សង្រ្គាមលោកលើកទី១ ផ្ទុះឡើងដោយមូលហេតុផ្សេងៗទៅតាមប្រទេសនីមួយៗ ៖
- អាល្លឺម៉ង់ ៖ ធ្វើសង្រ្គាមដើម្បីបែងចែកពិភពលោកសារជាថ្មីឡើងវិញ ក្នុងបំណងគ្រប់គ្រងមួយផ្នែកនៃទ្វីបអឺរ៉ុប ពិសេស ដើម្បីដណ្តើមឧត្តមភាពលើពិភពលោក ។
- ប្រទេសអូទ្រីស ហុងគ្រី ៖ ប្រយុទ្ធដើម្បីត្រួតត្រាពីប្រជាជនឆេកូ ប៉ូឡូញ ពោលគឺការត្រួតត្រាតំបន់បាល់កង់ទាំងមូល ។
- ចក្រភពអង់គ្លេសប្រយុទ្ធដើម្បីថែរក្សា និងពង្រីកអាណានិមគរបស់ខ្មែរថែមទៀត ព្រមទាំងចង់ធ្វើអោយអាល្លឺម៉ង់ចុះខ្សោយ ដោយកំទេចនាវាចំបាំងអាល្លឺម៉ង់ ធ្វើអោយខ្សោយផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម និងហិរញ្ញវត្ថុ របស់អាល្លឺម៉ង់ ។
- បារាំង ៖ ប្រយុទ្ធដើម្បីភ្ជាប់តំបន់អាល់លាស់ឡូរ៉ែន មកក្នុងប្រទេសខ្លួនវិញ ព្រមទាំងដណ្តើមកាន់កាប់តំបន់សារផង ។
- ឯរុស្សី វិញ គឺប្រយុទ្ធដើម្បីកំទេចប្រទេសអាល្លឺម៉ង់ និងអូទ្រីស ហុងគ្រី ចេញពីតំបន់បាល់កង់ ហើយខ្លួនត្រូវត្រាតំបន់នោះជំនួសវិញ ។