Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមប្រវត្ថិសាស្រ្តនៃការរីកចំរើនរបស់ខ្លួន អក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជា៧ដំណាក់កាល ដោយយកសម័យអង្គរធ្វើជាគោល ៖

ក. អក្សរសិល្ប៍ក្នុងដំណាក់កាលមុនសម័យអង្គរ ៖ ចាប់ពីសតវត្សទី១ ដល់ឆ្នាំ ៨០២ ក្នុងដំណាក់កាលនេះត្រូវបានចែកចេញជាពីរសម័យទៀតគឺ ៖

  • សម័យនគរភ្នំ ចាប់ពីសតវត្សទី១​ដល់ពាក់កណ្តាលសតវត្សទី៦
  • សម័យចេនឡា ពីពាក់កណ្តាលសតវត្សទី៦ដល់ចុងសតវត្សទី៨

ខ. អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យអង្គរ

  • ចាប់ពីសតវត្សទី៩ (៨០២) ដល់សតវត្សទី១៥ (១៤៣១) ។

គ. អក្សរសិល្ប៍ក្នុងដំណាក់កាលក្រោយសម័យអង្គរ ៖ ចាប់ពីចុងសតវត្សទី១៥ ដល់ឆ្នាំ ១៨៦៣ ដំណាក់កាលនេះត្រូវចែកចេញពីរដំណាក់កាលទៀតគឺ ៖

  • សម័យលង្វែក ពីចុងសតវត្សទី១៥ ដល់ដើមសតវត្សទី១៧
  • សម័យឧត្តុង្គ ពីដើមសតវត្សទី១៧ ដល់សតវត្សទី១៩

ឃ. អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យអាណានិគមមនិយមបារាំង ៖

  • ពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ ៩៥៣ ។

ង. អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យឯករាជ្យ រឺសម័យសង្គមរាស្រ្គនិយម ៖

  • ចាប់ពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ ។

ច. អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យសង្រ្គាមកលយុគ ៖ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ ក្នុងសម័យនេះត្រូវចែកចេញជាពីរសម័យទៀតគឺ ៖

  • សម័យចក្រពត្តិអាមេរិច ១៩៧០ដល់១៩៧៥
  • សម័យផ្តាច់ការប្រល័យពូជសាសន៍ ១៩៧៥ដល់១៩៧៩ ។

ឆ. អក្សរសិល្ប៍ក្នុងដំណាក់កាលសម័យបច្ចុប្បន្ន ៖ ចាប់ពីឆ្នាំ ១៩៧៩ រហូតដល់សព្វថ្ងៃ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login