ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅសម័យនគរភ្នំជនជាតិខ្មែរមានអក្សរសំរាប់សរសេរដោយយោលទៅលើកំណត់ហេតុរបស់កាំងថៃ និងជួយីងដែលបានមកទស្សនានគរភ្នំ ដែលបានសរសេរថា ៖ នគរភ្នំមានបណ្ណាល័យសំរាប់ដំកល់ឯកសារ ។ តាមកំណត់ហេតុនេះយើងអាចសន្និដ្ឋានថា បើមានបណ្ណាល័យច្បាស់ជាមានឯកសារ ហើយច្បាស់ជាមានអក្សរសំរាប់សរសេរកត់ត្រា តែយើងពុំទាន់ហ៊ានអះអាងថា អក្សរដែលគេសរសេរនេះ ជាអក្សរសំស្រ្កឹត ឬអក្សររបស់ខ្លួនដោយឡែកទេ ។ សិលាចារឹកដែលគេបានរកឃើញ និងដែលគេបានយល់ថាមានចំណាស់ជាងគេគឺសិលាចារឹកនៅវ៉ូកាញ់ ក្នុងទឹកដីវៀតណាមសព្វថ្ងៃ ក្នុងសតវត្សទី២ រាជព្រះបាទស្រីមារៈ ។ សិលាចារឹកនេះសរសេរជាភាសាសំស្រ្កឹត ។