Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពន្យល់ពាក្យដូចតទៅ ៖

  • ស្ថានីយ៍ចំណតរថយន្ត សម្តៅដល់កន្លែងចតរថយន្ត សម្រាប់សកម្មភាពឡើង ចុះអ្នកដំណើរ និងលើកដាក់ទំនិញ ។
  • ស្ថានីយ៍ថ្លឹងយានយន្តសម្តៅដល់កន្លែងដែលរៀបចំឡើងសម្រាប់ត្រួតពិនិត្យទម្ងន់យានយន្ត ។
  • បទប្បញ្ញត្តិបច្ចេកទេស សម្តៅដល់បទដ្ឋានបច្ចេកទេស ស្តង់ដារបច្ចេកទេស និងឯកសារណែនាំលម្អិតបច្ចេកទេសការងារ លក្ខខណ្ឌសុវត្ថិភាពការងារ និងលក្ខខណ្ឌសុវត្ថិភាពចរាចរណ៍ ។
  • អ្នកជាប់ពាក់ព័ន្ធនិងផ្លូវថ្នល់ សម្តៅដល់អ្នកគ្រប់គ្រង អ្នកសាងសង់ អ្នកត្រួតពិនិត្យអ្នកផ្តល់ហិរញ្ញប្បទានឬសម្បទានិកអភិវឌ្ឍនិងថែទាំផ្លូវថ្នល់ អ្នកដឹកជញ្ជូននិងអ្នកប្រើប្រាស់ផ្លូវថ្នល់ អ្នករស់នៅសងខាងផ្លូវថ្នល់ អ្នកផ្គត់ផ្គង់សម្ភារគ្រឿងចក្រ បរិក្ខារផ្លូវថ្នល់ ។
  • ស្ថានីយ៍សេវាតាមដងផ្លូវ សម្តៅដល់កន្លែងបម្រើដល់ចរាចរណ៍តាមដងផ្លូវដូចជា ស្ថានីយ៍ប្រេងឥន្ធនៈ កន្លែងគ្រប់គ្រងនិងផ្តល់ព័ត៍មានទីតាំងសម្រាកលំហែកាយ ទីសម្រាក យានដ្ឋានជួសជុលយានយន្ត ។
  • ស្ថានីយ៍សម្រាក សម្តៅដល់កន្លែងសម្រាប់ឱ្យអ្នកធ្វើដំណើរសម្រាក ដោយមានសេវាអាាហារដ្ឋាន បង្គន់អនាម័យ កន្លែងជូនដំណឹង ។
  • ទីតាំងសម្រាកលំហែ សម្តៅដល់កន្លែងសម្រាប់ធ្វើសេវាកម្មសាធារណៈ ដែលស្ថិតនៅខាងក្រៅដីចំណីផ្លូវនៃផ្លូវថ្នល់ធំៗដូចជាផ្លូវល្បឿនលឿន ផ្លូវជាតិសម្រាប់ឱ្យអ្នកបើកបរ និងអ្នកធ្វើដំណើរឈប់សម្រាកដោយមានសណ្ឋាគារ ភោជនីយដ្ឋានមានបណ្តាញផ្លូវថ្នល់សុវត្ថិភាព មានចំណតរថយន្ត ស្ថានីយ៍ប្រេងឥន្ធនៈ ស្ថានីយ៍ផ្តល់ព័ត៍មាន យានដ្ឋានជួសជុលយានយន្តមានបណ្តាញទឹកស្អាត ប៉ុន្តែមិនមែនជារមណីយដ្ឋានទេ ។
  • ផ្លូវជាន់គ្នា សម្តៅដល់ផ្លូវពីរឬច្រើន ស្ថិតនៅលើផ្ទៃរាបតែមួយ ឬស្ថិតនៅលើផ្ទៃខុសកម្រិតគ្នា មានទិសដៅស្របគ្នា មាន​ប្រភេទនិងមុខងារផ្លូវខុសគ្នា ។
  • ស្ពាន សម្តៅដល់សំណង់ឆ្លងផ្ទៃទឹកសម្រាប់ចម្លងចរាចរណ៍ ពីទីតាំងមួយទៅទីតាំងមួយទៀត ។
  • ស្ពានអាកាសសម្តៅដល់ស្ពានឆ្លងផ្ទៃដីសម្រាប់ចម្លងចរាចរណ៍ពីទីតាំងមួយទៅទីតាំងមួយទៀត ដោយរំលេងសំណង់គ្រប់ប្រភេទនៅទីតាំងខុសៗគ្នា កម្រិតកម្ពស់ខុសៗគ្នា ។
  • ស្ពានរំលងសម្តៅដល់ស្ពានឆ្លងផ្ទៃដីសម្រាប់ចម្លងចរាចរណ៍ពីទីតាំងមួយទៅទីតាំងមួយទៀត ដោយរំលងផ្លូវថ្នល់ឬផ្លូវរថភ្លើងនៅទីតាំងតែមួយ ។
  • ផ្លូវរូងសម្តៅដល់ខ្សែផ្លូវបម្រើឱ្យចរាចរណ៍ស្ថិតិនៅក្រោមផ្ទៃដីឬក្នុងរូងដែលមានជញ្ជាំងសុវត្ថិភាព ។
  • សំណៅ សម្តៅដល់ការចម្លងពីសេចក្តីដើម ច្បាប់ដើម ដើម្បីទុកជាឯកសារ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login