2019-03-28 14:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របាយការណ៍លទ្ធផល ( Income Statement ) គឺ ជារបាយការណ៍មួយដែលបង្ហាញអំពីលទ្ធផលនៃ អាជីវកម្មរបស់ក្រុមហ៊ុនមួយ តាមរយៈការប្រមូលផ្ដុំនូវចំណូល ( Revenue ) និង បន្ទុកចំណាយ ( Expense ) នៅក្នុងគ្រាណាមួយដែលបានកំណត់ ។ វាអាចជា ១សប្ដាហ៍,១ខែ,៣ខែ,៦ខែ,ឬ១ឆ្នាំទៅតាមគោលការណ៍របស់សហគ្រាសនីមួយៗ ។
គោលបំណងនៃរបាយការណ៍លទ្ធផលគឺ បង្ហាញអំពីប្រសិទ្ធភាពនៃប្រតិបត្តិ ការរបស់អង្គភាពនៅក្នុងរយៈពេលកន្លងមកនេះថាតើវាមានការរីកចំរើនឬថយចុះ ? ហើយផលចំណូល និង បន្ទុកចំណាយក្នុងមួយឆ្នាំៗ ដែលអនុវត្តន៍កន្លងមកនេះ មានការកើនឡើង ឬ ថយចុះដល់កំរិតណា ? អ្នកដែលប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុរួមមានអ្នកគ្រប់គ្រង, ម្ចាស់ភាគហ៊ុន, ម្ចាស់បំណុល និងផ្នែកពាក់ព័ន្ធដ៏ទៃផ្សេងៗទៀតជាពិសេសភ្នាក់ងារពន្ធដារជាដើម ។ របាយការណ៍លទ្ធផលរួមបញ្ចូលធាតុសំខាន់ៗដូចខាងក្រោម ៖
ជាទូទៅផលចំណេញនិងការខាតបង់គឺវាស្រដៀងទៅនឹងផលចំណូល និងបន្ទុកចំណាយដែរ ប៉ុន្ដែវាខុសគ្នាត្រង់ថាផលចំណេញ និង ការខាតបង់កើតឡើងដោយសារតែសកម្មភាពបន្ទាប់បន្សំផ្សេងៗរបស់សហគ្រាស រីឯផលចំណូលនិងបន្ទុកចំណាយវិញ គឺកើតឡើងដោយសារសកម្មភាពចំបងរបស់សហគ្រាស ។
ទំនាក់ទំនងរវាងផលចំណេញ ឬការខាតបង់មានដូចខាងក្រោមៈ
ចំណេញពិត ( ខាតពិត ) = ផលចំណូល - បន្ទុកចំណាយ
Net Income ( Net Loss ) = Revenue - Expense