Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមធម្មតាគេតែងសង្កេតឃើញលិង្គព្រះឥសូរតម្កល់នៅលើយោនីនាងឧមាជានិច្ចកាល ។ យ៉ាងណាមិញការតម្កល់បែបនេះជាប្រយោជន៍បង្ហាញញពីភាពអស្ចារ្យនៃស្នាដៃសិល្បៈចម្លាក់បុរាណខ្មែរផង និងជាជើងទម្រកុំឱ្យរលំដួលផង ។ ម្យ៉ាងទៀតការតម្កល់បែបនេះមានប្រវត្តិរឿងរបស់ព្រះឥសូរមួយបានដំណាលថា ការដែលគេតម្កល់លិង្គព្រះឥសូរលើយោនីនាងឧមានេះ គឺសបញ្ជាក់ពីមរណភាពរបស់ព្រះឥសូរលើទ្រូងនាងឧមា ដោយស្លាប់នៅលើបង្គងក្នុងពេលរួមសង្វាស ។ ដោយហេតុថាមានប្រវត្តិដូច្នេះហើយបានជាអ្នកគោរពលិង្គព្រះឥសូរគេបានធ្វើពិធីមួយក្នុងមួយឆ្នាំម្តង មានឈ្មោះថា សិវរាត្រីឬរាត្រីព្រះឥសូរ​ ។ ពិធីបុណ្យនេះគេប្រារព្ធធ្វើនៅពេលយប់ ដោយបបួលគ្នាទៅមុជទឹកនៅក្នុងទន្លេគង្គា (ប្រទេសឥណ្ឌា) ដើម្បីលាងបាប ។ លុះនៅពេលគេត្រឡប់មកវិញ គេបានដងទឹកទន្លេមកស្រោចពីលើលិង្គព្រះឥសូរ បង្ហូរទៅយោនីនាងឧមាជានិម្មិតរូបនៃការបង្កើតលោក ។ ចំពោះស្រុកណានៅឆ្ងាយពីទន្លេគង្គា​ គេយកើផ្លែដូងមកប្រើជំនួសទឹកទន្លេគង្គាក៏បាន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login