Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អាស៊ានមានគោលការណ៍ដូចតទៅ ៖

  • គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃរដ្ឋសមាជិកអាស៊ានទាំងអស់
  • ចូលរួមការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងករណីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់
  • បដិសេធនូវអំពើឈ្លានពាន និងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ឬសកម្មភាពទាំងឡាយណា ក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ
  • ​ប្រកាន់យកដំណោះស្រាយជម្លោះដោយសន្តិវិធី
  • មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន
  • គោរពសិទ្ធិរបស់រដ្ឋសមាជិកនីមួយៗ ក្នុងការដឹកនាំអត្ថិភាពជាតិរបស់ខ្លួន ដោយពុំមានការជ្រៀតជ្រែក ពីខាងក្រៅ ការធ្វើវិទ្ធង្សនា និងការបង្ខិត​បង្ខំ
  • លើកកម្ពស់ការពិគ្រោះយោបល់ លើបញ្ហាធ្ងន់ធ្ងរទាំងឡាយដែលមានឥទ្ធិពលប៉ះពាល់ដល់ផលប្រយោជន៍របស់អាស៊ាន
  • ប្រកាន់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋាភិបាល អាស្រ័យដោយរដ្ឋធម្មនុញ្ញ
  • គោរពសេរីភាពជាមូលដ្ឋានលើកស្ទួយនិងការពារសិទ្ធិមនុស្ស និងលើកកម្ពស់យុត្តិធម៌ សង្គម
  • លើកតម្កើងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិរួមទាំងច្បាប់មនុស្សធម៌អន្តរជាតិនានា ដែលរដ្ឋសមាជិកអាស៊ានទាំងអស់យល់ព្រម
  • មិនចូលរួម ក្នុងគោលនយោបាយ ឬសកម្មភាពណាមួយដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដី របស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃទៀត ដែលពុំមែនជារដ្ឋគំរាមកំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថេរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ាន
  • គោរពវប្បធម៌ផ្សេងៗគ្នា ភាសា និងសាសនារបស់ប្រជាជនអាស៊ាន ដោយសង្កត់ធ្ងន់ទៅតម្លៃរួមក្នុងស្មារតីភាពឯករាជ្យក្នុងពហុភាព
  • ភាពជាស្នូលរបស់អាស៊ាន ក្នុងទំនាក់ទំនងនយោបាយសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្រៅតំបន់ដោយរក្សាការចូលរួមដ៏សកម្មការសម្លឹងមើលឆ្ពោះទៅខាងក្រៅ ភាពរួមបញ្ចូលគ្នា និងភាពមិនរើងអើង
  • ប្រកាន់ខ្ជាប់នូវវិធានការ ពាណិជ្ជកម្មពហុភាគី និងរបបផ្អែកលើមូលដ្ឋាន ច្បាប់របស់អាស៊ាន ដើម្បីអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកិច្ចខិតខំប្រឹង​ប្រែងផ្នែកសេដ្ឋកិច្ចនិងកាត់បន្ថយជាវិជ្ជាមាន ឆ្ពោះទៅលុបបំបាត់របាំងទាំង ស្រុងសម្រាប់សមាហរណកម្ម សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចទីផ្សារ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login