របបប្រជាធិបតេយ្យ នៅតាមបណ្តាប្រទេសភាគច្រើនក្នុងពិភពលោកយើងនេះមានចំណុចសំខាន់ៗខាងនយោបាយយ៉ាងតិចចំនួន៨យ៉ាងគឺ៖
- រដ្ឋាភិបាលនិងសភាត្រូវកើតឡើងដោយការបោះឆ្នោតអោយបានទៀងទាត់ និងតាមកាលកំណត់ ។ ក្នុងការបោះឆ្នោត ត្រូវមានគណៈបក្សនយោបាយច្រើនចូលរួម ( ពហុបក្ស ) ហើយជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌
- ប្រជាពលរដ្ឋទាំងអស់គ្រប់រូបមាន សេរីភាពក្នុងការនិយាយស្តិ រឺមានសិទ្ធិបង្កើតសមាកមន៍និងគោរពសាសនា
- មានការគ្រប់គ្រងតាមច្បាប់ ដែលកយកទៅអនុវត្តលើប្រជារាស្រ្តផង លើរដ្ឋាភិបាលផង និងនៅលើស្ថាប័នរដ្ឋនានាផង
- ប្រជាពលរដ្ឋទាំងអស់ត្រូវមានភាពស្មើគ្នានៅចំពោះមុខច្បាប់ ( ពោលគឺច្បាប់ត្រូវការពារពលរដ្ឋទាំងអស់អោយបានស្មើៗគ្នា ហើយបើមានបុគ្គលណាម្នាក់បានប្រព្រឹត្តិបទល្មើសនឹងច្បាប់នោះគឺត្រូវច្បាប់ផ្តន្ទាទោសស្មើៗគ្នានិងថាអ្នកមាន រឺអ្នកក្រ រឹមន្រ្តីឡើយ )
- ប្រជាពលរដ្ឋដែលស្របច្បាប់ គឺត្រូវមានសិទ្ធិស្មើគ្នាក្នុងការទៅធ្វើការបោះឆ្នោតនិងឈរឈ្មោះជាបេក្ខជន អោយគេបោះឆ្នោតអោយ
- ប្រជាពលរដ្ឋមានសិទ្ធិបើការប្រជុំ រឺធ្វើបាតុកម្មដោយអហិង្សារឺធ្វើញ្ញត្តិដោយសន្តិវិធី...
- ត្រូវមានអង្គចៅក្រមឯករាជ្យ ពោលគឺការជំរះក្តីការកាត់ក្តីត្រូវធ្វើឡើងដោយឥតលំអៀង និងដោយគ្មានស្ថិតនៅក្រោមឥទ្ធិពលអំណាចនៃបុគ្គល រឹក្រុម រឺរដ្ឋអំណាចណាមួយឡើយ
- សេរីភាពនៃសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវសច្ចៈធម៌ និងមានទំនួសខុសត្រូវ ។