ច្បាប់ស្តីពីផ្លូវថ្នល់មានគោលដៅដូចតទៅ ៖
- ការពារទ្រព្យសម្បត្តិសាធារណៈ ការពារនិងលើកកម្ពស់គុណភាពផ្លូវថ្នល់ រក្សាសណ្តាប់ធ្នាប់សម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនតាមផ្លូវគោក ។
- កំណត់គោលនយោបាយ យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍសម្រាប់សាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងកំណត់វិធាននិងបទប្បបញ្ញត្តិបច្ចេកទេស ។
- ជំរុញនិងលើកទឹកចិត្តឱ្យវិស័យឯកជន ចូលរួមក្នុងការសាងសង់ ការជួសជុល ការថែទាំ និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។
- ជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មជាតិ តំបន់ អនុតំបន់ និងអន្តរជាតិ លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។
- លើកទឹកចិត្តចំពោះការសិក្សាស្រាវជ្រាវបច្ចេកទេសនិងការផ្ទេរបច្ចេកវិជ្ជាថ្មីៗដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- អភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។