ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅពេលយប់សំបកផែនដីចុះត្រជាក់ ហើយខ្យល់នៅជុំវិញក៏ចុះត្រជាក់ដែរ ចំណែកចំហាយទឹកក្នុងខ្យល់ប្រែជាតំនក់ទឹកតូចៗ ធ្លាប់ជាប់លើគ្រប់វត្ថុទាំងឡាយ ។ រុក្ខជាតិបំភាយចំហាយទឹកពេលមកជួបនឹងចំហាយទឹកក្នុងខ្យល់ក៏រលាយចូលគ្នាបង្កើតបានជាតំនក់ទឹក តំនក់ទឹកទាំងនេះបានដក់ជាប់លើស្លឹករុក្ខជាតិ ផ្កា ស្មៅ ច្រើនជាងធ្លាក់ទៅលើដី ។ នៅពេលព្រឹកគេឃើញដីសើម និងតំនក់ទឹកលើស្លឹករុក្ខជាតិដូចមានភ្លៀងធ្លាក់ ។ នៅពេលសីតុណ្ហភាពចុះត្រជាក់ក្រោមសូន្យតំនក់ទឹកកក ជាគ្រាប់តូចៗពណ៌សភ្លឺផ្លេកដូចគ្រាប់ពេជ្រ ។ ពេលទឹកសន្សើម និងតំបន់ទឹកក្លាយជាទឹកកកបានគ្របដណ្តប់លើវត្ថុនានា ចាំងពន្លឺផ្លេកៗព័ទ្ធជុំវិញខ្លួនយើង ដូចជាទិដ្ឋភាពអស្ចារ្យមួយក្នុងរឿងប្រឌិតដូច្នេះដែរ ។