Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមូលហេតុអ្វីខ្លះដែលមនុស្សត្រូវស្វ័យវាយតម្លៃរាល់សកម្មភាពរបស់ខ្លួនឯង ?

២. ហេតុអ្វីបានជាគេនិយាយថាការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជំរុញបុគ្គល អោយទទួលបានជោគជ័យក្នុងជីវិតព្រោះអ្វីខ្លះ ?

៣. ដូចម្តេចដែលហៅថា ព្រហ្មមុខ៤ នៃប្រាសាទបាយ័ន ?

៤. តើប្រាសាទបាយ័នកសាងនៅឆ្នាំណា ?​ ដោយព្រះអង្គណា ?

៥. តើពុទ្ធសាសនានិងព្រហ្មសាសនាខុសគ្នាដូចម្តេចខ្លះ ? ចូររៀបរាប់ ។

ចម្លើយ

១. មូលហេតុដែលមនុស្សត្រូវស្វ័យវាយតម្លៃរាល់សកម្មភាពរបស់ខ្លួនឯងព្រោះ ៖

  • មនុស្សម្នាក់ៗមានចំណុចខ្លាំង និងចំណុចខ្សោយ មានសមត្ថភាពលទ្ធភាពបទពិសោធន៍ខុសៗគ្នា
  • រកអោយឃើញនូវចំណុចខ្វះខាតរបស់ខ្លួនហើយស្វ័យអភិវឌ្ឍកែប្រែខ្លួន
  • ស្គាល់ខ្លួនឯងច្បាស់មុខស្គាល់អ្នកដទៃ
  • ចង់បង្កើតប្រសិទ្ធិភាពការងារត្រូវបង្កើតគុណសម្បត្តិនិងទទួលខុសត្រូវ ។

២. បានជាគេនិយាយថាការស្គាល់ខ្លួនឯងច្បាស់ជាប្រភពថាមពលដែលជំរុញបុគ្គល អោយទទួលបានជោគជ័យក្នុងជីវិតព្រោះ ៖

  • ស្គាល់ខ្លួនឯងគឺ ស្គាល់ចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន (ស្គាល់សមត្ថភាព លទ្ធភាព ទនោរ កំលាំងកាយស្មារតី ទីតាំង) ។
  • ការងារសមស្របតាមសមត្ថភាព កំលាំងកាយ បញ្ញា ចេះប្រមាណចេះកំណត់ ខ្លួនឯង និងធ្វើម្ចាស់លើខ្លួនឯង ។
  • ចេះរៀបចំផែនការងារសមស្របចេះសំរេចចិត្តច្បាស់លាស់ ។
  • ចេះធ្វើការងារបានត្រឹមត្រូវមិនខុសសង្គមហើយ រិតតែទទួលបានជោគជ័យគ្រប់ការងារ ។
  • មានការគាំទ្រពីមហាជន ដើម្បីទទួលជោគជ័យក្នុងការងារប្រលងខ្ញុំត្រូវស្គាល់ពីខ្លួនឯងដូចជា
  • សមត្ដភាពលើមុខវិជ្ជានីមួយៗដែលទាក់ទងការប្រលង
  • បំប៉នបន្ថែមមុខវិជ្ជាណាខ្សោយ
  • គោរពតួនាទីភារកិច្ចជាបេក្ខជនប្រលង ។

៣. ព្រហ្មមុខ៤ នៃប្រាសាទបាយ័ន ៖

  • តំណាងព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា)
  • ជាមុខរបស់ព្រះពោធិសត្វ លោកេស្វរៈ រឺអវលោកេស្វរៈ តំណាងអោយព្រះ បាទជ័យវរ្ម័នទី៧
  • មុខ៤ ៖ វង់ភក្រ្ត័ញញឹម ប្រិយប្រីយ៍ ភ្នែកបិទព្រឹមៗសំលឹងចុះក្រោម
  • ញញឹម ក្នុងក្តីសង្ឃឹមប្រកបដោយភាពអាថ៌កំបាំងតាមរយៈបបូរមាត់ ព្រោះ ពោធិសត្វបានស្ថិតនៅលើ ជីវិត របស់សត្វលោក ។
  • ញញឹម ព្រោះព្រះអង្គបានបង្រួបបង្រួមអោយមានសន្តិភាពបានស្វែងរកក្តីស្ងប់ ឈ្នះខ្លួនឯង ឈ្នះលើបុគ្គលបាបធម៌
  • ញញឹម ព្រោះឃើញវប្បធម៌ អរិធម៌សម័យនោះរុងរឿង
  • ញញឹមព្រោះព្រះអង្គបានប្រោសសត្វលោក ឱ្យឆ្លងផុតពីសេចក្តីទុក្ខ និងផ្លូវរំលត់ទុក្ខភ្នែកបិតព្រឹមៗ
  • គឺជាកាយវិការ តាំងសមាធិហៅថា មុទ្រៈរបស់ព្រះសម្មាសម្ពុទ្ធ
  • ប្រើបញ្ញាចក្ខុដែលអាចមើលឃើញវែងឆ្ងាយគ្មានទីកំណត់ខុសពីការប្រើចក្ខុ ដែលអាចមើលឃើញក្នុងចំងាយមួយមានកំនត់
  • គឺជាការប្រមើល មើលពីជីវិតសត្វលោកដែលមានភព្វ័ អត់ភព្វ័ ។

៤. ប្រាសាទបាយ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ស្ថិតនៅពាក់កណ្តាលោចុងគ.ស ១១៨១ ដល់១២១៩ ស.វទី១២ និងដើមស.វទី១៣ ។

៥. ពុទ្ធសាសនានិងព្រហ្មសាសនាខុសគ្នាត្រង់ ៖

ក. ពុទ្ធសាសនា

  • វិញ្ញាណក្ខន័ទាំង៥ បូករួមនិងធាតុបន្សំបង្កើយដតរូបរាងសារជាថ្មីហៅថាជីវិតថ្មី
  • ជីវិតថ្មីទទួលចំហាយកម្មផលចាស់
  • ក្ខន័្ធទាំង៥បើមិនជួបនិងធាតុបន្សំនាំអោយគ្មានរូបគ្មានទុកគ្មានកំណើតនាំឱ្យសូន្យ នាំអោយនិពាន្ត
  • ជីវិតចាស់មានទំនាក់ទំនងនឹងជីវិតថ្មី
  • ជីវិតចាស់នឹងជីវិតថ្មីដូចគ្នាផងនិងើខុសគ្នាផង
  • ខុសគ្នាជីវិតថ្មីំមានការកសាងថ្មីអំពើថ្មីនិងការអប់រំថ្មី
  • ភាវៈកើតឡើងរមែងមានការរីកធំធាត់ កើត ចាស់ ឈឺ ស្លាប់
  • បើចង់បំបាត់កំណើតត្រូវបំបាត់ផលកម្មជាមុន ទើបកំណើតរលត់
  • អប់រំមនុស្សអោយធ្វើបុណ្យកុំប្រព្រឹត្តអំពើបាបធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់
  • គោរពតាមកពុទ្ធវាត ៨៤០០០ ធម្មក្ខន័្ធ

ខ. ព្រហ្មញ្ញសាសនា

  • ព្រះព្រហ្មជាអាទិទេពសំខាន់បំផុតជាទេវៈបង្កើតលោកបង្កើតធម្មជាតិនិងបង្កើតគម្ពីវេទមន្តអាទិទេភជាអ្នកបង្កើតមនុស្ស
  • ព្រះព្រហ្មបង្កើតព្រហ្មន័ដែលជាមេព្រលឹងមេព្រលឹងធំរូចបង្កើតអាត្មន៍ (ព្រលឹងតូច) រួចបង្កើតព្រលឹងបន្ទាប់បន្សំក្នុងនោះមានបុគ្គល (ខ្លួន) ជាសំបក់ទទេ
  • ព្រហ្មសាសនា កើតរឺស្លាប់មិនទៅតាមកម្មផលដែលបានធ្វើនោះទេគឺទៅតាម កម៌ន កម៌ន=កម៌ =កម្ម អំពើល្អនិងអំពើអាក្រក់ កម៌នជាអ្នកត្រួតពិនិត្យនិងជាអ្នកសំរេច (ព្រហ្មលិខិត)
  • ជឿលើអទិទេព ខ្មោចព្រាយបិសាច អាប ធ្មុប់និងមន្តអាគម៌ផ្សេងៗ ទស្សន៍ ទាយគន់គូរ បញ្ជាន់រូបដើម្បីសាកសួរខ្មោចព្រាយបិសាច និងដើម្បីរៀបចំពិធីផ្សេងអង្វរករ
  • អប់រំមនុស្សអោយជឿលើមន្តអាគមន៌ អច្ឆរិយ បន់ស្រន់ថ្វាយដង្វាយដើម្បី អង្វរករដល់អាទិទេព ព្រោះសេចក្តីសុខ នឹងកើតឡើងដោយសារអាទិទេព ។

គ. ​ប្រពៃណីទំនៀមទំលាប់

  • ក្នុងពិធីបុណ្យផ្សេងៗគេតែងតែគោរពព្រះពុទ្ធរូបជាធំគ្មានសែនព្រេនសូត្រ តាមធម៌ព្រះពុទ្ធ គោរពតាមពុទ្ធោវាត សន្សំកុសលដាក់ទាន ។
  • តាមទំនៀមទំលាប់បុរាណ សាសនាព្រាហ្ម តែងគោរពធ្វើពិធីតបៈយោគៈ អន្និហោត្រ ឬហោមពិធី សីវរាត្រិ ពិធីបូជាយញ្ញ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login