បទពំនោល មានន័យថាបទសំរាប់ពោលល្ខោន ។ បទនេះគេអាចសូត្របាន ៤ បែបគឺ ៖
- បែបកំហឹង
- បែបទំនួញ
- បែបល្ខោនខោល
- បែបល្ខោនស្បែក ។
សិក្សាធាតុសំខាន់ៗនៃបទនេះ ៖
- រង្វាស់កាព្យ ៖ ក្នុង ១វគ្គ មាន៣ឃ្លា ។ ឃ្លាទី១ និងឃ្លាទី៣មាន៥ព្យាង្គ ។ ឃ្លាទី២មាន ៤ព្យាង្គ ។
- ចង្វាក់ ៖ ទំលាក់សំលេងលើព្យាង្គទី២ និងព្យាង្គទី៤ ។
- បរិយាកាស ៖ គេប្រើបទនេះសំរាប់រៀបរាប់ពី ៖
- កំហឹងក្រេវក្រោធ
- ការសង្ឃក គំរាមកំហែង
- មហិទ្ធិរឹទ្ធិនៃអ្នកមានអំនាចខ្លាំង
- ពាក្យអង្វរករ ការភ័យខ្លាចរបស់អ្នកខ្សោយ
- ជំលោះចំបាំងដែលមានចលនាក្នុងក្ខាំង ។ ពេលខ្លះ គេប្រើបទនេះក្នុងការសំដែងរបាំ ដើម្បីអោយនាដក រឺនាដករិនីធ្វើចលនា និងកាយវិការផ្សេងៗ ។
បំណកស្រាយ
- ជួនក្នុងវគ្គ ៖ ព្យាង្គទី៦នៃឃ្លាទី១ ចួន ព្យាង្គទី៤ នៃឃ្លាទី២ ។
- ជួនឆ្លងវគ្គ ៖ ព្យាង្គទី៦ នៃឃ្លាទី៣ ក្នុងវគ្គទី១ ចួនព្យាង្គទី៦ នៃឃ្លាទី១ក្នុងវគ្គទី២ ចួន ព្យាង្គទី៤នៃឃ្លាទី២ក្នុងវគ្គទី២ ។