ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីសីទ្ធិកុមារនៅថ្ងៃ ២២ កញ្ញា ឆ្នាំ ១៩៩២ ។ សិទ្ធិសំខាន់នោះមាន ១០ ប្រការគឺ ៖
- សិទ្ធិមានឈ្មោះមួយ
- កុមារកើតពីម្តាយឥខាន់ស្លាមានសិទ្ធិដូចគ្នា នឹងកុមារដែលកើតឪពុកម្តាយ ក្នុងភាពជាប្តីប្រពន្ធពេញច្បាប់ដែរ
- សិទ្ធិទទួលការសិក្សា រួមទាំងការសិក្សានៅកំរិតឋមសិក្សាដោយចាំបាច់ និងឥតបង់ថ្លៃ
- សិទ្ធិទទួលនូវការបណ្តុះបណ្តាលខាងវិជ្ជាជីវៈកម្មសិក្សាដោយឥតគិតថ្លៃ
- សិទ្ធិ (នៃយុវជនដែលត្រូវបានចាប់ខ្លួន) ទទួលការអប់រំណែនាំអោយបានល្អប្រសើរឡើងវិញ
- សិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត
- សិទ្ធិទទួលកិច្ចការពារ មិនអោយគេបោះបង់ចោល មិនអោយមានអំពើឃោរឃៅ និងមិនអោយមានការកេងប្រវ័ញ្ចមកលើខ្លួន
- សិទ្ធិទទួលកិច្ចគាំពារ កុំអោយគេប្រើមុនអាយុអប្បរមាសំរាប់ការងារ គឺត្រូវមានច្បាប់ការពារកុំអោយមានការជួលកុមារក្រោមអាយុធ្វើការ
- សិទ្ធិមានឳកាសសំរាប់ការសំរាក និងកំសាន្តសង្គមនិងរដ្ឋត្រូវបង្កលក្ខណៈអោយក្មេងៗ មានឳកាសលេងកំសាន្តដើម្បីអោយរីកចំរើនរាងកាយ និងប្រាជ្ញសា្មរតី
- សិទ្ធិទទួលសេវាកម្មខាងសង្គមកិច្ច គឺសង្គមនិងរដ្ឋត្រូវយកចិត្តទុកដាក់ជាពិសេសដល់កុមារ និងយុវជន និងក្នុងការរស់នៅរបស់គេក្នុងសង្គម ។