កន្លែងផ្លូវប្រសព្វ សម្តៅដល់កន្លែងប្រសព្វនៃផ្លូវពីរឬច្រើន ដែលមានផ្ទៃរាបតែមួយនិងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ ។ កន្លែងផ្លូវប្រសព្វមានរាងជា + X Y T ឬរង្វង់មូល ។
កន្លែងផ្លូវប្រសព្វក្នុងលំហ សម្តៅដល់កន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើន ដែលមានកម្រិតកម្ពស់ផ្ទៃខុស និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ ។ ផ្លូវប្រសព្វក្នុងលំហអាចមានរាងជា + X Y T ។