំលាប់ប្រពៃណី ការសិក្សា ការអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ ច្បាប់ទូន្មាន កីឡា លែងកំសាន្ត ច្បាប់នានា មធ្យោបាយបច្ចេកទេស បច្ចេកវិទ្យាទំនើប ការបង្កបង្កើនផលការដើរហើរ មុខរបរវិជ្ជា សេដ្ឋកិច្ច សង្គមកិច្ច នយោបាយក្នុងនិងក្រៅប្រទេសពោលគឺរបៀបរៀបរយសង្គមឱ្យ មានសណ្តាប់ធ្នាប់ និងការរីកចំរើន ។
- ចំណេះដឹងគឺអ្វីៗ ដែលខ្លួនមានហើយល្អ ហើយត្រូវបានអ្នកផងទាំងពួង ស្រលាញ់និងទទួលស្គាល់តាំងពីបុរាណកាលពោលគឺស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិព្រលឹងជាតិ អត្តសញ្ញាជាតិ ។
- ចំណេះដឹងអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងច្បាប់សិទ្ធិ និងករណីកិច្ច ការទទួលខុសត្រូវ វប្បធម៌សន្តិភាព ចំណេះចេះរស់នៅក្នុងសង្គមការកសាង នីតិរដ្ឋលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិស្រ្តី សិទ្ធិកុមារ រដ្ឋធនុញ្ញ អនាម័យ សុខភាព ។
- ចំណេះដឹងស្តីអំពើហឹង្សាក្នុងគ្រួសារកត្តាដែលនាំអោយមានអំពើហឹង្សាក្នុងគ្រួសារផលវិបាកនៃអំពើហឹង្សាក្នុងគ្រួសារច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ។
- ចំណេះដឹងស្តីពីបរិស្ថាន៩ការថែរក្សានិងការពារបរិស្ថានបានដើម្បីអោយយល់ច្បាស់ថាបរិស្ថានធម្មជាតិជាប្រភព នៃជីវិតនៅលើភពផែនដី ។
- ចំណេះដឹងស្តីពីជំងឺអេដស៍ និងកាមរោគដែលជាជំងឺឆ្លងពុំអាចព្យាបាល យល់ពីវិធីផ្សព្វផ្សាយនិងការពារជំងឺនេះ ។
- ចំណេះដឹងរឹងមាំលើព្រឹត្តិការណ៍ជាតិ អន្តរជាតិពិសេសការយល់ដឹងស្តីពីការ វិវឌ្ឍនៃបច្ចេកវិជ្ជាទំនើបនៅលើសាកលលោក ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ។
២. សារៈសំខាន់នៃការសិក្សាវប្បធម៌ទូទៅបណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វីៗ ដែលជារបស់ជាតិមរតកវប្បធម៌ជាតិ ពោលគឺវប្បធម៌ អរិយធម៌រុងរឿងរបស់បុព្វបុរសដែលបានបន្សល់ទុកឱ្យ ។
- ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌អរិយធម៌របស់ជាតិខ្លួនតាមរយៈ ឥរិយាបថៈ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿសាសនា សិល្បៈ ។
- ចេះយកអ្វីៗដែលមិនមែនជាតិខ្លួនទៅលក្ខណៈជាតិខ្លួនស្របតាមដួងព្រលឹង របស់ជាតិ ។
- ចេះរកវិធានការពារនិងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌អរិយធម៌បរទេស ទាំងឡាយ ដែលមកបំផ្លាញដល់វប្បធម៌អរិយធម៌របស់ខ្លួន ។
- មានទុនក្នុងការពន្យល់ដែលនាំមហាជនទូទៅឱ្យគេយល់និងមានសន្ទៈចេះស្រលាញ់ សម្បត្តិវប្បធម៌នៅជុំវិញខ្លួនគេដែលជាមរតករបស់បុព្វបុរសយើងបន្សល់ទុកអោយ ។
- ចង់ផ្សារភ្ជាប់ចំណេះទូទៅស្តីពីវប្បធម៌ជាតិ អន្តរជាតិ រួមជាមួយនិងមុខវិជា្ជ ឯកទេសផ្ទាល់របស់ខ្លួន ដើម្បីលើកកំពស់គុណភាពអប់រំតាមផែនការជាតិ “អប់រំយើងទាំងអស់គ្នាជាកូនខ្មែរ” ។
- ធ្វើការអប់រំអោយប្រជាពលរដ្ឋស្វែងយល់កាន់តែស៊ីជំរៅទៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ (ប្រជាជនទឹកដី ប្រវត្តិសាស្រ្ត ការគ្រប់គ្រងភាសា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈទំនៀមទំលាប់ ប្រពៃណី ជំនឿសាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា ) ។
- ចេះរស់នៅក្នុងសង្គមជាមួយគ្នា ស្រលាញ់រាប់អានគ្នាគោរពគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណៈឋានៈ ពណ៌សំបុរភេទ ជំនឿសាសនា ។
- ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម ។
- ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំឱ្យក្លាយទៅជាពលរដ្ឋល្អ ។
- មានមនសិការក្នុងមុខរបរវិជ្ជាជីវៈ តាមសម្មាជីវោមិនរំលោភអ្នកដទៃ ។
- ស្គាល់ព្រំប្រទល់រវាងសិទ្ធិនិងច្បាប់ ករណីយកិច្ចនិងការទទួលខុសត្រូវ ដើម្បីជៀសវាងការរំលោភសិទ្ធិ ។
- មនុស្សត្រូវមានកាតព្វកិច្ចការពារប្រជាធិបតេយ្យ អភិវឌ្ឍន៍ប្រជាធិបតេយ្យ និងប្រើប្រាស់ប្រជាធិបតេយ្យដោយត្រឹមត្រូវ ។
- មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ស្រលាញ់មនុស្សជាតិទូទៅ ។
- មានទំនាក់ទំនងជាមួយជាតិ អន្តរជាតិ មិនប្រកាន់ពូជសាសន៍ពណ៌សំបុរ ជំនឿសាសនា ។
- ដើម្បីរួមចំណែក ក្នុងកិច្ចការងារបរិស្ថាននិងស្តាគុណភាពបរិស្ថាននៅក្នុងកម្ពុជា ឡើងវិញ ការអប់រំនិងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន គឺជាសំនូមពរចាំបាច់មួយ និងជាបន្ទាន់ ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់និងគាំពារដល់សកម្មភាពនេះ ។
- កិច្ចការពារបរិស្ថានគឺជាភារកិច្ចរបស់យើងទាំងអស់គ្នាហើយការងារនេះមិន អាចអនុវត្តបានដោយប្រសិទ្ធភាព បើគ្មានកំលាំងមហាជនចូលរួម និងគ្មានការបណ្តុះ ស្មារតី មនសិការចំពោះបរិស្ថាន ។
- គឺជាចំណែកមួយដល់ការពារគុណភាពបរិស្ថានដែរ ។
៣. ប្រជាពលរដ្ឋខ្មែរជួប “កង្វះការអប់រំកង្វះការអភិវឌ្ឍន៍” ការអប់រំគឺជាការធ្វើសកម្មភាពទៅលើបុគ្គលដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បំរែបំរួលបុគ្គលិកលក្ខណៈរបស់មនុស្ស) ។ ការអប់រំគឺជាលំនាំនៃការប្រព្រឹត្តទៅពេញមួយជីវិតរបស់មនុស្សក្នុងស្ថានភាពផ្សេងៗគ្នា ។ ឧទាហរណ៍ ការអប់រំខាងផ្នែក វិជ្ជាពេទ្យ ខាងគ្រូបង្រៀន ខាងសំណង់ ខាងបច្ចេកទេសទំនើប ។ ការអភិវឌ្ឍន៍គឺជាការធ្វើអោយប្រែប្រួលឆ្ពោះទៅរកការរីកចម្រើន ៖
ក. ប្រជាពលរដ្ឋជួបប្រទះកង្វះខាតការអប់រំ ខ្វះការអភិវឌ្ឍន៍
- ខ្វះធនធានមនុស្ស សំរាប់ការពារ និងការកសាង (មិនបានដាំក្នុងសាលា គ្មានផ្លែផ្កាក្នុងសង្គម)
- ជួនប្រទះនូវអនក្ខរជន ទុរគត៌ជន និងភាពក្រីក្រតោកយ៉ាកក្នុងសង្គម
- កើតមានអំពើអសីលធម៌ផ្សេងៗដូចជា អំពើហឹង្សាចោរកម្មឃាតកម្មជាដើម
- ខ្វះនូវបញ្ញាស្មារតី ដោយឆ្លងកាត់ការត្រិះរិះពិចារណាបណ្តាចំណេះដឹងនានា ប្រកបដោយអសីលធម៌ អគតិ ព្រោះតែគ្មានទំនាក់ទំនងយ៉ាងជិតស្និតទៅនិងប្រព័ន្ធ ខួរក្បាល
- ខ្វះភាពឈ្លាសវៃ គ្មានចិត្តគំនិត ឆន្ទៈមោះមុត អង់អាចក្លាហានក្នុងកិច្ចការ អភិវឌ្ឍប្រទេសជាតិ មិនអាចទប់ទល់រាល់សកម្មភាពអសកម្មក្នុងសង្គមបាន
- មិនអាចកើនស្មារតីសាមគ្គីភាព ភាតរភាព មនុស្សធម៌ហឹង្សាសិទ្ធិ ប្រជាធិបតេយ្យ និងមិនអាចបង្កើតឡើងនូវការស្រលាញ់ថែរក្សា ការពារនូវ អត្តសញ្ញាណជាតិដែលដួងព្រលឹងរបស់ជាតិខ្លួន
- គ្មានគំនិត បង្កើតស្នាដៃជាទេពកោសល្យរបស់មនុស្សក្លាយទៅជាកោសិកា របស់សង្គមបាន
- មិនអាចធ្វើអោយខ្លួនឱ្យទៅជាមនុស្សមានគុណប្រយោជន៍ដល់សង្គមជាតិ មានន័យថារស់ទំនងផែនដី
- ការរស់នៅបែបបទជាសត្វ គ្មានសេចក្តីថ្លៃថ្នូរមិនអាចក្លាយទៅជាស្ថាបនិកដ៏ សកម្មក្នុងកសាងប្រវត្តិសាស្ត្ររបស់សង្គមជាតិ
- មិនអាចអប់រំផែ្នកសុខភាព អនាម័យ បរិស្ថានសិទ្ធិប្រជាធិបតេយ្យ ដើម្បីឈានទៅស្គាល់អំពីសារសំខាន់និងផលប្រយោជន៍រឺផលវិបាកដែលកើតមានជាយថាហេតុ ។
៤. បុព្វហេតុនាំអោយខ្ញុំដាក់ពាក្យប្រលងចូលនិងមកប្រលងរកក្របខណ្ឌ័ក្រសួង អប់រំយុវជននិងកីឡាមកពីខ្ញុំស្រឡាញ់មុខរបរវិជ្ជាជីវៈជាគ្រូបង្រៀនព្រោះ ៖
- ជាមុខរបរមួយថ្លៃថ្នូរឧត្តុងឧត្តមនិងមានសារៈប្រយោជន៍ចំពោះជាតិមាតុភូមិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បើអភិវឌ្ឍន៍សង្គមជាតិដូចមានពាក្យឃ្លាបានលើកឡើងថា “ដាំក្នុងសាលាផ្លែផ្កាក្នុងសហគមន៍ ។
- ជាការកសាងគ្រឹះរបស់ជីវិតមនុស្សលោក
- ជាវីស្វករនៃដួងព្រលឹង
- ជាអ្នកកសាងសតិបញ្ញារបស់ជាតិ
- ជាបុព្វការីជន
- ជាអ្នកចង្អុលបង្ហាញពីសេចក្តីសុខសុវត្ថិភាពសង្គម
- ជាអ្នកការពារដោះស្រាយបញ្ហាសង្គមជាតិ
- ជាគ្រូពេទ្យព្យាបាលអាចល្ងង់ខ្លៅរបស់ប្រជាជាតិ
- ជាបុគ្គលគួរអោយគោរព
- ជាឃ្លាំងនៃសតិបញ្ញារបស់មនុស្ស
- ជាឪពុកម្តាយទី២របស់សិស្សនៅលើផែនដី ។
៥. អ្នកដែលបាត់បង់មនសិការរមែងតែងនាំមកនូវសេចក្តីវិនាសចំពោះខ្លួនឯង ៖
- បាត់បង់ការសិក្សា កិត្តិយស និងសេរីភាព
- ការសិក្សា ការងារ សមត្ថភាព ឧទាហរណ៍ យុវជនបោះបង់ការសិក្សានាំឱ្យប្រើគ្រឿងញៀន ។
- កិត្តិយស ឧទាហរណ៍ គេមើលងាយមិនរាប់រករស់នៅឯការតែឯង
- សេរីភាព (សុវត្ថិភាព សន្តិសុខ ) ឧទាហរណ៍ មិនហ៊ានផ្តាច់ខ្លួនពីបក្សពួកអាក្រក់ព្រោះខ្លាចគ្រោះថ្នាក់ដល់ជីវិត (បាត់បង់សេរីភាព)
ក. ចំពោះគ្រួសារ
- ខាតបង់ពេលវេលា ទ្រព្យសម្បត្តិ (លួច ម៉ូតូ គោ ក្របី )
- ប៉ះពាល់កិត្តិយសគ្រួសារ (បែកបាក់ កេរ្តិ៍ឈ្មោះមិនល្អហឹង្សា)
- សុវត្ថិភាព (អសន្តិសុខ ក្នុងគ្រួសារ)
ខ. ចំពោះសង្គមជាតិ
- បាត់បង់ធនធានមនុស្ស
- បាត់បង់ផ្នែកសេដ្ឋកិច្ច
- បាត់បង់កិត្យានុភាពប្រទេសជាតិ
- បាត់បង់សុវត្ថិភាពអសន្តិសុខសង្គម
- បាត់បង់សេរីភាពយុត្តិធម៌មនុស្សធម៌ប្រជាធិបតេយ្យ
- បាត់បង់បូរណភាពទឹកដី (អត្តសញ្ញាណជាតិ វប្បធម៌ កេរ្តិ៍តំណែលបូរាណវត្ថុ ឯករាជ្យ
- ខូចភាពម្ចាស់ការខូចការទទួលខុសត្រូវ (ធ្វើតាមបញ្ជា) ។