អភិបាលកិច្ចល្អជាជាការប្រើប្រាស់វិធីសាស្រ្តបច្ចេកទេសល្អបំផុតដើម្បីគ្រប់គ្រងអោយបានល្អដែលជារបៀបមួយដែលអំណាចសាធារណៈនិងអាជ្ញាធរមានសមត្ថកិច្ចបានត្រូវបង្កើតនិងប្រើប្រាស់ដើម្បីត្រួតពិនិត្យនិងគ្រប់គ្រងលើធនធានសំខាន់ៗទាំងអស់របស់ប្រទេសអោយបានល្អ ។ អភិបាលកិច្ចល្អមានធាតុសំខាន់៤យ៉ាងគឺ
- គណនេយ្យភាព ៖ជាសកម្មភាពនៃការបំពេញភារកិច្ចរបស់មន្រ្តីសាធារណៈដែលផ្អែកលើធាតុចំបងពីរគឺ
- ការឆ្លើយតបទាន់ពេលវេលាទៅនឹងបញ្ហាដែលទាក់ទងនឹងសកម្មភាពរបស់ខ្លួន ។
- ការឆ្លើយតបនឹងផលវិបាកនៃសកម្មភាពរបស់ខ្លួនដែលអាចដឹងថាមុនបាននិងអត្ថន័យពេញលេញ ។
- តំលាភាព ៖ ភាពស្រស់ថ្លាដែលបានផ្សព្វផ្សាយទូលំទូលាយបើកជាចំហរជាសាធារណៈនៅពត៌មានទាំងឡាយដដែលមានភាពគ្រប់គ្រាន់ពេញលេញពិតប្រាកដដែលអាចជឿជាក់បាននិងទាន់ពេលវេលា ។
- ភាពដែលអាចប៉ាន់ប្រមាណបាន ៖ ការដឹងជាមុននៅនយោបាយច្បាប់និងបទបញ្ញត្តិទាំងឡាយហើយត្រូវបានអនុវត្តអោយមានប្រសិទ្ធភាពនិងការឯេកភាពជាទូទៅគឺជាគោលការណ៍ដែលពាក់ព័ន្ធជិតសិទ្ធិជាមួយនឹងគោលការណ៍នីតិរដ្ឋ ។
- ការចូលរួម ៖ សកម្មភាពទាំងឡាយរបស់រដ្ឋាភិបាលចាំបាច់ត្រូវតែមានការចូលរួមពិគ្រោះផ្តល់យោបល់ពីសាធារណៈនិងដើម្បីធានាអោយបានល្អមានភាពម្ចាស់ការការធ្វើពលកម្មនិងឯកភាព ។