ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនមានតាវកាលិកជាអាទិ៍ ៖
+ សោធនជរាភាព កាលណាសាមីជនដែលមានអាយុ ៥៥ឆ្នាំ មានសិទ្ធិទទួលបានប្រាក់សោធនជរាភាព ប្រសិនបើជននោះបានបំពេញលក្ខខណ្ឌដូចតទៅ ៖
ក. ចុះឈ្មោះនៅក្នុងបញ្ជីបេឡាជាតិរបបសន្ដិសុខសង្គមក្នុងផ្នែកប្រាក់សោធនក្នុងថេរវេលាយ៉ាងតិច២០ (ម្ភៃ) ឆ្នាំ។
ខ.បានបង់ភាគទានយ៉ាងតិច ៦០ (ហុកសិប) ខែ សម្រាប់របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេលដប់ប្រាំឆ្នាំចុងក្រោយ គិតរហូតមកដល់ កាលបរិច្ឆេទ ដែលមានសិទ្ធិត្រូវទទួលបានប្រាក់សោធន ។
+ សោធនកាលាទិករណ៍ កាលណាសាមីជនចុះខ្សោយសម្បាទាមុនអាយុ ៥៥ឆ្នាំ ទោះជាខាងស្មារតី ឬរាង្គកាយក្ដីបណ្ដាលឲ្យបាត់បង់សមត្ថភាពការងារ ដែល ទទួលបានប្រាក់ចំណូល ប៉ុន្ដែបានបំពេញលក្ខខណ្ឌដូចចំណុច១ អាចស្នើសុំប្រាក់សោធនកាលាទិករណ៍បាន ។
+ វិភាជន៍ជរាភាព កាលណាសាមីជនមានអាយុ ៥៥ឆ្នាំ បានបង់ភាគទានផ្នែកប្រាក់សោធនតិចជាង៦០(ហុកសិប) ខែ មានសិទ្ធិទទួលវិភាជន៍ជរាភាពដែលត្រូវបើកឲ្យតែម្ដងគត់ ។
+ សោធនទុព្វលភាព កាលណាសាមីជនមានអាយុ ៥៥ឆ្នាំ មានសិទ្ទិទទួលបានប្រាក់សោធនទុព្វលភាពប្រសិនបើគាត់បានបំពេញលក្ខខណ្ឌដូចតទៅ ៖
ក. មានឈ្មោះក្នុងបញ្ជី បេឡាជាតិរបបសន្ដិសុខសង្គមយ៉ាងតិច ៥(ប្រាំ)ឆ្នាំ ។
ខ. បានបង់ភាគទានចំនួន ៦ (ប្រាំមួយ) ខែ សម្រាប់របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេល ១២(ដប់ពីរ)ខែចុងក្រោយ ដោយគិតមកដល់ ថ្ងៃដែលគាត់ចាប់ផ្ដើមបាត់បង់សមត្ថភាពការងារដោយសារទុព្វលភាព ។
+ សោធនចំពោះអ្នកនៅក្នុងបន្ទុក ប្រសិនបើសាមីជននៃសោធនជរាភាព ឬទុព្វលភាព ឬសោធនកាលាទិករណ៍ទទួលមរណៈភាព ឬក៏ក្នុងករណីដែល សមាជិក បេឡាជាតិរបបសន្ដិសុខសង្គមទទួលមរណៈភាព ហើយដែលនៅក្នុងកាលបរិច្ឆេទនៃមរណៈភាពនោះ គាត់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់ការទទួលយកអត្ថប្រយោជន៍ពីសោធនជរាភាព ឬទុព្វលភាព ឬក៏បានបង់ភាគទានចំនួន១៨០(មួយរយប៉ែតសិប)ខែ សម្រាប់របបសន្ដិសុខ សង្គមផ្នែកប្រាក់សោធនរួចហើយ អ្នកសិទ្ធិវន្ដរបស់គាត់មានសិទ្ធិទទួលបាននូវ សោធនចំពោះអ្នកនៅក្នុងបន្ទុក ។
+ វិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ប្រសិនបើសាមីជនមិនអាចមានសិទ្ធិទទួលនូវប្រាក់សោធនទុព្វលភាព និងមិនទាន់បានបង់ភាគទានគ្រប់ចំនួន ១៨០ (មួយរយប៉ែតសិប) ខែ សម្រាប់របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន គិតមកទល់ថ្ងៃខ្លួនទទួលមរណៈភាពទេនោះ ប្ដីឬប្រពន្ធដែលជាទុព្វលភាពជនក្ដី ឬមិន មែនក្ដី ព្រមទាំងកូនកំព្រានៃសាមីជន ត្រូវមានសិទ្ធិទទួលអត្ថប្រយោជន៍ជាវិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ដែលបើកឲ្យតែម្ដងគត់ក្នុងចំនួនមិនតិចជាង ប្រាក់សោធនជរាភាពប្រចាំខែសម្រាប់សមាជិកបេឡាជាតិរបបសន្ដិសុខសង្គមនោះទេ ។