ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ដូចម្តេចដែលហៅថាលទ្ធិប្រជាធិបតេយ្យ ?
២. តើលទ្ធិប្រជាធិបតេយ្យមានកំណើតនៅថ្ងៃខែឆ្នាំណា ?
៣. តើការសិក្សាវប្បធម៌ទូទៅមានគោលបំណងអ្វីខ្លះ ? ចូររៀបរាប់ ។
៤. តើវប្បធម៌មានប្រភពកំណើតមកពីណា ? មានពីត្រឹមណាមក ?
៥. ហេតុអ្វីបានជាគេនិយាយថា វប្បធម៌អរិយធម៌ មិននិយាយថាសង្គមធម៌ អរិយធម៌ឡើយ ?
ចម្លើយ
១. លទ្ធិប្រជាធិបតេយ្យគឺជាទំរង់នៃការគ្រប់គ្រងរដ្ឋ ដោយប្រជាពលរដ្ឋមានន័យថាអ្វីៗដែលរដ្ឋាភិបាលធ្វើត្រូវស្របតាមច្បាប់ផង និងស្របតាមឆន្ទៈរាស្រ្ត ។
២. លទ្ធិប្រជាធិបតេយ្យមានកំណើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៧ ។
៣. ការសិក្សាវប្បធម៌ទូទៅមានគោលបំណង ៖
ក.ចំណេះដឹង
ខ. ចំណេះធ្វើ
គ. ឥរិយាបថ បំនិន
ឃ. ចំណេះចេះរស់នៅក្នុងសង្គម
៤. វប្បធម៌មានប្រភពកំណើតកើតចេញពីពលកម្មផ្នែកខួរក្បាលនិងរូបរាង កាយរបស់មនុស្ស ។ មានពីពេលមនុស្សកើតមក ។
៥. ព្រោះវប្បធម៌លើមនុស្សម្នាក់ៗ ដែលធ្វើសកម្មភាពនិយាយស្តីដេក ដើរ ឈរ អង្គុយ គេអាចវាយតម្លៃបានភ្លាមៗ ទៅលើអ្នកនោះថាមានកំរិត វប្បធម៌ទាប់រឺអ្នកនោះមានកំរិតវប្បធម៌ខ្ពស់ ។ ចំណែកសង្គមវិញ គេពុំសូវ និយាយជាប់ និងពាក្យអរិយធម៌ទេព្រោះពាក្យថាសង្គមធម៌ស្ថិតនៅជាប់ជានិច្ច ជាមួយសង្គម មនុស្សហើយសង្គមធម៌ក៏មិនមែននិយាយពីមនុស្សម្នាក់ដែរ គេស្គាល់សង្គមធម៌នៃប្រជាជន នីមួយៗ ក្នុងសង្គមមួយលុះត្រាតែបានឆ្លងកាត់ ការស្រាវជ្រាវ លើឯកសារនានា និងបានត្រួតពិនិត្យទៅ លើឯកសារផ្សេងៗតាមក្រសួងមន្ទីរស្ថាប័ននានាក្រុមហ៊ិនផ្សេងៗ អង្គការផ្សេងៗ ទើបអាចវាយតំលៃថាសង្គមធម៌សង្គមនេះអន់ថយ រឺសង្គមនោះជឿនលឿន ។