អនុសញ្ញាពីការបំបាត់រាល់ទំរង់នៃការរើសអើសប្រឆាំងនឹងនារីភេទបានចុះហត្ថលេខានៅថ្ងៃ ២២ ខែកញ្ញា ឆ្នាំ ១៩៩២ ។ សិទ្ធិពិសេសសទាំង៦ បែបរបស់នារីនៅក្នុងឯកសារនោះគឺ ៖
- សិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស គឺកិច្ចការស្មើគ្នាត្រូវអោយកម្រៃស្មើគ្នា
- សិទ្ធិមានសមត្ថភាពខាងផ្លូវភេទ គឺភេទណាក៏ដូចភេទណា អាចធ្វើអ្វីៗ បានតាមសមត្ថភាព
- សិទ្ធិមានសមត្ថភាពរវាងប្តីប្រពន្ធ គឺភាពជាប្រពន្ធមានតម្លៃស្មើគ្នានិងប្តី
- សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច គឺសង្គមនិងរដ្ឋមានកាតព្វកិច្ចការពារកុំអោយមានការកេងប្រវ័ព្ចាលើស្រ្តីភេទតាមគ្រប់មធ្យោបាយ
- សិទ្ធិទទួលការឈប់សំរាក់ពេលសំរាលកូន គឺត្រូវមានច្បាប់អនុសញ្ញាតអោយស្រ្តី ឈប់សម្រាកពីការងារ ក្នុងពេលមុនពេល និងក្រោយពេលសម្រាលកូន
- សិទ្ធិរួចផុតពីទោសប្រហារជីវិតក្នុងពេលមានផ្ទៃពោះ ប្រសិនបើមានទោសប្រហារជីវិត មនុស្ស ទោសមិនត្រូវអនុវត្តលើស្រ្តីមានផ្ទៃពោះឡើយ ។