ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របបសន្ដិសុខសង្គមមានតាវកាលិក ០៩សំខាន់ៗគឺ ៖
តាវកាលិករបបសន្ដិសុខសង្គមនីមួយៗមានដូចតទៅ ៖
+ តាវកាលិកជរាភាព ផ្ដល់ជូនចំពោះអ្នកដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់សោធនជរាភាព ឬបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់ សោធនកាលាទិករណ៍ដោយសារការចុះខ្សោយខាងស្មារតី និងកម្លាំងកាយ។
+ តាវកាលិកមរណៈភាព ផ្ដល់ជូនចំពោះអ្នកនៅក្នុងបន្ទុកមានប្រពន្ធ ឬប្ដី និងកូនតាមលក្ខខណ្ឌដូចខាងក្រោម ៖
+ តាវកាលិកហានិភ័យការងារ ផ្ដល់ជូនចំពោះអ្នកមានគ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់នៅកន្លែងធ្វើការ គ្រោះថ្នាក់ពេលធ្វើដំណើរពីលំនៅស្ថាន និងត្រលប់មកវិញ ដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួន និងជម្ងឺវិជ្ជាជីវៈ ។
+ តាវកាលិកការថែទាំនិងព្យាបាលវេជ្ជសាស្រ្ដ ផ្ដល់ជូនចំពោះការព្យាបាល និងថែទាំវេជ្ជសាស្រ្ដ ។
+ តាវកាលិកជម្ងឺ ផ្ដល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសមានជម្ងឺ ឬជួបឧបទ្ទវហេតុជាយថាភាព ។
+ តាវកាលិកមាតុភាព ផ្ដល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃ ក្នុងឱកាសសម្រាកលំហែមាតុភាព ។
+ តាវកាលិកនិកម្មវេលា គឺជាតាវកាលិកផ្ដល់ជូនក្នុងឱកាសគ្មានការងារ មានដូចជា ប្រាក់ឧបត្ថម្ភពេលគ្មានការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ និងជួយ ស្វែងរកការងារធ្វើ ។
+ តាវកាលិកគ្រួសារ គឺជាការឧបត្ថម្ភសម្រាប់ការលើកទឹកចិត្តដល់គ្រួសារដែលមានកូនច្រើន ក្នុងគោលបំណងធានាបាននូវ ស្ថិរភាព នៃកត្តាប្រជារាស្រ្ដ និងស្ថិរភាពចំណូលគ្រួសារ ។