Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ភាសារបស់ជនជាតិខ្មែរយើងស្ថិតនៅក្នុងអំបូរភាសាមនខ្មែរ ។ ភាសានៃអំបូរមន ខ្មែរ ពុំមែនសំគាល់តែទៅលើភាសារបស់ជនជាតិមន និងខ្មែរប៉ុណ្ណោះទេ តែសំរាប់សំគាល់ទាំងបណ្តាភាសានៃជនជាតិភាគតិចដទៃទៀត ដូចជា ជនជាតិបាឡោងវ៉ា សេម៉ាង នៅសហព័ន្ធម៉ាឡេស៊ីយ៉ា ជនជាតិបាឡោងវ៉ា នៅប្រទេសភូមា ជនជាតិអាឡក់ លម៉ិតនៅប្រទេសឡាវ ជនជាតិស្ទៀង កួយ ព័រ ស្ទូច ព្នង នៅប្រទេសខ្មែរ ជនជាតិបាហារ សេដង់ព្រុ នៅប្រទេសវៀតណាម និងបណ្តាជនជាតិភាគតិចផ្សេងទៀត បើរាប់ចំនួនទាំងអស់ប្រមាណជា៧៦ក្រុម ។ តែដោយជនជាតិមន និងជនជាតិខ្មែរមាន អរិយធម៌ខ្ពង់ខ្ពសជាងគេ និងមានអធិបតេយ្យភាពមុនគេ ទើបគេកំណត់អំបូរមន ខ្មែរ រឺខ្មែរមននេះជាសំគាល់ ។ ភាសាអំបូរ ខ្មែរមន មានលក្ខណៈពិសេសរបស់ខ្លួនដូចទៅ ៖

ភាសានៃបណ្តាជនជាតិនៅក្នុងអំបូរមនខ្មែរ មានលក្ខណៈស្រដៀងគ្នាក្នុងការប្រើបទដើម រឺបុព្វបទ បទជែក រឺអន្តរាបទនិង បទចុង​ឬអន្តបទក្នុងភាសាខ្មែរយើង ពុំសូវជួបប្រទះទេ គេសង្កេតឃើញតែចំពោះពាក្យដែលមានដើមកំណើតពីភាសាបាលី ។ ពិនិត្យលើសូរសាស្រ្ត និងរូបសាស្រ្ត ក៏ឃើញថាក្នុងភាសាអំបូរខ្មែរ មនមានលក្ខណៈស្រដៀងគ្នាទៀត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login