របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកដូចជា ៖
+ សេវាព្យាបាលថែទាំវេជ្ជសាស្រ្ដការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យនិងសេវាពិគ្រោះជម្ងឺក្រៅមានជាអាទិ៍ ៖
- សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ដ្រ សេវាធ្វើរោគ វិនិឆ្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាវេជ្ជសាស្រ្ដផ្សេងទៀត ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារផ្នែកវេជ្ជសាស្រ្ដផ្សេងៗ ដែលជាតម្រូវការចាំបាច់សម្រាប់ការព្យាបាល ឱសថតាមវេជ្ជបញ្ជា បន្ទប់(ធម្មតា) និងអាហារដែលផ្ដល់ដោយមូលដ្ឋានសុខាភិបាល ។
- សេវាសង្រ្គោះបន្ទាន់៖គឺជាអន្ដរាគមន៍ទាំងឡាយណាដែលធ្វើឡើងក្នុងកាលៈទេសៈមួយ ដែលមិនបានគ្រោងទុក ហើយអន្ដរាគមន៍ទាំងនេះអាចធ្វើឡើងភ្លាមៗក្នុងគោលបំណងជួយសង្គ្រោះជីវិត ឬការជួយការពារការបាត់បង់អវៈយវៈណាមួយនៃរាង្គកាយរបស់អ្នកជម្ងឺ ឬជន រងគ្រោះ។
- សេវាព្យាបាលដោយស្អំ និងដោយចលនា ។
- សេវាសម្រាលកូននិងសេវាព្យាបាលថែទាំមុន និងក្រោយពេលសម្រាលកូន
- សេវាស្ដារនីតិសម្បទា៖ ផ្ដល់ដោយបេឡាជាតិរបបសន្ដិសុខសង្គមកម្មវិធីជាតិ អង្គភាព ឬស្ថាប័ននិងអង្គការដែលទាក់ទងនឹងការស្ដារនីតិសម្បទាដទៃទៀត។
+ សេវាបញ្ជូនអ្នកជម្ងឺឬជនរងគ្រោះ និងសេវាបញ្ជូនសព
+ ប្រាក់បំណាច់ប្រចាំថ្ងៃ ត្រូវផ្ដល់ជូននៅពេលមានជម្ងឺ ឬជួបឧបទ្ទេវហេតុផ្សេងៗ
+ សេវាបង្ការសុខភាព ។