Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រព័ន្ធតុលាការនៅកម្ពុជាបច្ចុប្បន្ន ច្បាប់ស្តិពីការចាត់តាំងនិងសកម្មភាពសាលាជំរះក្តី បានចែកជាសាលាជំរះក្តីដូចតទៅ ៖

          ១. សាលាជំរះក្តីជាន់ទាប ( តុលាការជាន់ទាប  )

ក. តុលាការខេត្តក្រុង  មានទីតាំងនៅតាមបណ្តាលខេត្ត ក្រុងទួទាំងព្រះរាជាណាចក្រកម្ពុជា និងមានសមត្ថកិច្ចលាតសន្ធឹងលើផែនដី ខេត្តក្រុងរបស់ខ្លួនទាំងមូល  ។ តុលាការនេះទទួលជំនុំជំរះ បើកផ្លូវឧទ្ធរណ៍នូវក្តីរឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី វិវាទរដ្ឋបាល រឿងពាណិជ្ជកម្ម និងវិវាទការងារដែលកើតមានឡើងក្នុងរង្វង់ដែនដី ខេត្ត ក្រុង សាមីហើយដែលល្មើសនិងច្បាប់សាមញ្ញ( ធម្មតា​) ទោះជាអ្នកប្រព្រឹត្តជាជនស៊ីវិល រឺជាយោធិនក៏ដោយ ។​

ខ. តុលាការយោធា មានទីតាំងនៅរាជធានី ភ្នំពេញមានសមត្ថកិច្ចលាតសន្ធឹងលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។ តុលាការនេះ ជំនុំជំរះបើកផ្លូវឧទ្ធរណ៍នូវរាល់បទល្មើសណា  ដែលមានលក្ខណៈយោធាបង្កឡើងដោយពួកយោធិន ។

          ២. សាលាជំរះក្តីជាន់ខ្ពស់

ក. សាលាឧត្តរណ៍ មានទីតាំងនៅរាជធានីភ្នំពេញមានសមត្ថភាពគ្រប់សណ្តប់លើផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយទទួលជំនុំជំរះក្តិតែបណ្តឹងឧទ្ធរណ៍ ដែលប្តឹងមិនសុខចិត្តនិងសាលាក្រមរបស់សាលាជំរះក្តីជាន់ទាបតែប៉ុននោះ ។ កូនក្តីត្រូវប្រើសិទ្ធិនោះដោយខ្លួនឯង រឺដោយអាជ្ញានុការី ។ អំណាចដែលប្រគល់អោយអាជ្ញានុការីនោះ ត្រូវធ្វើជាពិសេស ។ ចំពោះអនីតិជនឪពុកម្តាយរឺអាណាព្យាបាល អាចប្តឹងឧទ្ធរណ៍ជំនួសកូនបានដោយមិនបាច់ប្រគល់អំណាចពិសេសឡើយ ។ ក្នុងការជំនុំជំនះក្តិនេះ សាលាឧទ្ទរណ៍ពុំអាចបន្ថែមទំងន់ទោសទៅលលើជនជាប់ចោទឡើយ គ្រងលើសាលាជំរះក្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលជំនុំជំនះតែបណ្តឹងសារទុក្ខ ដែលប្តឹងមិនសុខចិត្តនិងសាលាដីការរបស់សាលាឧទ្ធរណ៍ប៉ុននោះ ។ តុលាការកំពូលជំនុំជំរះក្តីតែអង្គច្បាប់ មិនជំនុំជំរះក្តីអង្គហេតុទេលើកលែងតែបណ្តឹងនោះជាបណ្តឹងសើរើ ( បណ្តឹងសារទុក្ខលើកទីពីរ ) ។ ក្នុងករណីមួយចំនួនដែលមានកំណត់ក្នុងច្បាប់ ។ ករណីនេះតុលាការកំពូលនិងចេញសាលាដីការអធិបតេយ្យគឺបិទផ្លូវប្តឹងតវ៉ា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login