Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កាកគតិ មានន័យថា ដំណើរក្អែក ។ បទនេះអាចសូត្របាន១១បែបគឺ ៖

  • បែបក្មេង
  • បែបរាប់
  • បែបក្អែកលោត
  • បែបពណ៌នា
  • បែបទំនួញ
  • បែបផ្ចាញ់មារ
  • បែបក្អែកបូល
  • បែបស្មូតត្រៃលក្ខណ៍
  • បែបកាកកាត់ត្រើយ
  • បែបស្មូតសាងផ្នួស
  • បែបពិលាប ។

សិក្សាធាតុសំខាន់ៗនៃបទនេះ ​៖

  • រង្វាស់កាព្យ ៖ ក្នុង១វគ្គ មាន៧ឃ្លា ។
  • ចង្វាក់ ៖ បទនេះមានចង្វាក់ស្មើ មិនលើកមិនដាក់តែរន្ថើនៗមានទំនងដូចដំនើរក្អែក ហើយទំលាក់សំលេងលើព្យាង្គទី២រៀងរាល់ឃ្លា ។
  • បរិយាកាស ៖ សំរាប់ពណ៌នាអំពីទីកន្លែង តួអង្គ ធម្មជាតិពិសេសក្នុងពិធីផ្តើមរឿង ។ ជួនកាយ គេប្រើបទនេះក្នុងការសំដែងទុក្ខសោកដែរ ។

បំណកស្រាយ

  • ជួនក្នុងវគ្គ ៖ ព្យាង្គទី៤ នៃឃ្លាទី១ ចួន ព្យាង្គទី៤ នៃឃ្លាទី២ ។
  • ព្យាង្គទី៤នៃឃ្លាទី៣ ចួន ព្យាង្គទី៤ នៃឃ្លាទី៥ ចួន ព្យាង្គទី៤នៃឃ្លាទី៦ ។
  • ព្យាង្គទី៤ នៃឃ្លាទី៤ ចួន ព្យាង្គទី២ នៃឃ្លាទី៥ ។
  • ជួនឆ្លងវគ្គ ៖ ព្យាង្គទី៤ នៃឃ្លាទី៧ក្នុងវគ្គទី១ ចួន ព្យាង្គទី៤នៃឃ្លាទី៣ក្នុងវគ្គទី២ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login