ផលប្រយោជន៍បានមកពី វិស័យទេសចរណ៍មានពីរគឺ៖
ក. ផលប្រយោជន៍នៃទេសចរណ៍អន្តរជាតិៈ
- បង្កើតចំណូល និងការផ្លាស់ប្តូរឥជាមួយបរទេស
- បង្កើតអាជីពដោយផ្ទាល់ ជាមួយក្រុមហ៊ុនទេសចរណ៍និងដោយប្រយោលក្នុងបណ្តាផ្នែកក្រុមហ៊ុនផ្គត់ផ្គង់សេវាវិភាគទានដល់ចំណូលរដ្ឋ
- ជួយទទួលខុសត្រូវលើហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយគមនាគមន៍ទាំងមូល
- ជំរុញការពង្រីកមែងធាងសេដ្ឋកិច្ចផ្សេងៗទៀតដូចជាវិស័យោកសិកម្ម សិប្បកម្ម ជលផល... ។ល។
- ជួយរក្សាប្រពៃណី វប្បធម៌និងអត្តសញ្ញាណជាតិ
- ធ្វើឲ្យល្អប្រសើរនូវកម្រិត ជីវភាពរស់នៅរបស់សង្គម
- ពង្រីកអត្ថន័យ នៃមោទនភាពលើកេរ្តិ៍តំណែលជាវប្បធម៌របស់ជាតិ
- ជួយអភិវឌ្ឍន៍និងរក្សានូវបណ្តាលវប្បធម៌
- ជួយបង្ហាញនិងទទួលខុសត្រូវអភរក្សតំបន់បុរាណវិទ្យា និងប្រវិត្តិសាស្រ្ត
- ជួយបង្ហាញនិង ទទួលខុសត្រូវអភិរក្សលើតំបន់ធម្មជាតិ និងជីវីតសត្វព្រៃ
- ផ្តល់នូវឱកាសសម្រាប់ ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ
- ជួយបង្កើនគុណភាពបរិស្ថាននៃតំបន់នោះ
- ជួយបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងស្រុក
ខ. ផលប្រយោជន៍នៃទេសចរណ៍ក្នុងស្រុកៈ
- ផ្តល់នូវសម្បទាលើកទឹកចិត្ត ការអប់រំនិងការលំហែកំសាន្តព្រមទាំងបណ្តា សកម្មភាពលដទៃទៀតកសម្រាប់ប្រជាពលរដ្ឋ បូកបញ្ចូលទាំងយុវវ័យនិង បុគ្គលិកដែលចូលនិវត្តន៍
- ផ្តល់ប្រាក់ចំណូលចូលរដ្ឋ
- អភិវឌ្ឍន៍លើការយល់ដឹង និងការស្វែងយល់អំពីវប្បធម៌ជាតិ និងកេរ្តិ៍ដំណែលបរិស្ថានព្រមទាំងពង្រឹងអត្ថន័យលើអត្តសញ្ញាណជាតិ
- ជួយអភិវឌ្ឍន៍លើការយល់ដឹង និងគោរពវប្បធម៌តំបន់ផ្សេងៗគ្នា ។
- ធ្វើការបែងចែកចំណូលបន្តពីទីក្រុងតំបន់ជនបទនិងបែងចែកបន្ថែមទៅតំបន់ដាច់ស្រយាល ។